ការទុកចិត្ត គឺជាការផ្ជាប់ជំនឿ ឬការជឿលើមិត្រឬនណារម្នាក់។ការទុកចិត្តចំពោះមិត្រជាការចាំបាច់ប្រសិនបើយើងចង់ឲ្យមិត្រភាពមានលក្ខណះកាន់តែល្អប្រសើរ។
vrean.com Latest Questions
បានជានៅក្រោយអាណត្តិលោកវីលសុន សេដ្ឋកិច្ចអាមេរិកជួបនូវវិបត្តិ គឺបណ្តាលមកពីការបើកទូលាយឲ្យមានការប្រណាំងប្រជែងឩស្សាហកម្មពុំបានកម្រិតបរិមាណទំនិញ ។
ឡាសែលសាំងក្លូ គឺជាកិច្ចព្រមព្រៀងរវាងអាមេរិកនឹងយួនខាងជើងដែលបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៧៣ ដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាម ។
រៀបរាប់ពីទីស្ថានភាពភូមិសាស្រ្តរបស់ប្រទេសអ៊ីតាលី ៖ • ស្ថិតនៅអឺរ៉ុបប៉ែកខាងត្បូង មានផ្ទៃក្រលា ៣០១ ២៣០ គីឡូម៉ែត្រការេ • ប្រជាជន ៥៨ លាននាក់ • លាតសន្ធឹងពីជើងទៅត្បូងសំបូរទៅដោយភ្នំ ខ្ពង់រាប និងវាលទំនាបចំនួន ២/៣ នៃផ្ទៃប្រទេស • មានកោះពីរសំខាន់គី កោះស៊ីស៊ីល និងកោះសាដែង ស្ថិតក្នុងលំហសមុទ្រមេនីទែវ៉ានេ • សំបូរទៅដោយទីក្រុងបុរាណដែលល្បីល្បាញក្នុងពិភពលោក ។
មូលហេតុនៃការបោះបង់ចោលពិធីចូលម្លប់ គឺជាក្រឹត្យក្រមសង្គមខ្មែរតែងតែខិតខំថែរក្សានូវអ្វីដែលសមស្របតាមកាលៈទេសៈនិងចំណង់ចំណូលចិត្តរបស់គេហើយដែលអាចនាំមកនូវសេចក្ដីសុខចម្រើន រុងរឿងអ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅ គេតែងតែកែលំអ ឬ បោះចោលតែម្ដង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើងដែលបានបោះបង់ជាស្វ័យប្រវត្តិ នាយុគសម័យយើងនេះក៏ព្រោះតែការចូលលម្លប់នាំឪ្យ ៖ • ខាតកម្លាំងពលរដ្ឋក្នុងគ្រួសារនិងសង្គម • រំខានអំពល់ទុក្ខដល់សមជិកគ្រួសារទាំងមូល “ បម្រើសាមីខ្លួនចូលម្លប់ “ • បំបាត់សិទ្ធិសេរីភាពរបស់កូនស្រ្ដី • ខាត់បង់ប្រាក់កាសសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។
ការកសាងឡើងវិញក្រោយរបបខ្មែរក្រហមពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ មានដូចជា ៖ ផ្នែកសេដ្ឋកិច្ច៖ • បង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬក្រុមវាស់ដៃដើម្បីជួយដល់ស្ដ្រីមេម៉ាយ ចាស់ជរា កុមារកំព្រា ដំណើរការក្នុងការងារ កសិកម្ម • កសាងហេដ្ឋារចនាសម័្ពន្ធ សេដ្ឋកិច្ច (ផ្លូវថ្នល់ កំពង់ផែ សាលារៀន មន្ទីរពេទ្យ) • ពង្រីងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជិតខាងក្នុងតំបន់និងពិភពលោក • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី និងជំរុញការអភិវឌ្ឍធនធានមនុស្ស។ ផ្នែកសង្គម និងនយោបាយ៖ • រំដោះប្រជាជនខ្មែរឪ្យរួចផុតពីររបបប្រល័យសាសន៍ប៉ុល ...
សមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីកាត់បន្ថយគំលាតរវាងប្រទេសសមាជិកចាស់និងប្រទេសសមាជិកថ្មី។ ហើយសមាហរណកម្មនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៨ ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០២។
បរិមណ្ឌលប្រសាទ មានសរសៃប្រសាទលលាដ៏ក្បាល ១២គូ បែងចែកពីខួរក្បាល និងសរសៃប្រសាទឆ្អឹងខ្នង ៣១គូ បែងចេញពីខួរឆ្អឹងខ្នង ។
តុលាការអន្តរជាតិក្រុងអេ បានចេញបញ្ជាឲ្យថៃដកកងទ័ព និងកម្រួតចេញពីប្រាសាទព្រះវិហារនៅថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ១៩៦២។