ប្រៀបធៀបរបបសាធារណរដ្ឋទី៤ និងទី៥ ៖ សាធារណរដ្ឋទី៤ • ប្រគល់អំណាចអោយសភា • នាយករដ្ឋមន្រ្តី និងប្រធានាធិបតីត្រូវជ្រើសតាំងដោយសភា • សភាអាចដកហូតតំណែងនាយករដ្ឋមន្រ្តីគ្រប់ពេលវេលាបើសិនជាមានកំហុស • ប្រធានាធិបតីគ្មានអំណាចទូលំទូលាយទេ • ធ្វើជាតូបនីយកម្មលរោងចក្រ ឧស្សាហកម្មធ្យូងថ្មនិងរហូតដល់ធនាគារ ។ សាធារណរដ្ឋទី៥ • ប្រគល់អំណាចទូលំទូលាយដល់ប្រធានាធិបតី • ប្រធានាធិបតីជ្រើសតាំងដោយការបោះឆ្នោតសម្រាប់អាណត្តិ ៧ឆ្នាំ ( ឈរបាន២អាណត្តិ ) • ប្រធានធិបតីមានសិទ្ធិរំលាយសភា រុះរើគណបក្សរដ្ឋមន្រ្តី ជាអគ្គមេ បញ្ជាការ ជាអ្នកជ្រើសតាំង នាយរដ្ឋមន្រ្តី ...
vrean.com Latest Questions
ដើម្បីទាញយករ៉ែ គេប្រើមធ្យោបាយ ២បែបគឺ ការបូមយកនិងការជីកយក ។
ទិសដៅនយោបាយរបស់លោក សាបង់ដែលម៉ាស់ បានធ្វើឪ្យប្រទេសបារាំងក្លាយជាមហាអំណាចទី ៤ ផ្នែកនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក ហើយបានលើស្ទួយកម្រិតជីវភាពកម្មករបារាំងតាមរយៈតម្លើងប្រាក់ខែ ។
សភាពចិត្ត គឺជាបាតុភូតចិត្តដែលកើតឡើងដោយយកលំនាំចិត្តជបង្អែកដើម្បីឆ្លុះបញ្ចាំងវត្ថុពីរឲ្យបានច្បាស់លាស់វាស្ថិតនៅក្នុងរយះពេលយូរបង្គួរ។
ក្នុងចំណោមប្រទេសនេះ ប្រទេសដែលមានគុណសម្បត្តិច្រើន ជាងគេនៅក្នុងការបញ្ចប់សង្រ្គាមនេះគឺ សហភាពសូវៀត ។ ពីព្រោះថាសហភាពសូវៀតបានរំដោះបរិមាណទឹកដីធំជាងគេ ដូចជា អឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាលចាប់ពីអឺរ៉ុបខាងកើត មកដល់ប្រទេសប៉ូឡូញ ។ ចំណែកពួកសម្ព័ន្ធមិត្តវិញបានរំដោះនៅអឺរ៉ុបបានតែប្រទេស បារាំងតែមួយគត់ ។
លោកបែរ សុន ចែកលំនឹកជា២ប្រភេទៈ • លំនឹកទម្លាប់ៈ ជាការប្រព្រឹត្តស្ទួនដដែលៗ ដើម្បីបានចាំនូវអ្វីមួយ។ • លំនឹកសុទ្ធសាធៈ ជាការផ្តិតរូបភាពព្រឹត្តិការណ៍មួយឱ្យស្ថិតជាប់ជាប្រចាំក្នុងចិត្ត។
មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖ • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព • ធ្វើជាគំរូល្អដល់ពួកគេ
ដែលគេចាត់ទុកថាគឺជបញ្ហារួមនៅលើសកលលោកមានដូចជា៖ • បញ្ហាបរិស្ថាន • បញ្ហាកំណើនប្រជាជន • បញ្ហាជនអន្ដោប្រវេសន៍ • បញ្ហាសន្ដិសុខស្បៀង • បញ្ហាសង្រ្គាម • បញ្ហាអស្ថេរភពសន្ដិសុខសង្គម • បញ្ហាភេវរកម្មអន្ដរជាតិ។
បានជារាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវបានយកចិត្តទុកដាក់ចំពោះកុមារព្រោះ ៖ • កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត • វ័យកុមារត្រូវការចំណេះដឹងទូលំទូលាយ • ជាអ្នកទទួលខុសត្រូវចំពោះវាសនារបស់ ប្រទេសជាតិនិងឆាកជីវិតរបស់ខ្លួននាពេលខាងមុខ • កុមារកំពុងលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី • កុមារត្រូវការសិទ្ធិជាងអ្វីទាំងអស់ ដូចនេះយើងត្រូវផ្តល់អ្វីដែលល្អចំពោះកុមារ ឬធ្វើការជម្រុញពួកគេឲ្យក្លាយជាមនុស្សល្អ ។