ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ( ៩-៣០ព្រឹក ) ។
vrean.com Latest Questions
អ៊ីតាលីបានក្លាយជារដ្ឋផាស៊ីលពីឆ្នាំ ១៩២០ ដល់ ១៩៤៣ ក្រោមការដឹកនាំដោយលោក ម៉ូសូលីនី ដែលជាដៃគូជាមួយនិងណាស៊ីអាឡឺម៉ង់ក្នុងសង្រ្គាមលោកលើកទី ២ ។
ក្រោយពីទទួលការបណ្តុះបណ្ដាលគរុកោសល្យរួចហើយភារៈកិច្ចដែលគ្រូល្អត្រូវបំពេញមានដូចជា ៖ បណ្ដុះបណ្ដាលឲ្យមានចំណេះដឹងទូលំទូលាយ • ត្រូវបង្ហាត់បង្រៀនសិស្សតាមគរុកោសល្យ • ត្រូវបង្ហាត់បង្រៀនសិស្សឪ្យទទួលបានចំណេះដឹងក្លាយជាសរសេរទ្រូងរបស់ប្រទេសជាតិ • បង្ហាត់បង្រៀនសិស្សផ្នែកទ្រឹស្ដី ហើយអនុវត្តន៍ជាក់ស្ដែង • ត្រូវមានមនសិកាក្នុងការងារ • ត្រូវមានព្រហ្មវិហារធម៌ សីលធម៌ និងគុណធម៌ • ត្រូវមានទំនាក់ទំនងល្អជាមួយ ភ្នាក់ងារសង្គមនីកម្មដទៃទៀត • ត្រូវតែគោរពច្បាប់សង្គម • ត្រូវរស់នៅប្រកបដោយសាមគ្គីភាព…។
សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌ និងជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ ការធ្វើ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់ ។
សង្រ្គាម គឺជាការប្រឈមមុខដាក់គ្នារវាងក្រុមមួយ និងក្រុមមួយទៀតដែលមានអាវុធក្នុងដៃ ។ សង្គ្រាមល្អនៅពេលដែលសង្គ្រាមនោះការពារបូរណភាពទឹកដី ការពារសិទ្ធិសេរីភាព និងទាមទារ ឯករាជ្យជាដើម ។ រីឯសង្គ្រាមអាក្រក់វិញ នៅពេលដែលសង្គ្រាមបំផ្លិចបំផ្លាញអាយុជីវិតមនុស្ស សត្វទ្រព្យសម្បត្តិ និងរបរផ្សេងៗ ។
ពាក្យបច្ច័យដែលបង្កើតជាឧបមារូបារម្មណ៍រួមមាន៖ • ដូច ដូចជា រូ រូហាន ជា គឺជា • ប្រៀបដូច ប្រៀបដូចជា ប្រៀបបាន • ប្រៀបនឹង ប្រហែលជា ទំនងដូច • ប្រដូចបាន មិនខុសពី មិនខុសអី • វិស័យបីដូច និស្ស័យដូចជា ហាក់បី • និស្ស័យប្រៀបបានទៅនឹង… ។
បង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ ។ ហេតុអ្វីចាំបាច់មានធាតុនេះ ? ក្នុងនាមជាគ្រូបង្រៀនម្នាក់ គឺជាពលករខួរក្បាលប្រើបញ្ញាស្មារតីក្នុងការអនុវត្តការងារផ្ទាល់ខ្លួន ដូចនេះគ្រូបង្រៀនត្រូវមានវប្បធម៌ជ្រៅជ្រះ ។ បានជាចាំបាច់ត្រូវមានធាតុទាំងនេះ ព្រោះ ៖ • វប្បធម៌ជាគន្លឹះនៃការបង្រៀន និងអប់រំ • វប្បធម៌ជាលក្ខខណ្ឌនៃសីលធម៌ និងប្រសិទ្ធភាពក្នុងការអប់រំ • វប្បធម៌អាចសម្រួលដល់ទំនាក់ទំនងសង្គម…។
ដើម្បីសម្រេចទិសដៅកំណែទម្រង់ឆ្នំា១៨៧៧និងឆ្នាំ១៨៨៤បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទះគម្រោងការរបស់គេដូចជា៖ • អនុម័តច្បាប់ស្តីស្តីពីប្រាក់បៀវត្សរ៍មន្រ្តីរាជការដោយមន្រ្តីរាជការខ្មែរអាចទទួលបានប្រាក់វបៀវត្សរ៍ខ្ពស់ • មន្រ្តីរាជការខ្មែរត្រូវតែធ្វើការដោយភក្តីភាព និងអស់ពីសមត្ថភាព បើពុំដូច្នេះទេនិងត្រូវបាត់បង់ការងារ • បង្កើតសាលារដ្ឋបាលសម្រាប់មន្រ្តីរាជការខ្មែរ ដោយមន្រ្តីរាជការទាំងអស់ត្រូវឆ្លងកាត់សាលានេះ ។ មន្រ្តីរាជការខ្មែរដែលធ្លាប់តែជំទាស់តវ៉ាកំណែទម្រង់របស់បារាំងក៏ប្រែជាស្ងបស្ងាត់ទៅវិញ ។
សិទ្ធិមនុស្សណែនាំមនុស្សឲ្យរស់ក្នុងសេចក្តីស្រលាញ់រាប់អានគ្នាជាបងប្អូន ពុទ្ធសាសនាហៅថា “ត្រូវមានមេត្តា”។ សិទ្ធិមនុស្សណែនាំឲ្យចេះអាណិតអាសូរគ្នាពុទ្ធសាសនាហៅថា “មានករុណា” ។ សិទ្ធិមនុស្សណែនាំកុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ចេះអត់ឳន ពុទ្ធសាសនាហៅថា “អហិង្សា”។ នេះជាផ្នែកមួយនៃសីលធម៏ពុទ្ធសាសនា។