Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In


Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to add a post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy

General Knowledge

Share
  • Facebook
0 Followers
468 Answers
4k Questions
  • Recent Questions
  • Most Answered
  • No Answers
  • Most Visited
  • Most Voted
  • Random

vrean.com Latest Questions

Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

តើអធិការបតីប៊ីស្មាក់ មានគោលនយោបាយយ៉ាងណាខ្លះដើម្បីអភិវឌ្ឍន៍ចក្រភពអាឡឺម៉ង់ ?

  • 0

ដើម្បីអភិវឌ្ឍន៌ចក្រភពអាឡឺម៉ង់ អធិការបតីប៊ីស្មាក់មានគោលនយោបាយ ដូចខាងក្រោម ៖ • នៅឆ្នាំ ១៩៧១ សភារ៉ៃស្តាកបានអនុម័តច្បាប់ជាវិធានការប្រឆាំងនឹងគណៈសង្ឃកាតូលិច • អធិបតេយ្យនៃរដ្ឋត្រូវប្រកាសឡើង អាពាហ៍ពិពាហ៍ស៊ីវិលក៏ត្រូវដាក់ឱ្យអនុវត្តជាទូទៅ (កាលពីមុន គេរៀបអាពាហ៍ពិពាហ៍តែតាមផ្លូវសាសនា) • ប៊ីស្មាក់ប្រកាន់យកនយោបាយពាណិជ្ជកម្មឩបត្ថម្ភនិយមដើម្បីទ្រទ្រង់កសិកម្ម និងឩស្សាហកម្ម • រាជរដ្ឋាភិបាលប៊ីស្មាក់ បានធ្វើការកែប្រែទ្រង់ទ្រាយសង្គមជាជឿន ។ នៅឆ្នាំ ១៨៨១ ប៊ីស្មាក់ បានប្រកាសការចែងច្បាប់សិទ្ធិកម្មករ ដែលរងគ្រោះដោយចៃដន្យនៅក្នុងពេលផលិតកម្ម ឬដោយសារតែមានជំងឺព្យាធិ ។ នៅឆ្នាំ ១៨៨៩ ...

  • 0 0 Answers
  • 3 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

ចូរអធិប្បាយអំពីអំណាចនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៅក្នុងចក្រភពអាឡឺម៉ង់ ។

  • 0

• អំណាចនីតិប្រតិបត្តិ ៖ កាន់កាប់ដោយរដ្ឋាភិបាល ។ • អំណាចនីតិប្បញ្ញត្តិ ៖ ត្រូវកាន់កាប់ដោយសភាពីរគឺ • សភាប៊ុនដេស្រាត ៖ ជាសភាជាន់ខ្ពស់ ជាតំណាងរដ្ឋអាឡឺម៉ង់ហើយដែលមានសមាជិកជាប្រតិភូនៃប្រមុខរដ្ឋនីមួយៗ ។ • សភារ៉ៃស្តាក ៖ ជាសភាជាន់ទាបមានសមាជិកតំណាងរាស្រ្តជ្រើសតាំងដោយការបោះឆ្នោតជាសកល ។

  • 0 0 Answers
  • 2 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

ហេតុអ្វីប្រទេសព្រុយមាននាទីសំខាន់ជាងគេក្នុងចក្រភពអាឡឺម៉ង់ ?

  • 0

ប្រទេសព្រុយមាននាទីសំខាន់ជាងគេក្នុងចក្រភពអាឡឺម៉ង់ ព្រោះ ប្រទេសនេះមានតំណាងរាស្រ្តចំនួន ២៣៦ នាក់ក្នុងសភារ៉ៃស្តាកក្នុងសមាជិកទាំងអស់ ៣៩៧ នាក់ ។ នៅក្នុងសភាប៊ុនដេស្រាតប្រទេសនេះអាចធ្វើឱ្យរដ្ឋធម្មនុញ្ញគ្មានបំលាស់ប្តូរអ្វីសោះក៏បានដែរ ។ ម៉្យាងទៀត អធិការបតីសុទ្ធតែជនជាតិព្រុសហើយព្រះចៅធិរាជអាឡឺម៉ង់ក៏ជាព្រះរាជានៃប្រទេសព្រុសដែរ ។

  • 0 0 Answers
  • 5 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

តើសាធារណៈរដ្ឋបារាំងទី ១ និងទី២ បានចាប់បដិសន្ធិឡើងយ៉ាងដូចម្តេច ? ហើយបានបាត់បង់ទៅវិញយ៉ាងដូចម្តេច ?

  • 0

• សាធារណៈរដ្ឋបារាំងទី ១ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃមហាបដិវត្តន៍បារាំង (១៧៨៩-១៧៩៤) ។ មហាបដិវត្តន៍បារាំងបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ ហើយនៅឆ្នាំ ១៧៩១ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័តប្រព័ន្ធដឹកនាំរដ្ឋថ្មី ។ សាធារណៈរដ្ឋនិយមត្រូវបានបង្កើតឡើង ។ បាត់បង់ទៅវិញដោយសារការប្រឈមមុខគ្នារវាងវណ្ណៈសង្គមអំពើពុករលួយបក្សពួកនិយមធ្វើឱ្យសាធារណរដ្ឋទី ១ ជួបប្រទះនឹងអស្ថិរភាពយ៉ាងខ្លាំង ។ ទីបំផុតព្រះចៅអធិរាជណាប៉ូឡេអុងបានចូលមកកាន់អំណាចនៅឆ្នាំ ១៧៩៩ ហើយបានបញ្ចប់ប្រព័ន្ធដឹកនាំសាធារណរដ្ឋនិយម ។ • សាធារណរដ្ឋទី២ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃបដិវត្តន៍ខែកុម្ភៈ ឆ្នាំ ១៨៤៨ ...

  • 0 0 Answers
  • 7 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

តើសាធារណរដ្ឋបារាំងទី៣ បានចាប់បដិសន្ធិយ៉ាងដូចម្តេច ?

  • 0

ការចាប់បដិសន្ធិឡើងនៃសាធារណរដ្ឋបារាំងទី៣គឺក្រោយបរាជ័យនៅក្រុងសឺដង់របបអធិរាជនៃព្រះចៅណាប៉ូលេអុងទី ៣ មិនអាចរស់រានបានទៀតឡើយ ។ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៨៧០ មហាជនក្រុងប៉ារីសបានទម្លាក់អធិរាជអង្គនេះ ដើម្បីប្រកាសប្រទេសបារាំងជាសាធារណរដ្ឋ ហើយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដោយគ្មានការបង្ហូរឈាម ។ ដោយអស់សង្ឈឹម អ្នករាជានិយមក្នុងរដ្ឋសភាក៏សម្រេចយល់ព្រមអនុម័តរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៨៧៥ ដែលស្ថាបនាប្រទេសបារាំងជាសាធារណរដ្ឋ ។ ដើម្បីឱ្យស្របទៅតាមច្បាប់ លោកម៉ាក់ម៉ាអុងក៏ព្រមឱ្យបង្កើតគណៈរដ្ឋមន្ត្រីសាធារណរដ្ឋនិយម ដែលមានលោកស៊ុលស៊ីម៉ុង់ ជានាយករដ្ឋមន្រ្តី ។ ប៉ុន្តែប៉ុន្មានខែក្រោយមកលោកម៉ាក់ម៉ាអុងបានរំលាយគណៈរដ្ឋមន្ត្រីនេះចោល ហើយប្រគល់អំណាចរដ្ឋាភិបាលទៅឌុចដឺប្រឺយម្តងទៀត ...

  • 0 0 Answers
  • 7 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

តើស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១ មានលក្ខណៈយ៉ាងដូចម្តេច ?

  • 0

ស្ថានភាពសេដ្ឋកិច្ចបារាំងមុនសង្គ្រាមលោកលើកទី១មានគឺប្រទេសបារាំងមានស្ថានភាពកសិកម្មនៅយឺតយ៉ាវមិនទាន់មានភាពទំនើបតែមានការរីកចម្រើនខាងផ្នែកឩស្សាហកម្មទំនើបមានមធ្យោបាយដឹកនាំលូតលាស់ទាន់សម័យ និងផ្នែកហិរញ្ញវត្ថុរឹងមាំលើឆាកអន្តរជាតិ ។នៅពេលនោះផងដែរយើងឃើញថាប្រទេសបារាំងបានដាក់អាណានិគមលើប្រទេសដទៃដែលជាហេតុនាំឱ្យប្រទេសបារាំងអាចទាញយកផលចំណេញពីប្រទេសក្រោមអាណានិគមមកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួន ។ដូចនេះយើងអាចសរុបបានថាសេដ្ឋកិច្ចបារាំងនាសម័យនោះមានភាពរីកចម្រើន ។

  • 0 0 Answers
  • 4 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

តើមានកម្លាំងនយោបាយណាខ្លះ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំនៃសាធារណរដ្ឋបារាំងទី៣ ?

  • 0

កម្លាំងនយោបាយនៅក្នុងក្បាលម៉ាស៊ីនដឹកនាំនៃសាធារណរដ្ឋបារាំងទី៣ មាន • រដ្ឋាភិបាលការពារជាតិ • រដ្ឋាភិបាលលោកជែ (១៨៧១-១៨៧៣) • សាធារណរដ្ឋរបស់លោក ម៉ាក់ម៉ាអុង ( ១៨៧៣-១៨៧៩) ។

  • 0 0 Answers
  • 5 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

តើមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យប្រជាជនអឺរ៉ុបធ្វើចំណាកស្រុកទៅកាន់ទ្វីបអាមេរិក ?

  • 0

មូលហេតុដែលធ្វើឱ្យប្រជាជនអឺរ៉ុបធ្វើចំណាកស្រុកកាន់ទ្វីបអាមេរិក គឺដោយសារ ៖ • ការរកឃើញទ្វីបអាមេរិកនៅឆ្នាំ ១៤៩២ ដោយលោកគ្រិស្តុបកូឡំ គឺជាការបន្ធូរកំណើនប្រជាជនពីទ្វីបចាស់មកទ្វីបថ្មី • វិបត្តិសង្គ្រាម និងគ្រោះទុរ្កិក្ស ដូចជានៅអៀឡង់ជាដើម ។

  • 0 0 Answers
  • 4 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

ដើម្បីពង្រីកសេដ្ឋកិច្ចសហរដ្ឋការអាមេរិក តើរដ្ឋាភិបាលសហព័ន្ធបានអភិវឌ្ឍលើវិស័យអ្វីខ្លះ ?

  • 0

ដើម្បីពង្រីកសេដ្ឋកិច្ចសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធបានអភិវឌ្ឍលើវិស័យ ៖ • វិស័យកសិកម្ម ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញច្បាប់លំនៅដ្ឋាននៅឆ្នាំ ១៨៦២ ដើម្បីលើកទឹកចិត្តដល់ពួកអ្នកដែលមកដល់សហរដ្ឋអាមេរិក ត្រូវបានចំណែកដីធ្លី ៦៥ ហិតតាក្នុងមួយគ្រួសារ ។ នយោបាយរបស់រដ្ឋនីមួយៗបានបែងចែកដីចំនួន២០លានហិតាបន្ថែមទៀត ។ • វិស័យគមនាគមន៍ ៖ រដ្ឋាភិបាលសហព័ន្ធបានស្ថាបនាផ្លូវរថភ្លើងពីរខ្សែនៅឆ្នាំ ១៨៦៩ ។ • វិស័យពាណិជ្ជកម្ម ៖ ក្នុងរយៈពេលតែ ២៥ឆ្នាំ ទឹកដីសហរដ្ឋអាមេរិកនៅតំបន់ទំនាបកណ្តាលបានប្រែក្លាយពីតំបន់ព្រៃមកជាតំបន់ពាណិជ្ជកម្មនិងចំការដំណាំខ្វាត់ខ្វែងជាក្រឡាចត្រង្គ ។

  • 0 0 Answers
  • 9 Views
Answer
Prowat
  • 0
ProwatLecturer
Asked: March 20, 2022In: General Knowledge

ចូរបង្ហាញមូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមបំបែករដ្ឋនិងផលរបស់វា ។

  • 0

មូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមបំបែករដ្ឋនិងផលរបស់វា គឺកើតមានឡើងអំពីបញ្ហាពួកស្បែកខ្មៅ ដោយ ៖ • ចាប់តាំងពីឆ្នាំ១៨៥០នៅរដ្ឋប៉ែកខាងជើងមានចលនាប្រឆាំងមិនឱ្យមានរបបទាសភាពនៅប៉ែកខាងត្បូងប៉ុន្តែរដ្ឋប៉ែកខាងត្បូងមិនព្រមធ្វើតាមសំណើពួកខាងជើងដោយខ្លាចបាត់បង់ផលប្រយោជន៍ ពីព្រោះមុខរបរគេទីពឹងដាច់ខាតលើពួកស្បែកខ្មៅ ។ • នៅឆ្នាំ១៨៦០លោកអាប្រាហាមលឹងកូលមានគំនិតប្រឆាំងនឹងរបបទាសភាពបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក • ការគាបសង្កត់បានជំរុញឱ្យរដ្ឋទាំង១១នៅប៉ែកខាងត្បូងបំបែកចេញពីរដ្ឋសហព័ន្ធដោយបង្កើតរដ្ឋធម្មនុញ្ញមួយដឹកនាំដោយប្រធានាធិបតីថ្មីឈ្មោះ ចេសផឺសុនដាវីស ។ លទ្ធផលនៃសង្រ្គាមបំបែករដ្ឋគឺ • បានចំណាយជីវិតមនុស្ស៦សែននាក់ • បន្សល់ទុកនៅទីក្រុងដែលខ្ទេចខ្ទាំ • ខូចខាតចំការដំណាំធំៗ • ពួកម្ចាស់ចំការធំៗ នៅប៉ែកខាងត្បូងត្រូវវិនាសទ្រព្យសម្បត្តិធ្លាប់ខ្លួនក្រ • ទាសករស្បែកខ្មៅត្រូវគេដោះលែងឱ្យមានសេរីភាព ។

  • 0 0 Answers
  • 5 Views
Answer

Sidebar

Add A New Post

Stats

  • Questions 11k
  • Answers 7k
  • Best Answers 6k
  • Users 38
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Sok Sreysros
    Sok Sreysros added an answer សាសនាទាំងនោះមានតួនាទីសំខាន់ៗ ក្នុងការកសាងសង្គមឬប្រទេសជាតិដូចជា ៖  អប់រំឲ្យជឿលើអាទិទេព  អប់រំឲ្យចេះរក្សានូវអត្តសញ្ញាណ  បណ្ដុះឲ្យមានភាពជឿជាក់ … April 29, 2026 at 1:15 pm
  • Sok Sreysros
    Sok Sreysros added an answer បានជាមនុស្សទាំងអស់នៅលើពិភពលោកមិនមានជំនឿលើវត្ថុស័ក្តិសិទ្ធិ និងសាសនាដូចគ្នាពីព្រោះអាស្រ័យទៅលើការយល់ឃើញរៀងៗខ្លួន ហើយស្របតាមឆន្ទៈ ចំណង់ចំណូលចិត្តរបស់ខ្លួននិងការជឿថាវត្ថុស័ក្តិសិទ្ធិ និងសាសនាដែលខ្លួនជ្រើសរើសពិតជាអាចជួយខ្លួនពួកគេបាន។ តែទោះជាយ៉ាងណាក្ដីការប្រកាន់ជំនឿលើវត្ថុស័ក្តិសិទ្ធិ និងសាសនាខុសគ្នាក៍ដោយក៍ពួកគេមានបំណងប្រាថ្នាដូចគ្នាគឺការគោរពគ្នា ការអត់អោនឲ្យគ្នាទៅវិញទៅមកនិងការរួមរស់នៅជាមួយគ្នាក្នុងសុខសន្ដិភាព ។ April 29, 2026 at 1:13 pm
  • Sok Sreysros
    Sok Sreysros added an answer ការយកចិត្តទុកដាក់ចំពោះជំនឿលើវត្ថុស័ក្តិសិទ្ធិ និងសាសនា មានសារៈសំខាន់ដល់ការកសាងសហគមន៍ឬ សង្គមសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជា៖  បានសេចក្ដីសុខ  រីកចម្រើន  មានសន្តិភាព… April 29, 2026 at 1:12 pm

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow