នៅសាធារណរដ្ឋទី៥ តើប្រធានាបតីអាចឈរឈ្មោះបាន២អាណត្ដិ ក្នុងមួយអាណត្ដីមានរយៈពេល៧ឆ្នាំ ហើយប្រធានាធិបតីមានសិទ្ធិ ៖ • មានសិទ្ធិរំលាយសភា • មានសិទ្ធិរុះរើសគណៈរដ្ឋមន្រ្ដី • ជាអគ្គមេបញ្ជាការលើកកងទ័ពជាតិ ។ ជាអ្នកជ្រើតាំងនាយករដ្ឋមន្រ្ដី និង មន្រ្ដីផ្សេងៗតាមការស្នើរសុំពីនាយករដ្ឋមន្រ្ដី ។ • មានសិទ្ធិទទួលសារតាំងចុះហត្ថលេខាលើសន្ធិសញ្ញាក្រឹត្យ និងចេញបទបញ្ជាផ្សេងៗ។
vrean.com Latest Questions
រដ្ឋធម្មញ្ញសាធារណរដ្ឋទី៥ ខុសគ្នាពីរដ្ឋធម្មនុញ្ញមុនៗត្រង់ថារដ្ឋត្រង់ថារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋទី៥ បានប្រគល់អំណាចដ៏ទូលំទូលាយដល់ប្រធានាធិបតី ។
លោក ដឺ ហ្គោល បានធ្លាក់ចេញពីតំណែងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៦៨ដោយសារតែរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាននូវវិបត្ដិឥតការងារធ្វើរបស់ពួកកម្មកររាប់សែននាក់នៅទីក្រុងប៉ារីស ។
ការបោះឆ្នោតជាលើដំបូងគនបក្សជាអ្នកឈ្នះឆ្នោតគឺគណបក្សកាតូលិកប្រជាធិបតេ្យដែលមានអធិការបតីឈ្មោះ កុងរ៉ាតអាដេណូអឺ ។
កំពែងក្រុងប៊ែកឡាំងត្រូវបានកសាងឡើងនៅថ្ងៃទី១៣ ខែសីហា ១៩៦១ ដោយសហភាពសូវៀតហើយកំពែងនេះមានបណ្ដោយ៤២គ.ម។
បក្សាវ៉ាសូវីត្រូវបានបង្កើតឡើងនៅថ្ងៃ១៤ ខែឧសភា ឆ្នាំ១៩៥៥ ដោយសហភាពសូវៀត ។
ផ្លូវទៅប៊ែកឡាំងខាងលិចត្រូវបានបិទនៅឆ្នាំ១៩៤៨ហើយត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៤៩ ។
ផ្នែកសិក្សាធិការនៅអាឡឺម៉ង់ខាងលិចមានដូចតទៅ ៖ • រដ្ឋត្រូវទទួលបន្ទុកលើកុមារចាប់ពីអាយុ៦ឆ្នាំដល់១៨ឆ្នាំ ។ • កុមារត្រូវចូលរៀននៅបឋមសិក្សាចាប់អាយុ៦ឆ្នាំដល់១០ឆ្នាំ ។ • ក្រោយពីបញ្ជប់នៅបឋមសិក្សាកុមាររត្រូវបន្ដការសិក្សានៅថ្នាក់មធ្យមសិក្សាដែលជាសាលាតម្រង់ទិសវិជ្ជាជិវៈនិងជាគ្រឹះសម្រាប់បច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ចូលរៀនថ្នាក់មហាវិទ្យាល័យ ។ • អាឡឺម៉ង់ខាងលិចមានសាលាវិជ្ជាជិវៈចំនួន ៥៨៤៧ កន្លែងនិងសាកលវិទ្យាល័យ ចំនួន៥៩កន្លែង។
ផ្នែកសុខភាពនៅអាឡឺម៉ង់ខាងលិចតាមជំរឿនឆ្នាំ១៩៨៦មានដូចតទៅ ៖ • មនុស្សប្រុសមានអាយុមធ្យម៧១ឆ្នាំ • មនុស្សស្រីមានអាយុមធ្យម៧៧ឆ្នាំ។ • អាត្រាមរណៈរបស់កុមារគឺ៩នាក់ក្នុង១០០០នាក់ • មានគ្រូពេទ្យទូទាំងប្រទេសសរុបចំនួន១៥៣៨៩៨នាក់ • គ្រូពេទ្យសរុបចំនួន៣០៨៧នាក់ និងគិលានុប្បយិកាសរុបចំនួន២៦៣៤៣៥នាក់។
វិស័យពាណិជ្ជកម្មក្រៅប្រទេស អាឡឺម៉ង់បាននាំចេញរួមមានផលិតផលគីមីម៉ាស៊ីន និងរថយន្ត ។