vrean.com Latest Questions
ព្រះអង្គមិនចង់ឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង ចង់ឲ្យមហាជនរួមរស់នៅជុំវិញព្រះមហាក្សត្រ ។
បែកបាក់គ្រួសារ ហិនហោចទ្រព្យសម្បត្តិ បាត់បង់អាយុជីវិត ។
រណសិរ្ស “ខ្មែរឥស្សរៈ” បានធ្វើសកម្មភាពយ៉ាងសកម្មក្រោមការដឹកនាំរបស់គណបក្សកុំមុយនីសឥណ្ឌូចិន ។
សភានៃសាធារណរដ្ឋប្រជាមានតិកម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ • ប្តូរទង់ជាតិ បទភ្លេងជាតិ ឈ្មោះប្រទេស លុបបំបាត់ ទោសប្រហារជីវិត • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី កម្មសិទ្ធិដីធ្លី ។
សណ្ធានជាន់ទាន ចែកជា ២គឺ៖ • ការយល់សប្តិៈ ជាសំណង់រូបភាពប្រកដដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។ • ការរវើវវាយៈ ជាសកម្មភាពអកម្មនៃចិត្តដែលរងចាំទទួលរូបភាពទាំងអស់ដែលកើតឡើង។
អំពើឆន្ទៈត្រូវឆ្លងកាត់ ៣ ដំណាក់គឺ៖ • បញ្ញតិ្តកម្មៈ ជាការពិនិត្យកំណត់ក្នុងចិត្តនូវអំពើដែលបំរុងនិងធ្វើ។ • ការពិភាក្សាផ្គូរផ្គងៈ ការពិនិត្យមូលហេតុ អត្ថប្រយោជន៍ អត្ថទោសគុណសម្បត្តិ គុណវិបត្តិនៃអំពើដែលយើងបានព្រាងធ្វើ។ វាជាដំណាក់សំខាន់បំផុតនៃឆន្ទៈ។ ខ្វ៖ការសម្រេចចិត្តគឺខ្វះឆន្ទៈ។ • ការប្រតិបត្តិៈ ជាការចាប់ផ្តើមអនុវត្ត ដើម្បីសម្រេចកិច្ចការដែលបានសម្រេចចិត្ត និងប្តេជ្ញារួច។ វាជាសក្ខីភាពនៃឆន្ទៈ។ ខ្វះការសម្រេចចិត្តគឺបានត្រឹមឆន្ទៈស្ទើរ។
ទំនួលខុសត្រូវមានន័យថាជាកាតព្វកិច្ចដែលត្រូវរ៉ាប់រង អំពើអ្វីមួយ នៅចំពោះមុខអំណាចមួយ ពោលគឺធានាអំពីវត្ថុនោះ។ ដូចនេះទំនួលខុសត្រូវអំពីអំពើមួយគឺ៖ • សារភាពថាខ្លួនជាអ្នកប្រព្រឹត្ត • ហ៊ានទទួលវិបាកនៃអំពើនោះ ទោះជាខាងផ្នែកសីលវិជ្ជាក្តី ខាងផ្នែកសង្គមក្តី គឺហ៊ានទទួលវិបាកវិនិច្ឆ័យ។