សនិ្នសិទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់ឡើងវិញបាន ។ ពីព្រោះអាឡឺម៉ង់គឺជាប្រទេសតែមួយគត់ ដែលជាអ្នកបង្កាត់ភ្លើងសង្រ្គាមលោកទាំងពីរលើកក្នុងចន្លោះពេលតែ ២១ ប៉ុណ្ណោះ ។ សិទ្នសិទនេះត្រូវបានកំណត់ ដោយមហាអំណាចធំៗ ៣ គឺ សហភាពសូវៀត សហរដ្ឋអាមេរិក និងចក្រអង់គ្លេស ។
vrean.com Latest Questions
លោកអាដេម៉ាឡឺក្លែរជារ៉េស៊ីដង់បារាំង ។ សម្រាប់ខ្មែរយើងគាត់បានធ្វើកិច្ចការមួយចំនួនដូចជា ៖ • និពន្ធសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជាយើងចាប់តាំងពីសម័យកាលកកើតរដ្ឋដំបូង ឬអាណាចក្រភ្នំរហូតដល់សម័យក្រោយអង្គរដោយគាត់បានចាត់ទុកថាប្រទេសកម្ពុជាជាមាតុភូមិទីពីររបស់គាត់ ។ • ជីកកកាយនូវមរតកអតីតកាលរបស់ខ្មែរ ដែលបានកប់បាត់ឪ្យរស់ឡើងវិញដើម្បីជាប្រយោជន៍ឪ្យខ្មែរយើងមានទំនុកចិត្តនិងមានមោទនជាតិនៃភាពរុងរឿងសម័យអង្គរ ព្រមទាំងពញាក់ស្មារតីឪ្យចេះរួបរួមសាមគ្គីគ្នាឡើងវិញ ។
កំណើនច្រើនពេកពិបាករស់នៅខ្វះស្បៀង ឥតការងារ ចោរកម្ម ។
ដើម្បីជម្រុញចរន្ដសកលវូបនីយកម្ម គេបានបង្កើតស្ថាប័នបន្ថែមចំនួន ៣ ចំនួន ទៀតគឺក្រុមប្រទេសឧស្សាហកម្មជឿនលឿន G 8 (អតីត G7) G 20 ។
នយោបាយឯកជនកម្មរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បាននាំមកនូវផលប្រយោជន៍ដូចជា ៖ • ក្នុងរយៈពេល៤ឆ្នាំដំបូងរាជរដ្ឋាភិបាលបានប្រមូលប្រាក់បានចំនួន១ពាន់លានផោននៅឆ្នាំ១៩៨៤និងបានកើនដល់២ពាន់លានផោននៅឆ្នាំបន្ដាប់ • បានធ្វើឲ្យប្រាក់ផោនអង់គ្លេសមានលំនិង ហើយទីក្រុងបានក្លាយទីជាមជ្ឈមណ្ឌលពាណិកម្មដ៏ធំ ។
ស្ថេរភាពសន្ដិសុខភាព ត្រូវបានគំរាមកំហែងដោយសារសកម្មភាពឧក្រិដ្ឋកម្មហើយវាបានបំផ្លាញទៅដល់សម្ភារៈរបស់ ប្រជាជន និងបានភ័យខ្លាច យ៉ាងខ្លាំងជាមួយនឹងការបាត់បង់ជីវិត ។
នៅកម្ពុជាមានជនជាតិភាគតិចច្រើនរស់នៅតំបន់ខ្ពង់រាប និងភ្នំ ភាគខាងជើង និងភាគឦសានប្រទេស មានដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ធំ សៀមរាប ពោធិសាត់ កំពង់ស្តីជាដើម ។ • ជនជាតិភ្នង • ជនជាតិរអួង • ជនជាតិគួយ • ជនជាតិគ្រឹង • ជនជាតិរដែរ • ជនជាតិស្ទៀង • ជនជាតិទំពួន • ជនជាតិអានោង • ជនជាតិថ្មូន • ជនជាតិខា • ជនជាតិក្រោល
ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ច ពីព្រោះសហរដ្ឋអាមេរិកគឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គីឡូម៉ែត្រ ។
ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ៖ • ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ។ • ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ។ • ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស ។