ក្រៅពីសិទ្ធិខាងវិស័យនយោបាយនៅមានសិទ្ធិសំខាន់ៗដទៃទៀតដែលពលរដ្ឋខ្មែរម្នាក់ៗចាំបាច់ត្រូវតែមានដូចជាសិទ្ធិមានការងារធ្វើ សិទ្ធិមានការអប់រំ សិទ្ធិមានសុខភាព និងមានផ្ទះសម្បែងជាដើម ។ សិទ្ធិសម្រាប់សង្គមទាំងមូល គឺសិទ្ធិមានអាកាសនិងទឹកស្អាតព្រមទាំងមានបរិស្ថានធម្មជាតិដែលផ្តល់សុខភាពយើងទាំងអស់គ្នា ។
vrean.com Latest Questions
មាត្រាទី៣៤ ជំពូក៣ បានចែងថា “ ប្រជាពលរដ្ធខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត”។ បទបញ្ញត្តិដែលចែងពីសិទ្ធិបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់បោះឆ្នោត។ មាត្រាទី៣៧ ជំពូក៣ ដដែលបានចែងថា “ពលរដ្ធមានសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់”។ មាត្រាទី៤២ ជំពូក៣ បានចែងថា “ពលរដ្ធគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ”។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ធខ្មែរអាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។
សីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ ស្ទៀង) គឺ ៖ • ស្អូច ៖ ពុំសូវមានវិវាទនឹងគ្នាទេ ពួកគេទៀងត្រង់ណាស់ មិនចេះលួច ឬភូតកុហកឡើយ ។ ឯការសាហាយស្មន់ ឬផិតប្តីប្រពន្ធក៏ពុំដែលកើតមានដែរ ។ • ព្នង ៖ មិនចេះលួច និយាយកុហក មិនមានគំនុំនឹងគ្នា មិនចេះឈ្លោះប្រកែកគ្នារហូតដល់កាប់សម្លាប់គ្នានោះឡើយ ។ • សំរ៉ែ ...
មានសារប្រយោជន៍ដូចតទៅ៖ • ធ្វើឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយស • ទទួលស្គាល់សិទ្ធិ និងសេរីភាពពីធម្មជាតិ • ស្គាល់ពីតម្លៃ • ស្គាល់ពីសិទ្ធិ និងសេរីភាពរបស់ខ្លួន • ចៀសផុតពីទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោកគូបាឆូវបានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដូចតទៅ៖ • បើកឲ្យមានអ្នកវិនិយោគទុនខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ • បំផុសឲ្យមានការប្រណាំងប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី • បើឲ្យមានរបបប្រជាធិតេយ្យនៅក្នុងជួរគណបក្សពើគឺឲ្យមានការជ្រើសរើសមន្រ្ដីដោយការឆ្នោតដើម្បីសម្ដែងការាតុក្ខចិត្ត • រៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិកភាតាមរយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម។
មូលហេតុដែលនាំអោយផ្ទុះសង្គ្រាមនៅទ្វីបកូរ៉េ ៖ • ការពង្រីកឥទ្ធិពលកុំមុយនីសរបស់កូរ៉េខាងជើងនៅសម័យសង្គ្រាមត្រជាក់ • អ្នកដឹកនាំមានមនោគមវិជ្ជាខុសគ្នា (កុំមុយនីស និងសេរី) • ការលើកទ័ពកូរ៉េខាងជើងទៅវាយលុកកូរ៉េខាងត្បូង ។