បណ្ដាលមកពីមូលហេតុអ្វីខ្លះ ? ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះក៏ដោយក៏បារាំងបានកើតមានវិបត្ដិដ៏ធ្ងន់ធ្ងរ មួយវិបត្ដិនេះបណ្ដាលមកពីមូល ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជករតូចតាចត្រូវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេវិទ្យានិងហាងទំនិញធំៗ • សហគ្រាសតូចតាចត្រូវបាត់បង់មុខរបប ។
vrean.com Latest Questions
ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឲ្យកាន់តែទំនើបតាមបែបសម័យនិយមរដ្ឋាភិបាលបានកសាងផែនការឡើង ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ • បង្កើតឧស្សាហកម្មខ្នាតធំដែលមានខ្នាតអន្ដរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋ អាមេរិក។ • បន្ដការស្រាវជ្រាវលើ វិស័យថាមពលបរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវនៃទូរទស្សន៍ពណ៍ • ការបង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួម គ្នាជាមួយអង់គ្លេស ។
របបសាធារដ្ឋទី៥ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ មានប្រធានាធិបតី ដឺហ្គោល ជាប្រធានាធិបតី ។
សង្រ្គាមរវាងបារាំង និងអាល់សេរី បានចាប់ផ្ដើមពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦២ ហើយត្រូវបានបញ្ចប់តាមរយៈសន្ធិសញ្ញា អេវីយ៉ង ។
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅក្រោយសង្រ្គាមលើកទី២ ជពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្ធីបអាព្រិក និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ ។
631. តើគណបក្សអ្វីដែលលោក ដឺ ហ្គោល បានបង្កើតឡើងនៅពេលដែលគាត់ចុះចេញពីតំណែង ? ហើយគណបក្សនេះបានធ្វើសកម្មភាពអ្វីខ្លះ ?
សង្រ្គាមត្រជាក់ និងប្រាក់សង្រ្គាមឥណ្ឌូចិន បានធ្វើឲ្យពួកកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល ។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈ ផែនការម៉ាសាល់ និងធ្វើសង្រ្គាមនៅសមរភូមិ ដៀនបៀនភូ ដើម្បីកម្ចាត់ពួកកុំមុយនីស្ដ ដែលគាំទ្រដោយចិន និងសហភាពសូវៀត ។ ពួកគេក៏បានដកខ្លួនចេញពីរដ្ឋាភិបាល ហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន….និងធ្វើឲ្យមានកំណើនខាងផលិតផលឧស្សាហកម្ម និងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ១៩៣៨ ។ • ធ្វើជាតូបនីយកម្មរោងចក្រឧស្សាហកម្មធ្យូងថ្មនិងឧស្ម័នរហូតដល់ធនាគារ • បង្កើតអង្គការសង្រ្គោះសង្គម សម្រាប់ជួយាឧបត្ថម្ភដល់អ្នកមានជំងឺ គ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ ។
លោក វុំាង សង់អូរីយ៉ូស ត្រូវបានសភាតែងតាំងជាប្រធានាធិបបតីនៅឆ្នាំ១៩៤៧លោកមកពីគណបក្សសង្គមនិយម ។
សភានៅក្នុងរបបសាធារណរដ្ឋទី៤មានអំណាចជ្រើសរើសនាយករដ្ឋមន្រ្ដីដែលមានអាណត្ដិ ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបប នេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្ដិ ចំណែកឯប្រធានាធិបតិវិញ ក៏ជ្រើសតាំងដោយសភាដែរសម្រាប់អាណត្ដិ ៧ឆ្នាំ ។