ដោយសារតែជីវភាពរបស់ប្រជាជនមានការលំបាកមានមនុស្សមួយចំនួនបានប្រើពន្យាកំណើតដោយរំលូតកូនចោល ។ ការរំលូតកូន (ឬពន្លូតកូន) គឺជាការបំផ្លាញដោយចេតនានូវជីវិតកូនក្នុងផ្ទៃពោះស្រ្តីឬការធ្វើឱ្យគភ៌របូតចេញពីផ្ទៃពោះមុនពេលវេលាប្រសូតដោយចេតនា ។ អ្នកប្រព្រឹត្តត្រូវមានទោសព្រហ្មទណ្ឌ ។ ប្រសិនបើការរំលូតកូនធ្វើឡើងដើម្បីសង្រ្គោះជីវិតម្តាយដោយគ្រូពេទ្យនោះពុំមានទោសជាអជ្ញាទេ ។
vrean.com Latest Questions
ក្រោយការបោះឆ្នោតឆ្នាំ ១៩៩០ គណបក្សដែលឈ្នះឆ្នោតមិនបានកាន់អំណាចទេ ព្រោះ ៖ • មេដឹកនាំយោធាមិនទទូលស្គាល់លទ្ធផលបោះឆ្នោត ។ • ចាប់អ្នកស្រីអង់សានស៊ូជី និងមេដឹកនាំគណបក្សប្រឆាំងជាច្រើនទៀតជាកើគុក ។
ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក មានអត្ថន័យសម្រាប់កម្ពុជា ដូចជា ៖ • ប្រាសាទព្រះវិហារជាមរតកវប្បធម៍ខ្មែរនិងមនុស្សទាំងអស់ក្នុងពិភពលោក ។ • រក្សារបូណភាពទឹកដី • ពិភពលោកជួយការពារ និងទទួលស្គាល់ • ផ្តល់កំណើនសេដ្ឋកិច្ច តាមរយៈទេសចរណ៍ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរ និងសិល្បៈ • បង្ហាញពីអំណាច និងវិសមភាពរបស់ព្រះរាជា សម័យមុន ។ • បង្ហាញពីអត្តសញ្ញាណជាតិខ្មែរ • បង្ហាញពីទេពកោសល្ស ព្រះរាជាទៅជាអាទិទេព • ជាអត្ថន័យប្រវត្តិសាស្រ្ត ធ្វើឲ្យជាតិខ្មែរល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាពជាទីបំផុត • បណ្តុះស្មារតីដូចខ្មែរជំនន់ក្រោយត្រូវចេះស្រលាញ់ រក្សាការពារ សម្បត្តិវប្បធម៍ដ៏ខ្ពង់ខ្ពស់របស់បុព្វបុរស ...
ព្រះបាទអង្គឌួង មានព្រះរាជបំណងពឹងបារាំងដើម្បីឲ្យបារាំងជួយការពារទឹកដីខ្មែរឲ្យរួចកណ្តាប់ដៃប្រទេសជិតខាងទាំងពីរ ( សៀម និងយួន ) ។
ចំណុចដូច និង ចំណុចខុសគ្នារវាងបុណ្យចូលឆ្នាំខ្មែរ និងចិន វៀតណាម ដូចជា៖ + ចំណុចដូចគ្នា • រៀបចំសម្អាតលំនៅដ្ឋាន តុបតែង • គោរពជូន នំ ចំណី សម្លៀកបំពាកថ្មីៗ បំពាក់ថ្មីៗ ថរិកា ចំពោះអ្នកមានគុណ • រៀបចំទទួលទេវតាឆ្នាំថ្មី • ត្រៀមលក្ខណៈធ្វើពិធីបុណ្យ ទៅតាមទីសក្ការៈបូជា • ដើរកំសាន្ដសប្បាយតាមទីកន្លែងផ្សេងៗ + ចំណុចខុសគ្នា ចូលឆ្នាំខ្មែរ ក. ...
សាធារណរដ្ឋអ៊ីតាលីកើតឡើងនៅឆ្នាំ១៩៤៦។ មានរចនាសម្ព័ន្ធដូចជា ៖ • ប្រធានាធិបតី ៖ ត្រូវបោះឆ្នោតជ្រើសរើសតាំងដោយព្រឹទ្ធសភានិងសភាតំណាងរាស្រ្តមានអាណត្តិ៧ឆ្នាំ។ ប្រធានាធិបតីមានតួនាទីជាអ្នកតែងតាំងនាយករដ្ឋមន្ត្រីនិងមានសិទ្ធិរំលាយសភាហើយរៀបចំឱ្យមានការសារជាថ្មី។ សិទ្ធិពិសេសមួយទៀតគឺប្រធានាធិតីជាមេបញ្ជការជាន់ខ្ពស់នៃកងទ័ពព្រមទាំងមានសិទ្ធិប្រកាសសង្គ្រាមទៀតផង។ • នាយករដ្ឋមន្ត្រី ៖ ជាមន្ត្រីសំខាន់ក្នុងរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយប្រធានាធិតីតាមរយៈការបោះឆ្នោតទុកចិត្តពីសភា។ ចំណែកឯគណរដ្ឋមន្ត្រីត្រូវជ្រើសតាំងដោយនាយករដ្ឋមន្ត្រីហើយត្រូវតែងតាំងពីប្រធានាធិបតីតាមរយៈការសុំសេក្តីទុកចិត្តពីសភានិងក្រោយការផ្តល់ការទុកចិត្តពីសភានាយករដ្ឋមន្ត្រីនិងគណរដ្ឋមន្ត្រីជារដ្ឋាភិបាលស្របច្បាប់។ • សភា ៖ សភាទាំងពីរគឺព្រឹទ្ធិសភានិងសភាតំណាងរាស្ត្រមានសិទ្ធិក្នុងការអនុម័តច្បាប់។ សភាតំណាងរាស្រ្តមានសមាជិកចំនួន៦៣០រូបព្រឹទ្ធសភាមានសមាជិក៣១៥រូបដោយការបោះឆ្នោតនិង៥ផ្សេងទៀតកាន់តំណែងអស់មួយជីវិតដែលជ្រើសតាំងដោយប្រធានាធិបតីសមាជិកទាំង៥រូបនេះភាគច្រើនជ្រើសតាំងក្នុងចំណោមអតីតប្រធានាធិបតី។ សភានិងព្រឹទ្ធសភាមានអាណត្តិ៥ឆ្នាំ • តុលាការ ៖ ចៅក្រមនៃតុលាការអ៊ីតាលីប្រព្រឹត្តទៅតាមរយៈការតែងតាំង។ តុលាការជាន់ខ្ពស់ហៅថាតុលាការធម្មនុញ្ញមានសមាជិក១៥រូប។ សមាជិក៥រូបតែងតាំងដោយប្រធានាធិបតី៥រូបតែងតាំងដោយសភានិង៥តែងតាំងដោយចៅក្រុមក្រសួងយុត្តិធម៌។
សញ្ញាជាតិតាមមាត្រទី១៧ នៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថាសញ្ញាជាតិ មានប្រព័ន្ធស្រែនិងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿន លឿនរោងចក្រនិមិត្តរូបនៃឧស្សាហកម្ម មានកម្រកួរស្រែរាងស្នែង ក្របីព័ទ្ធពីក្រៅហើយមានអក្សរ “កម្ពុជាប្រជាធិបតេយ្យ” នៅពីក្រោម។
នៅឆ្នាំ ១៩៨៩ រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានធ្វើកណែទម្រង់ដូចជា ៖ • ប្ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា ព្រមទាំងប្ដូរទង់ជាតិ និងភ្លេងជាតិផងដែរ។ • លុបបំបាត់ទោសប្រហារជីវិត • ទទួលលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ • បង្កើតច្បាប់ការពារកម្មសិទ្ធឯកជន និងទីផ្សារសេរី • ផ្ដល់សេរីភាពសារព័ត៌មាននិងការបង្កើតអង្គការសង្គមស៊ីវិល • ប្រកាសប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យ និងមិនចូលបក្សសម័្ពន្ធ។