ការអប់រំបែងចែកជា៣ភូមិសិក្សាដូចជា ៖ បឋមសិក្សា មធ្យមសិក្សា និង ឧត្តតសិក្សា និង២ ប្រភេទគឺចំណេះដឹងទូទៅ និបងជំនាញវបច្ចេកទេសវិជ្ជាជីវៈ ។
vrean.com Latest Questions
សារធាតុបំពុលបរិយាកាសបានបង្កឲ្យកខ្ខក់អាកាសភ្លៀងអាស៊ីតបំពុលរុក្ខជាតិជិវិតមនុស្សនិងសត្វនៅលើភពផែនដីទាំងមូល។
ព្រះបាទអង្គឌួងផ្តើមទំនាក់ទំនងជាមួយបារាំងនៅឆ្នាំ ១៨៥៣ ដោយពឹងបព្វជិតកាតូលិកបារាំងមួយអង្គនាម មីស ឲ្យជួយទាក់ទងប្រទេសបារាំងដើម្បីសុំការ ការពារ ពីប្រទេសមហាអំណាចមួយនេះ ។ បព្វជិតអង្គនេះ ធានាថាលោកជាមួយមន្រ្តីខ្មែរពីរនាក់ទៀតឈ្មោះ កុលដីមុងតេរ៉ូនិងប៉ែន នឹងនាំសារព្រមទាំងសួយសាអាករផងដើម្បីថ្វាយព្រះចៅ ណាប៉ូលេអុងទី៣ តាមរយៈកុងស៊ុងបារាំងប្រចាំនៅក្រុងសិង្ហបុរីលុះដល់ឆ្នាំ ១៨៥៥ ទើបបានចម្លើយពីព្រះចៅអធិរាជបារាំងដែលផ្តល់ការទទួលស្គាល់ប្រទេសកម្ពុជាជាត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះ ។
ដើម្បីទប់ទល់នឹងសហអាមេរិក សហភាពសូវៀតបានផ្ដល់ជំនួយចំនួន៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ព្រមទាំងផ្ដល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចផងដែរ ទៅកាន់ប្រទេសគុយបា។ មិនតែប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យប្រទេសគុយបានាំ ស្ករស ចូររហូតដល់ធ្វើឲ្យដួលរលំផលិតផលស្ករស ក្នុងស្រុក។
បារាំងមានទិសដៅដូចជា ចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់ សក្តិភូមិខ្មែរ អោយទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
បញ្ហាសន្និសុខស្បៀងដែលពិភពលោកកំពុងជួបប្រទះ • បញ្ហាកង្វះគ្រឿងឧបភោគ បរិភោគ • បញ្ហាប្រឈមនឹងគ្រោះទុរ្ហិក្សា • បញ្ហាដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក • បញ្ហាបេកគំហើញផ្នែកបច្ចេកវិទ្យានិងបច្ចេកទេសថ្មី • បញ្ហាអត្រាកំណើនប្រជាជនលើពិភពលោក • ការប្រើប្រាស់ថាមពលCO2 • បញ្ជាក់ប្រើប្រាស់ជី និងថ្នាំសមា្លប់សត្វល្អិតមិនបានសមស្របហួសកម្រិតបច្ចេស • បញ្ហាគ្រោះទឹកជំនន់ • បញ្ហាសង្រ្គាម(ជនភៀសខ្លួន) • បញ្ហាខ្បល់ព្យុះ • ពញ្ហាតរោមរាំងស្ងួត • បញ្ហាសការកាប់បំផ្លាញព្រៃឈើ • ការជីកយករ៉ែ • រញ្ជួយដី • បន្ទុះភ្នំភ្លើង។
នៅឆ្នាំ ២០៣០ គេបានទស្សន៍ទាយថា បើសិនជាតម្រូវការស្បៀងអាហារកាន់តែមានកម្រិតខ្ពស់នៅ និងនាំឪ្យមានកង្វះខាតគ្រឿងឧបភោគកាន់តែខ្លាំង ។
ដើម្បីកែច្នៃជីវភាពប្រជាជនអាមេរិកឲ្យទៅជាសង្គមសម្ភាររដ្ឋាភិបាលបានធ្វើដូចតទៅ ៖ • បង្កើតនូវប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម • បង្ហាញផលិតផលថ្មីៗដូចជាទូរទស្សន៍ពណ៍ ម៉ាស៊ីនបោកខោអាវម៉ាស៊ីនលាងចាន ឆ្នាំងចង្រ្គានអគ្គីសនីគ្រឿងសង្ហារឹមដ៏ប្រណិតៗម៉ាស៊ីនចាក់ចម្រៀងរហូតដល់រថយន្ដ…។
អកុសលធម៌មាន៣យ៉ាងគឺ ៖ • លោភៈ ភាពលោភលន់ចង់បានហើយ ចង់បានទៀតមិនចេះឆ្អែតឆ្អន់ដែលអាចឈានទៅរកអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ។ • ទោសៈ កើតចេញពីការក្តៅចិត្ត ទាស់ចិត្ត គ្មានភាពអត់ធ្មត់ អាចបង្ករឿងតូចអោយទៅជារឿងធំបានដោយមិនមានការលើកលែង ។ • មោហៈ ជាការវង្វេងមិនដឹងខុសត្រូវ ដោយភាពល្ងង់ខ្លៅអាចដឹងនាំយើងអោយប្រព្រឹត្តអំពើ អាក្រក់ដើម្បីបំពេញលោភៈ និងទោសៈរបស់ខ្លូន ។