សន្ធឹសីទក្រុងយ៉ាល់តាត្រូវបានងង្កើតឡើងដើម្បីកំណត់វាសនាប្រទេសអាឡឺម៉ង់ក្រោយសង្រ្គាមលោកលើកទី២និងផ្ដាច់សសៃឈាមប្រទេសនេះកុំមានឪកាសបង្កសង្រ្គាមលើពិភពលោកសាជាថ្មីទៀត។ សន្និសីទនេះធ្វើឡើងដោយប្រទេសអង់គ្លេសសហភាពសូវៀត និងសហរដ្ឋអាមេរិក។
vrean.com Latest Questions
ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន៖ ក. សិទ្ធិ • សិទ្ធិចូលរួមបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត • សិទ្ធិចូលរួមបង្កើតគណបក្សនយោបាយសមាគមន៍ផ្សេងៗ • ទាមទារឲ្យរដ្ឋាភិបាលធ្វើតាមការទាមទាររបស់ខ្លួន ខ. កាតព្វកិច្ច • គោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ និងច្បាប់នានា • គោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ • ចូលរួមដឹងឭ និងចូលរួមចំណែកគ្រប់ភារកិច្ចរបស់រដ្ឋ • ហ៊ានបញ្ចេញមតិ ជជែកវែកញែករកខុសត្រូវ ។
សហរដ្ឋអាមរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ពីប្រទេសអង់គ្លេស ។
វិបាកវិនិច្ឆ័យមាន២បែបគឺ៖ • វិបាកវិនិច្ឆ័យផ្នែកសីលវិជ្ជាៈ គឺជាការសរសើរ ឬទណ្ឌកម្មរបស់សីលញាណ ចំពោះការប្រព្រឹត្តរបស់យើង។ • វិបាកវិនិច្ឆ័យផ្នែកសង្គមៈ គឺវិបាកវិនិច្ឆ័យនេះស្របនឹងទំនួលខុសត្រូវផ្នែកសង្គម ជាការវិនិច្ឆ័យរបស់តុលាការ ឬអំណាចជាន់ខ្ពស់ណាមួយ។
បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖ • ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម • អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម • ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ • អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម • ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
បានជាគេថាផែនការម៉ាសាល់ ជាដើមហេតុមួយនៃកំណើតសង្រ្គាមត្រជាក់ព្រោះថាតាមរយៈផែនការនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៣កោដិដុល្លាសម្រាប់ជួយប្រទេសមួយចំនួននៅអឺរ៉ុបខាងលិចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសទាំងនោះដែលដុនដាបដោយសារសង្រ្គាមលោកលើកទី២ឲ្យងើបឈរឡើងវិញ។
ភាពលូតលាស់នៃសេដ្ឋកិច្ចបានជំរុញឱ្យប្រទេសនេះមានការរីកចម្រើន ដែលនាំមុខគេនៅលើពិភពលោក • សាច់ និងទឹកដោះគឺជាចំណីអាហារដ៏សម្បូរហូរហៀរសម្រាប់ជនជាតិញូសេឡែន ។ ផលិតផលលើសពីតម្រូវការក្នុងស្រុក គេបាននាំចេញជ្រើនជាងគេទៅកាន់ទីផ្សារពិភពលោក ។ • ស្រូវសាលី និងពោតគ្រប់ប្រភេទ • ក្រៅពីសាច់សត្វគេនាំចេញ ទឹកដោះ សាច់ត្រី ក្តារបន្ទះក្រាស ។
ដើម្បីអូសទាញប្រជាជនខ្មែរឪ្យគាំទ្រ ខ្មែរក្រហមមានសកម្មភាពដូចជា ៖ • ប្រមូលប្រជាជនឪ្យចូលរួមក្នុងចលនាតស៊ូ • ផ្សព្វផ្សាយមនោគមវិជ្ជាដល់ពួកនិស្សិតនៅទីក្រុង • ប្រឆាំងជាមួយពួកមូលធនដែលពុករលួយថានឹងធ្វើឪ្យប្រជាជនមានភាពស្មើគ្នា គ្មានការកេងប្រវ័ញ្ច • ប្រើប្រាស់ប្រជាប្រិយភាពរបស់សម្ដេច សីហនុ ។
លោក ស្លូ បូដាន់មីសូវិច មានបំណងចង់បង្កើតសាធារណៈរដ្ឋឯករាជ្យ របស់ចស្លូវ៉ែន និងក្រូអាត ប៉ុន្ដែជាលទ្ធិផលគឺត្រូវបានទទួលបរាជ័យ ។
តាមពីរ៉ាមីតរបស់ប្រជាជនកម្ពុជាឆ្នាំ ២០០៨ បានជាថ្នាក់អាយុ ៣០ – ៣៤ ឆ្នាំមានភាពផត មានន័យថាប្រជាជននៅក្រុមអាយុនេះទាំងប្រុស ទាំងស្រីមានចំនួនតិចជាងគេ ដោយសារការថយចុះនូវលទ្ធិភាពបង្កកំណើតរបស់ស្ត្រី និងមរណភាពរបស់កុមារខ្ពស់ នៅសម័យខ្មែរក្រហម។ ក្រុមអាយុនេះកើតនៅឆ្នាំ ១៩៧៤ – ១៩៧៨។ ក្រុមអាយុនេះមានអាយុពី ១-៥ ឆ្នាំ ក្នុងសម័យខ្មែរក្រហម ។