vrean.com Latest Questions
ប្រជានឥណ្ឌា បានបង្កើតចលនាតស៊ូប្រឆាំងនិងថ្នាកអាណានិគម ដឹកនាំដោយគណបក្សស្រមាជ ។
ក្រោយពីសហរដ្ឋអាមេរិកត្រូវបាក់មុខដោយសង្គ្រាមវៀតណាម ប្រធានាធិបតីដែលប្រឈមមុខដាច់ខាតជាមួយសហភាពសូវៀត គឺ លោក រីគែន ។ បញ្ជាក់អំពីសំដីនេះ គឺ “ចក្រភពនៃអំពើអាក្រក់” ។
នៅសហរដ្ឋអាមេរិកសម្តេចនរោត្តម សីហនុ បានផ្តល់បទសម្ភាសន៍មួយជាមួយភ្នាក់ងារសារព័ត៍មានមួយឈ្មោះ ញូយ៉កថែម ( New York Time ) ។
ភ្នាក់ងារបំផ្លាញកំលាំងពលកម្មនៅកម្ពុជាយើងបច្ចុប្បន្ននេះមាន ដូចជា កង្វះអាហារ មីន អេដស៍ របេង គ្រុនចាញ់ ។
បានជាគេនិយាយថាបញ្ហារួមលើសកលលោក ទាមទារឪ្យមានដំណោះស្រាយរួមគ្នា ពីព្រោះរដ្ឋមួយពុំអាចមានលទ្ធផលដោះស្រាយបាន ដោយសំអាងថាបញ្ហាទាំងនោះមាន ឥរិយាបថជាបញ្ហាសកល និងគំរាមកំហែងដល់ប្រជាជនលើសកលលោកទាំងមូល ។
បរិស្ថានគ្រប់ដណ្តប់សម្រាប់អនុវត្តយុទ្ធសាស្រ្តទាំងមូលមាន៤គឺ ៖ • ទី១ គឺសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម • ទី២ គឺភាពជាដៃគូរក្នុងការអភិវឌ្ឍរួមមាន ភាពជាដៃគូរជាវិស័យឯកជន និងសហគមន៍អ្នកផ្តល់ចំនួយព្រមទាំងភាពជាដៃគូរជាមួយសង្គមស៊ីវិល • ទី៣ បរិស្ថានម៉ាគ្រូសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលក្ខណៈអនុគ្រោះ • ទី៤ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងក្នុងពិភពលោក ។
ដែលហៅថា ពុទ្ធពរ គឺជា ពររបស់ព្រះបរមសាស្តា ឬព្រះពុទ្ធដែលព្រះអង្គតែងតែផ្តល់ឲ្យមនុស្សសត្វទាំងអស់ ក្នុងលោកយើងត្រូវការ ។ អត្តន័យពុទ្ធពរទាំងងបួនប្រការគឺ ៖ • អាយុៈ មានន័យថា ការរស់នៅដោយសុវត្ថិភាព មានប្រយោជន៍ដល់ខ្លួន ដល់ក្រុមគ្រួសារ ញាតិមិត្តរបស់ខ្លួន និងមនុស្សលោកទូទៅ ។ អាយុជីវិតជារបស់សំខាន់គួរតែប្រុងប្រយ័ត្ន និងថែរក្សាកុំបីធ្វេសប្រហេស ។ អាយុជីវិតគ្មានដាក់លក់នៅលើទីផ្សារឡើយ គឺធម្មជាតិបានផ្តល់មកឲ្យយើងតែម្តងគត់ក្នុងមួយជីវិត ។ • វណ្ណៈ មានន័យថា ...
ការអប់រំចំណេះទូទៅ មានគោលដៅអប់រំសិស្ស ៖ • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្តែងនៃសង្គម • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និងសង្គម ចេះសម្រេចចិត្ត និងលើកផែនការ ដើម្បីជោគជ័យក្នុងការរស់នៅ • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភាតរភាព • ចូលចិត្តស្វ័យសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត • ស្រឡាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីររបៀបគ្រប់គ្រងការងារ ត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព និងចំណូលចិត្តរបស់ខ្លួន • យល់ដឹងពីការវិវឌ្ឍរបស់សង្គម ...