vrean.com Latest Questions
បុព្វហេតុសំខាន់ៗ ដែលនាំឱ្យកើតសង្រ្គាមក្រោយរជ្ជកាលព្រះបាទពញាយ៉ាត គឺ • បុត្រព្រះបាទពញាយ៉ាតច្បាំងគ្នាដណ្តើមរាជបល្ល័ង្ក • នៅពេលបុត្រច្បងពញាយ៉ាតនាមនរាយណ៍រាជាសោយទិវង្គតទៅ សង្រ្គាមបានផ្ទុះឡើងដែលបង្កដោយបុត្រនរាយណ៍រាជានាមស្រីសុរិយាទ័យ បាននាំប្រជារាស្ត្របះបោរប្រឆាមងនឹងធម្មរាជា ព្រោះខូចចិត្តមិនបានសោយរាជ្យ • ក្នុងឆ្នាំ ១៥៨៦ ព្រះសត្ថាទី ១ ដោយខ្លាចក្រែងរាជសម្បត្តិបន្តពីព្រះអង្គធ្លាក់ទៅក្នុងដៃស្រីសុរិយោពណ៍ជាប្អូន ក៏បានរៀបអភិសេកឱ្យបុត្រពីរអង្គគឺ ជ័យជេដ្ឋានមានព្រះជន្ម ១១ ព្រះវស្សាឡើងសោយរាជ្យនិងពញាតន់ព្រះជន្ម ៦ ព្រះវស្សាជាឩបរាជ ។ ជាឱកាសសៀមលើកទ័ពមកវាយខ្មែរជាលើកទីពីរនៅឆ្នាំ ១៥៩៤ • នៅឆ្នាំ ១៦០០ ពញាញោមដែលជាបុត្រចុងក្រោយរបស់ព្រះសត្ថាទី ...
នៅឆ្នាំ ១៩០៤ សៀមបានប្រគល់ខេត្តមួយចំនួនមមកឪ្យយើងវិញដូចជា ម្លួព្រៃ ទន្លេរពៅ និងកោះកុង ដោយសារតែមានការគាបសង្កត់ពីសំណាក់បារាំង ។
ចំណុចអវិជ្ជមានដែលជាឧបសគ្គមិនឲ្យយុវជនសម្រេចគោលដៅគឺ ៖ • កង្វះសុខភាព ឈឺជាប្រចាំ • កង្វះធនធានថវិកាខ្វះខាត • ខ្ជិលច្រអូស ទម្លាប់អាក្រក់ • គ្មានគោលដៅពិតប្រាកដ • មិនស្គាល់ដំបូន្មានមាតាបិតាគ្រូ ចាស់ព្រឹទ្ធាចារ្យ • គ្មានគម្រោងផែនការច្បាស់លាស់ និងខ្វះឆន្ទះ • ខ្វះម្ចាស់ការគំនិតទុទិដ្ឋិនិយម អស់សង្ឃឹម • កំសាកខ្វះ ការតស៊ូព្យាយាម ចិត្តឆេវឆាវ • សេពគប់បាបមិត្ត • មានស្នេហាក្នុងវ័យសិក្សា • ប្រព្រឹត្តអំពើអបាយមុខ • ភ្លើតភ្លើន និងសំភារៈទំនើបអូសទាញ • ប្រកាន់អស្មិមានៈ • បរិយាកាសសង្គមមិនអំណោយផល • ខ្វះការតាំងចិត្តខ្វះការភ្ងាក់រលឹក ...
រូបិយប័ណ្ណរួមអឺរ៉ុបមានឈ្មោះថា យូរ៉ូ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ នៅក្នុងសន្និសីទ ម៉ាស្ទ្រិច។
សង្គមរាស្រ្តនិយមគឺជាចលនាមហាជនដ៏ទូលំទូលាយមួយ ។ បង្កើតឡើងដោយព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ១៩៥៥ ។
ដើម្បីឆ្លើយតបទៅនិងកណណើតប្រជាជន គេបានធ្វើដូចតទៅ៖ • ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនៅលើការរៀបចំដី ជម្រើសពូជ • ការចង្កើតប្រព័ន្ធស្រោចស្រពធំៗ • ការប្រើប្រាស់ដីឲ្យអស់លទ្ធភាព ក្រោមពាក្យស្លោកបដិវត្ដន៍បៃតង។ • លើកកម្ពស់វិស័យកសិកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក • បង្កើតឧបករណ៍នេសាធំៗ ឲ្យមានលទ្ធភាពពង្រីកផលិតផលនេសាទសមុទ្រ ដើម្បីផ្គត់ផ្គងកង្វះខាតម្ហូបអាហារ។
ប្រធានាធិបតីរីគែន បានធ្វើឲ្យសហរដ្ឋអាមេរិកមានប្រៀបលើសហភាពសូវៀត ។បានជាសហភាពសូវៀតមិនអាចរត់ប្រណាំងគ្រឿងសញ្វវុធបានព្រោះ ៖ • បញ្ហាសេដ្ឋកិច្ច • បញ្ហាក្នុងតំបន់ • ចំណាយប្រាក់ច្រើនពេក ។
ភាពសាហាវយង់ឃ្នង់របស់ទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូលហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លូននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង ។
ទស្សនៈមួយលើកឡើងថា ព្រះបាទស្រីសុគន្ធបទក្ស័យព្រះជន្មដោយសារស្រី ។ ទស្សនៈនេះមានអត្ថន័យថា ៖ ដោយសារព្រះបាទស្រីសុគន្ធបទពេញចិត្តនឹងនាងពៅ ហើយតែងតាំងធ្វើជាស្នំឯក ។ ព្រះអង្គតែងតាំងនាយកន (ប្អូនប្រុសនាងពៅ) ជាមហាតលិក ។ នៅឆ្នាំ ១៥០៩ ស្រីសុគន្ធបទយល់សុបិនឃើញនាគរាជដ៏ធំមកយាយីព្រះអង្គនិងស្វេតច្ឆត្រ ហោរាទស្សន៍ទាយចំលើនាយកន (ឆ្នាំរោង) ព្រះអង្គលក៏បញ្ជាឱ្យគេបបួលនាយកនទៅបង់សំណាញ់ក្នុងល្បិចសម្លាប់ ។ ប៉ុន្តែនាងពៅស្តាប់ឮក៏យកដំណឹងទៅប្រាប់ប្អូនកន ហើយនាយកនក៏គេចរួចពីល្បិចនេះ ។ លុះក្រោយមកនាយកនក៏ងើបបះបោរ និងសម្លាប់ព្រះបាទស្រីសុគន្ធបទទៅ ។ ...