ដើម្បីមានសន្តិភាព មនុស្សត្រូវប្រតិបត្តិតាមមាគ៏ា៨ យ៉ាងគឺៈ ១.យល់ត្រឹមត្រូវ ២. គិតត្រឹមត្រូវ ៣. និយាយត្រឹមត្រូវ ៤. ធ្វើត្រឹមត្រូវ ៥. ចិញ្ចឹមជីវិតត្រឹមត្រូវ ៦. ព្យាយាមត្រឹមត្រូវ ៧. សា្មរតីភា្ញក់រព្ញកឃើញត្រឹមត្រូវ ៨. ដំកល់ចិត្តត្រឹមត្រូវ។
vrean.com Latest Questions
ការប្រើប្រាស់ថាមនុស្សដែលបញ្ចេញកាបូនឌីអុកស៊ីតបណ្តាលឲ្យកើតគ្រោះធម្មជាតិដូចជា ៖ ទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការរលាយទឹកកក ការធ្វើឲ្យខូចស្រអូហ្សូន ភ្លៀងអាស៊ីត ។
ខេត្តកំពង់ធំ មាន ១២ ស្រុក ១០០ឃុំ និង ៨៧៥ ភូមិ។
នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមចំណែក ឬមានភារកិច្ចក្នុងការកសាងជាតិដូចជា ៖ • ក្នុងវិស័យសេដ្ឋកិច្ចៈ ស្រ្តីចូលរួមក្នុងការងារបង្កបង្កើនផល ធ្វើស្រែចម្ការ ច្បារដំណាំធ្វើស្រែប្រាំង ស្រែវស្សា និងចិញ្ចឹមសត្វ • ក្នុងវិស័យការងារៈ ស្រ្តីខ្មែរបានចូលរួមក្នុងសកម្មភាពនៃការងារសង្គម ការងាររាជការស្ទើរតែគ្រប់លំដាប់ថ្នាក់ ដូចជាបុរសដែរ • ស្រ្តីខ្មែរបានលិខិតបំពេញសកម្មភាពគ្រប់បែបយ៉ាង សម្រាប់សង្គមក្រៅគ្រួសារ ក៏ដូចជាសម្រាប់អ្នកជិតខាង ញាតិជិតឆ្ងាយ សាលារៀន អ្នកគ្រូ លោកគ្រូ សម្រាប់វប្បធម៌ជាតិហើយធ្វើឲ្យនាងក្លាយជាមិត្តល្អអ្នកជិតខាងល្អសិស្សល្អ ទីប្រឹក្សាល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ ។
អ្នកសិក្សាមានសិទ្ធិ ដូចជា ៖ • សិទ្ធិទទួលការអប់រំប្រកបដោយគុណភាព • សិទ្ធិចុះឈ្មោះចូលសិក្សានៅថ្នាក់ទី១ នៅអាយុ៦ឆ្នាំ • សិទ្ធិសេរីភាពខាងជំនឿសាសនាក្នុងការអប់រំ • សិទ្ធិបញ្ចេញទស្សនៈដោយសេរី • សិទ្ធិមានសេរីភាពខាងការសិក្សា • សិទ្ធិប្រមូលផ្តុំជាក្រុមនិងក្លឹបអ្នកសិក្សាក្នុងគោលបំណងអប់រំ • សិទ្ធិពិនិត្យមើល និងចម្លងកំណត់ត្រាផ្ទាល់ខ្លួនស្តីពីការអប់រំ • សិទ្ធិចូលរួមយ៉ាងសកម្មនិងពេញលេញក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់គ្រឹះស្ថានសិក្សា និងថ្នាក់ជាតិដោយផ្ទាល់ឬតាមរយៈតំណាងរបស់ខ្លួន • សិទ្ធិទទួលការគោរពនិងយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ • សិទ្ធិរួចផុតពីការធ្វើទារុណកម្ម ឬការដាក់ទណ្ឌកម្មលើរាងកាយនិងស្មារតី • សិទ្ធិទទួលការអប់រំពិសេស • សិទ្ធិក្នុងការទទួលបានការពិនិត្យសុខភាព • សិទ្ធិក្នុងការទទួលបានការពិនិត្យសុខភាព • សិទ្ធិស្នើ សិទ្ធិប្តឹងនិងសិទ្ធិទទួលបានដំណោះស្រាយ • សិទ្ធិទទួលបានព័ត៍មាននិងឃោសនាព័ត៌មានអប់រំ ។
ពេលបោះឆ្នោតសកលឆ្នាំ ១៩៩៨ ត្រូវបានបោះឆ្នោតអោយបេក្ខជន ដូចជា • បេក្ខជនណាដែលជាជនអង់អាចក្លាហាន ដូចអ្នកគុណនិយម ប្រើហឹង្សាជាមធ្យោបាយ • បេក្ខជនណាដែលចេះដោះទុកប្រជារាស្រ្ត ទោះជាគ្មានសមត្ថភាព ឬគ្មានលក្ខណៈល្អអ្វីក៏ដោយ • បេក្ខជនណាដែលខំជម្រុញអភិវឌ្ឍន៏ប្រទេសជាគ្មានសមត្ថភាព ឬគ្មានលក្ខណៈល្អអ្វីក៏ដោយ • បេក្ខជនណាដែលមាន មន្តបិប្រការ ដូចមានចែងក្នុងធម៏ព្រះពុទ្ធសាសនា។ មន្តទី១ គឺៈ សមត្ថភាពរួមមាន ចំណេះដឹងខ្ពស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់អន្តរជាតិ មន្តទី២ គឺៈ សុខភាពរួមមាន សុខភាពផ្លូវកាយ ...
បានជាបារាំង សម្របសម្រួលជាមួយនឹងមន្ត្រីរាជការខ្មែរដែលឈានទៅដល់កិច្ចព្រមព្រៀងឆ្នាំ ១៨៨៦ ដោយសារបារាំងមិនចង់ឲ្យការបះបោរ ដែលដឹកនាំ ដោយមន្ត្រីខ្មែរនេះ ប្រែក្លាយជាការបះបោរទាមទារឯករាជ្យ ។
នយោអព្យាក្រឹព្យបានបញ្ចប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសារលោក លន់ ណុលនិងអ្នកម្ចាស់ស៊ីសុវត្ថិ សិរីមតៈ បានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់សម្លេច នរោត្តម សីហនុ ។