នៅឆ្នាំ ១៩៨៩ រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានធ្វើកណែទម្រង់ដូចជា ៖ • ប្ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា ព្រមទាំងប្ដូរទង់ជាតិ និងភ្លេងជាតិផងដែរ។ • លុបបំបាត់ទោសប្រហារជីវិត • ទទួលលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ • បង្កើតច្បាប់ការពារកម្មសិទ្ធឯកជន និងទីផ្សារសេរី • ផ្ដល់សេរីភាពសារព័ត៌មាននិងការបង្កើតអង្គការសង្គមស៊ីវិល • ប្រកាសប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យ និងមិនចូលបក្សសម័្ពន្ធ។
vrean.com Latest Questions
កាតព្វកិច្ចរបស់អភិបាលខេត្ត-ក្រុងរួមមានៈ • ប្រមូលពត៍មានស្តី ពីការអនុវត្តន៏បទបញ្ញាត្តិ និងសេចក្តីសម្រេចផ្សេងៗ ជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ • ត្រូវត្រួតពិនិត្យ មន្ត្រីរាជការទាំងខ្សែរយៈ បណ្តោយ និងទទឺងដែលកំពុងបំពេញភារៈកិច្ចមុខជំនាញនានារបស់រដ្ឋ ក្នុងខេត្ត ក្រុងរបស់ខ្លួនលើកលែងតែមុខជំនាញ ឯកទេសតុលាការ និងអយ្យការអមតុលាការ ខេត្តក្រុងចេញ។
ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣.១០.១៩៩១ អង្គការ UNHCR បានជួបដល់ជនភៀសខ្លួនកម្ពុជាដូចជា ៖ • ជួយឩបត្ថម្ភដល់ជនភៀសខ្លួន ដែលផ្លាស់ទីលំនៅ • អង្គការ UNHCR បានធ្វើការសំរបសំរួល និងអង្គការក្រៅរដ្ឋាភិបាល ដូចជា អង្គការកាកបាទក្រហមសហព័ន្ធអន្តរជាតិ កាកបាទក្រហមកម្ពុជាកម្មវិធីស្បៀងអាហារពិភពលោក អង្គការសុខភាពពិភពលោកជាដើម ។
ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានទំនាក់ទនងជាមួយ ៖ • ទំនាក់ទំនងជាមួយអ្នកសិក្សា • ទំនាក់ទំនងជាមួយបុគ្គលិកសិក្សាអប់រំតាមឋានានុក្រម • ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន • ទំនាក់ទំនងជាមួយមាតាបិតា ឬអាណាព្យាបាល ។
ប្រទេសអាល្លឺម៉ង់ខាងកើតត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែ តុលា ឆ្នាំ ១៩៤៩ ។ មានព្រំប្រទល់ជាប់នឹង៖ • ខាងលិចជាប់សហព័ន្ធអាល្លឺម៉ង់ • ខាងកើតជាប់នឹងប្រទេសប៉ូឡូញ • ខាងត្បូងជាប់នឹងប្រទេសឆេកូស្លូវ៉ាគឺ • ខាងជើងជាប់នឹងសមុទ្របាល់ទិច
ចលនាតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមអឺរ៉ុប របស់ប្រជាជននៅទ្វីបអាស៊ី និងទ្វីបអាព្រិចទទួលបានជោគជ័យនៅក្រោយសង្គ្រាមលោកលើកទី២ ដោយសារ ៖ • ប្រជាជនទាំងអស់មានមនសិការ និងមានរីរភាពជាពិសេសកម្មករ និងកសិករនៅោបណ្តាប្រទេសនៅទ្វីបអាស៊ី អាព្រិច និងអាមេរិកឡាទីនបានរួមដៃសាមគ្គីគ្នា ។ • ឥទ្ធិពល និងជំនួយឩបត្ថម្ភពីបណ្តាប្រទេសសង្គមនិយមនានា ពិសេសសហភាពសូវៀត • ការរីកចម្រើននៃលទិ្ធកុំមុយនីស្តនៅពិភពលោក • ការចុះខ្សោយ និងការជួបវិបត្តិសង្គម សេដ្ឋកិច្ច របស់ពួកអាណានិគមក្រោយសង្គ្រាមលោកលើកទី២ • ការសន្យារបស់ប្រទេសមហាអំណាចអាណានិគមនៅក្នុងសង្គ្រាមលោកលើកទី២ • ការជួយឩបត្ថម្ភគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក • មានមគ្គុទេសដឹកនាំចលនាជាតិនិយមត្រឹមត្រូវ និងសាមគ្គីភាពជាតិ និងអន្តរជាតិ ...
ការរីកចម្រើននៃសេដ្ឋកិច្ចអាល្លឺម៉ង់ពឹងផ្អែកលើកត្តា ៖ • ភាពសម្បូររ៉ែនៅតំបន់ខ្លះ • ហត្ថករយកតម្លៃថោក • ការលើកទីផ្សារអឺរ៉ុបដើម្បីទំនិញអាល្លឺម៉ង់ • ការនាំចេញច្រើនជាងការនាំចូល ។
បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ ៖ • កត្តាសេដ្ឋកិច្ចពាណិជ្ជកម្ម ៖ អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជករ បារាំង ពុំអាចពង្រីកសកម្មភាពរកស៊ីនៅក្នុងប្រទេសកម្ពុជា បានឡើយ ដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិ មិនចាប់អារម្មណ៍នឹង ប្រព័ន្ធទីផ្សារ ។ • កត្តានយោបាយ ៖ នៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹ អំណាច គ្រប់គ្រង់របស់ខ្លួននៅក្នុងឥណ្ឌូចិន ។ ឥណ្ឌូចិនត្រូវមាន ប្រព័ន្ធឯកភាព បែបបារាំងទាំងនៅក្នុងតំបន់នឹទាំងក្នុរចនាសម្ព័ន្ធសង្គម ។ ...
បានជាគេនិយាយថា សិង្ហបុរីជាកូននាគមួយក្នុងចំណោមកូននាគទាំង៤នៅទ្វីបអាស៊ីព្រោះប្រទេសនេះមានការរីកចម្រើនលើគ្រប់វិស័យដូចជា វិស័យពាណិជ្ជកម្ម ឩស្សាហកម្ម វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន ។ ក្នុងនោះយើងសង្កេតឃើញថាប្រទេសសិង្ហបុរីមានដៃគូពាណិជ្ជកម្មជាមួយប្រទេសលើពិភពលោកចំនួន ១៣២ កំណើតពាណិជ្ជកម្មនេះត្រូវមើលឃើញតាមរយៈសកម្មភាពនៃកំពង់ផែដែលកើតឡើងពី ៦០ លានតោន រហូតដល់ ១៩០ លានតោនក្នុងមួយឆ្នាំ ។ ប្រទេសដែលដៃគូពាណិជ្ជកម្មធំជាងគេ គឺសហរដ្ឋអាមេរិកប្រទេសនៅអឺរ៉ុបនិងជប៉ុន ។ ម៉្យាងទៀតប្រទេសនេះមានផលិតផលជាតិបុរសសម្រាប់មនុស្សម្នាក់ស្មើនឹង ១២០០០ ដូល្លា ។