vrean.com Latest Questions
ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖ • បណ្ឌិត គឺជាមនុស្សដែលមានពុទ្ធិសកលមានភាពឈ្លាសវៃខាងបញ្ញាយ៉ាងធំប្រព្រឹត្តដោយអព្ភន្តរញ្ញាណ (សំយោគ) វិនិច្ឆ័យអ្វីៗយោលទៅតាមគោលការណ៍ធំៗនិងតាមបញ្ញត្តិកម្មទូទៅនៃជីវិត។ • វីរបុរស គឺជាប្រភេទមនុស្សពាក់កណ្តាលឬជាមនុស្សដែលលើកធ្វើជាអាទិទេពឬជាភាវះអាថកំបាំងដែលនៅក្នុងធម្មជាតិ។ • សន្តបុគ្គល ជាមនុស្សដែលមានចំណងទាញខាងជំនឿសាសនាមានរបៀបរស់នៅជាជនស្វេងរកសុក្រឹតភាពសាមញ្ញជានិច្ច។ មានលក្ខណះខុសគ្នាដូចតទៅ៖ បណ្ឌិត៖ • អ្នកដែលប្រមើលមើលវែងច្ងាយ • អ្នកចេះរស់នៅមានសណ្តាប់ធ្នាប់ • អ្នកមានឥរិយាបថមិនរំភើបញាប់ញរ • អ្នកដែលគិតថាគុណធម៌ជារង្វាន់ផ្តាល់ខ្លួន • អ្នកដែលប្រកបដោយទម្លាប់ទៀងត្រង់។ វិរបុរស៖ • ជនដែលហ៊ានពុះពារនូវគ្រប់ឧបសគ្គធំៗ • ជនហ៊ានទទួលការឈឺចាប់ខ្លាំបំផុត • ជនដែលមានសេចក្តីខ្លាហានខុសពីមនុស្ស • ជនដែលមាវិរភាពហួសសមត្ថភាព • ជនដែលហ៊ានពលីជីវិតរបស់ខ្លួនចាដើម។ សត្តបុគ្កល • បុគ្គលដែលមាឥរិយាបថធម្មជាតិអតិសេដ្ធ • បុគ្គលដែលស្វែងរកបរមសុខក្រៅលោក
ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសដែលមានគុណសម្បត្ដិច្រើនជាងគេនៅក្នុងការបញ្ចប់សង្រ្គាមនេះគេគឺសហភាពសូវៀត។ពីព្រោះថាសហភាពសូវៀតបាន រំដោះបរិមាណទឹកដិធំជាងគេ ដូចជាអឺរ៉ុបខាងកើត និងអឺរ៉ុបកណ្ដាលចាប់ពិអឺរ៉ុបខាងកើតមកដល់ប្រទេសប៉ូឡូញ។ចំណែកពួកសម្ព័ន្ធមិត្ដវិ្ បានរំដោះនៅអឺរ៉ុបបានតែប្រទេសបារាំងមួយគត់។
មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖ • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព • ធ្វើជាគំរូល្អដល់ពួកគេ
ដែលហៅថាសាមគ្គីធម៌ គឺជាច្បាប់ឬ លក្ខខណ្ឌប្រតិបត្តិឲ្យមានការព្រមព្រាងគ្នា ឬសាមគ្គីគ្នា ។ ដែលហៅថាសាមគ្គី គឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នាដោយមានអត្ថន័យថា ការសាមគ្គី ជាតម្លៃមួយ ដែលតម្រូវឲ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬសង្គមជាតិ រួមគ្នាបំពេញកិច្ចការគ្រប់បែបណាយ៉ាងដោយការព្យាយាម ស្មោះត្រង់ដោយយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមករួមចិត្តរួមកម្លាំងគ្នាធ្វើអំពើល្អ ។
ប្រភពបំពុលចំណុចនិងប្រភពបំពុលរាយប៉ាយខុសគ្នាដូចជា៖ • ប្រភពបំពុលចំណុចៈ មានប្រភពចេញពីកន្លែងច្បាស់លាស់តាមរយៈបំពង់បង្ហូរឬប្រឡាយ ទីតាំងឧស្សាហកម្ម រោងចក្រ និងបំពង់បង្ហូរទឹកលូសំអុយ ហើយងាយស្រួលក្នុងការត្រួតពិនិត្យ និងធ្វើប្រត្តិកម្មសំអាតទឹកឡើងវិញ ។ …