vrean.com Latest Questions
ន័យពាក្យ និងកន្សោមពាក្យខាងក្រោមៈ • សិទ្ធិមនុស្ស គឺជាអ្វីទាំងអស់ដែលមនុស្សត្រូការជាចាំបាច់ សម្រាប់ឲ្យមនុស្សរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស។ ឬជាអំណាចខាងសីលធម៌ ឬជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ធ្វើ ឬការទាមទារអ្វីមួយពីនរណាម្នាក់។ • សិទ្ធិពលរដ្ឋ គឺជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅ ក្នុងការពារខ្លួនស្របច្បាប់តាមវប្បធម៌របស់ជាតិខ្លួន។ • សិន្ធិសញ្ញា គឺជាកិច្ចព្រមព្រៀងដោយរដ្ឋទាំងឡាយ ដោយកំណត់តាមរយៈច្បាប់ពិសេសទាំងឡាយ។ • កតិកាសញ្ញា គឺសញ្ញាសន្មតគ្នាទុកជាគ្រឿងសម្គាល់អ្វីមួយ។ កតិកាសញ្ញា ( វចនានុក្រមខ្មែរ ) ...
សិទ្ធិ គឺជាអំណាចរូបកាយ និងចិត្តគំនិតក្នុងការធ្វើអ្វីៗ របស់បុគ្គលរូបវន្តដែលមានពីធម្មជាតិ មកឬដែលបានទទួលតាមរយៈការអប់រំ ជាសេរីភាព ក្នុងការធ្វើអំពើ ឬ សកម្មភាពតាមសេចក្តីសម្រេចនៃអំណាចច្បាប់ ។ បុគ្គលគ្រប់រូបមានសិទ្ធិដេក ដើរ ឈរ អង្គុយ ឬ ធ្វើអ្វីៗទៅតាមទំនើងចិត្ត តាមបំណង់តាមតម្រូវការ តាមសមត្ថភាព លទ្ធភាពរបស់ខ្លួន ដោយស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ ។
ភាពខុសគ្នារវាងអព្ភន្តរញ្ញាណនិងវិចារួមមាន៖ ក. អព្ភន្តញ្ញាណ • ជាពុទ្ធិដំបូងបង្អស់របស់មនុស្សជាពុទ្ធិផ្ទាល់និងភ្លាមៗអ • ជាពុទ្ធិពលផ្ទាល់និងភ្លាមៗ • អវិចាភាព • ចាពុទ្ធិបែបសំយោគ • ជាពុទ្ធិគ្មានទំនាក់ទំនងគ្មានលំដាប់លំដោយ • មានលក្ខណះជាប្រធានវិសយ័ភាព។ ខ. វិចារ • ជាពុទ្ធិបន្ទាប់ • ជាពុទ្ធិប្រយោល • ជាពុទ្ធិបែបវិភាគ • ជាពុទ្ធិដែលផ្អែកលើការវិចារណាល្អិតល្អន់ • ជាពុទ្ធិមានទំនាក់ទំនងមានភាពច្បាស់លាស់មានលក្ខណះជាវត្ថុវិស័យភាព។
អាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ • អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា ។ • ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់ ។
ប្រទេសខ្មែរមាន • ទទឹងមានពីជើងទៅត្បូងចម្ងាយ ៤៤០គ.ម • បណ្ដោយពីលិចទៅកើតចម្ងាយ ៥៦០ គ.ម • ចំណុចកណ្ដាលនៅក្បែរក្រុងកំពង់ធំ។
ដើម្បីមានឈ្មោះថា ជារដ្ឋមួយ តើត្រូវមានធាតុសំខាន់ៗចំនួន ៤ ដែលមិនអាចខ្វះបានគឺៈ • ផែនដី ឬទឹកដីៈ ផែនដី ដែនដីទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រទល់ អធិបតេយ្យភាពជាតិ។ • ប្រជាជន ប្រជារាស្រ្ដៈ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៍… • អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាលៈ មានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋត្រឹមត្រូវ។ • អធិបតេយ្យភាពជាតិៈ មានសិទ្ធិសម្រេចខាងកិច្ចការនយោបាយ សេដ្ឋកិច្ច ...