មូលហេតុដែលផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ៖ • ការពង្រីងឥទ្ធិពលកុំមុយនីស្ដរបស់កូរ៉េខាងជើងនៅសម័យសង្រ្គាមត្រជាក់ • អ្នកដឹកនាំមានមនោគមវិជ្ជាខុសគ្នា (កុំមុយនីស្ដ និងសេរី) • ការលើកទ័ពកូរ៉េខាងជើងទៅវាយលុកកូរ៉េខាងត្បូង ដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម៖ • អន្តរាគមន៍របស់កងទ័ពអង្គការសហរដ្ឋអាមេរិក • អន្តរាគមន៍របស់កងទ័ពអង្គការសហប្រជាជាតិ • ដោយកិច្ចព្រមព្រៀងសន្ដិភាពប៉ានម៉ុនជុម ផ្ដល់ផលវិបាក៖ • ចែកប្រទេសកូរ៉េពីរតាមខ្សែស្រប៣៨ (រយៈទទឹងខាងជើង) • ស្លាប់មនុស្ស ២.៥លាននាក់ (ចិន៩សែនអាមេរិច ៣សែននាក់) • ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម័្ពន្ធ។
vrean.com Latest Questions
រណសិរ្ស “ខ្មែរឥស្សរៈ” បានកសាងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅចន្លោះឆ្នាំ ១៩៤៧/១៩៤៨ ដោយទទួលការគាំទ្រពីកម្លាំងទ័ពវៀតណាម ។
បានជាប្រធានាធិបតីទី នៃសាធារណរដ្ឋទី៥នៃប្រទេសបារាំង បានលាឈប់ពីតំណែងនៅឆ្នាំ ១៩៦៨ ព្រោះ ៖ • កសិករលក់ផលិតកម្មមិនចេញ • កម្មករបាត់បង់ការងារដោយសារការរីកចម្រើនផ្នែកបច្ចេកទេស • វិស័យដឹកជញ្ជូនឈប់ដំណើរការ • ពាណិជ្ជករតូចតាចក្ស័យធន ។
បានជាផ្ទុះសង្រ្គាមលោកទី១ ពីព្រោះ ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ ដើម្បីគ្រប់គ្រងកោះគុយបា (១៨៩៥-១៨៩៨) ។ សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ូរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រង់តំបន់ភាគខាងនៃទ្វីបអាព្រិច ។ សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។ ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤ នៅថ្ងៃទី ២៣ ខែកក្កដា ...
ការបោះឆ្នោតត្រឹមត្រូវគឺ ៖ • អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធបោះឆ្នោតតែមួយសន្លឹក និងបោះបានតែម្តងគត់ ហើយត្រូវបោះដោយខ្លួនឯងផ្ទាល់ ។ ការបោះឆ្នោតត្រូវធ្វើជាការសម្ងាត់ • អ្នកបោះឆ្នោតមានសេរីភាពក្នុងការសម្រេចចិត្ត បោះឆ្នោតតាមឆន្ទៈ គ្មានការបង្ខិតបង្ខំការគំរាមកំហែង ការលួងលោម ការលួច បន្លំ និងការរារាំង • អ្នកបោះឆ្នោតបានគោរព តាមបទបញ្ជានៃការបោះឆ្នោត ដើម្បីរក្សារបៀបរៀបរយនិងសណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោត • មានបេក្ខជនច្រើនរូបចូលរួមក្នុងការប្រកួតប្រជែង ( ពហុបក្ស ) ។
ក្នុងរាជធានីខេត្តទាំង២៤មានក្រុងចំនួន២៦ ស្រុកចំនួន ១៥៩ និងខណ្ឌចំនួន ៨ មានដូចជា ៖ • រាជធានី : ភ្នំពេញមានចំនួន ៨ខណ្ឌ • ខេត្តទាំងនេះ ២៣ មាន : • ខេត្ត កំពង់ចាមមាន ក្រុងចំនួន ២ ស្រុកចំនួន ១៥ • ខេត្ត បាត់ដំបងមាន ក្រុងចំនួន ១ ...
វិស័យទេសចរណ៍ស្ថិតក្នុងសេវាកម្ម ដូចនេះនៅក្នុងផ្នែកទី៣ នៃសេដ្ឋកិច្ច ។
ការជ្រើសតាំងស្តេចថ្មីឱ្យឡើងសោយរាជ្យ ត្រូវប្រព្រឹត្តទៅតាមប្រពៃណីគឺយកតែរាជបុត្រច្បង បុត្របន្ទាប់ជ្រើសតាំងជាឩបរាជ ជូនកាលព្រះរាជាដែលដាក់រាជ្យឱ្យបុត្រមានតួនាទីជាឩភយោរាជ សម្រាប់ធ្វើជាប្រឹក្សា ព្រោះស្តេចដែលសោយរាជ្យមានវ័យក្មេងពេក ។
រដ្ឋផ្សេងៗនៅក្នុងតំបន់មេសូប៉ូតាមី ៖ ក. រដ្ឋស៊ុយមែ ( Sumer ) អរិយធម៌ស៊ុយមែ បានចាប់កំណើតតាំងពី ៣០០០ ឆ្នាំមុនគ.ស នៅជិតឈូងសមុទ្រពែក ។ នៅចន្លោះឆ្នាំ២៧០០ . ២០០០មុនគ.ស គេបានចាត់ទុកអរិយធម៌ស៊ុយមែ ...