vrean.com Latest Questions
ជនជាតិភាគតិចមានសិទ្ធិដូចជា ៖ • សិទ្ធិមានវត្ត • សិទ្ធិឱ្យមានការគោរពដល់សញ្ញាណជាតិ និងសញ្ញាណវប្បធម៌ • សិទ្ធិស្វ័យសម្រេច • សិទ្ធិរួចផុតពីអំពើប្រល័យពូជសាសន៍ • សិទ្ធិប្រើប្រាស់សម្បត្តិ និងធនធានធម្មជាតិ • សិទ្ធិរួមចំណែកក្នុងការលូតលាស់នៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអន្តរជាតិ • សិទ្ធិដើម្បីវប្បធម៌រួមមានការប្រើភាសា និងសេរីភាពខាងវប្បធម៌ • សិទ្ធិរក្សាការពារបរិស្ថាន • សិទ្ធិមិនឱ្យមានការរើសអើងមកលើខ្លួន ។
បានជាប្រទេសសិង្ហបុរី មានការរីកចម្រើនខាងវិស័យទេសចរណ៍ ពីព្រោះ • មានការលូតលាស់ផ្នែកសណ្ឋាគារនៅលើទីតាំងជំនួញសម្រាប់ពាណិជ្ជកម្មយ៉ាងមមាញឹក • មានទស្សនីយភាពសម្រាប់ទាក់ទាញពួទេសចរណ៍មិនឱ្យធុនទ្រាន់ តាមរយៈកំពង់ផែ ដែលមានសកម្មភាពរស់រវើកឥតឈប់ឈរ • សិង្ហបុរីមានសំណង់វប្បធម៌ដ៏ល្បីល្បាញដូចជាបណ្ណាល័យជាតិ សារមន្ទីរជាតិ និងសាកលវិទ្យាល័យ • នៅកណ្តាលក្រុងចាស់ក៏មានរុក្ខវិថីអប់ដោយស្ថាបត្យកម្មទំនើបលាយឡំទៅដោយអាគារចាស់ៗ ពីសម័យអាណានិគមនិងទីសក្ការបូជាជាច្រើនកន្លែង • ទីក្រុងសិង្ហបុរីសម្បូរទៅដោយប្រព័ន្ធផ្លូវរថយន្តក្រុងនិងផ្លូវក្រោមដី ដែលជួយសម្រួលដល់អ្នកដំណើរមិនឱ្យកកស្ទះហើយនៅជិតក្រុងនេះក៏មានអាកាសយានដ្ឋានអន្តរជាតិមួយឈ្មោះចាន់ហ្សី ។
ការកសាងជញ្ជាំក្រុងប៊ែកឡាំងបញ្ជាក់ថា ទិ្ធបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឲ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម ។
ង្គមរាស្រ្ដនិយកហៅកាត់ថាសង្គមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥។ ដឹកនាំដោយព្រះបាទនរោត្តមសីហនុ។
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
នៅសហរដ្ឋអាមេរិកមានបញ្ហាកើតឡើង គឺ ៖ • ប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈ • រោងចក្រកាត់បន្ថយបរិមាណទំនិញ • ចំនួនអ្នកគ្មានការងារធ្វើកើនឡើង • គ្មានប្រាក់សម្រាប់តម្រូវការទិញទំនិញ • សេដ្ឋកិច្ចធ្លាក់ចុះបានជះឥទ្ធិពលមិនល្អដល់កសិករ កសិកម្ម • មានធានាគារចំនួន ៧០០ បានបិទទ្វារនៅឆ្នាំ ១៩២៩ • នៅចន្លោះឆ្នាំ ១៩២៩-១៩៣៣ មានពាណិជ្ជករជាង ១០០នាក់ត្រូវក្ស័យធន និងកម្មករចំនួន ៣លាននាក់គ្មានការងារធ្វើ ។
បញ្ញតិ្ត គឺជាទម្រង់មួយបង្ហាញ ឬមានរូបតំណាងទម្រង់់គំនិតអរូបីឆ្លុះបញ្ចាំង ។ សញ្ញាណ ជាបុព្វេហេតុនាំឲ្យមានការកើតវិនិច្ឆ័យ ។ គំនិត ជាឧបករណ៍ចិត្តគំនិតមួយបែបសម្រាប់ឲ្យយើងគិតដល់តថភាពផ្សេងៗ ហើយវាលេចឡើងជារូបរាងនៅក្នុងស្មារតីមនុស្សយើង ។