ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖ • រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ • ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។ • វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។
vrean.com Latest Questions
លោក និច សុន បានឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៨ ហើយត្រូវបានដកហូតពីអំណាចនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ១៩៦៨ ដោយសារឿងអាស្រូវ វ៉ត ធើហ្គេត ។
ចំនុចសំខាន់នៃការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ គឺផ្កើមចេញពីបញ្ហាអាឡឺម៉ង់នៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្គា្រមលោកលើកទី ២ ។
សង្គ្រាមត្រជាក់ គឺជាការប្រណាំងប្រជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្ទុកកុំមុយនីស្ដ និងប្លុកសេរី ពោលគឺជាការបាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
នៅឆ្នាំ១៩៨៥ សហរដ្ឋអាមេរិកមានកំណើនប្រជាជនយ៉ាងខ្លាំងនេះបណ្ដាលមកពីនៅក្រោយសង្រ្គាមប្រជាជនអឺរ៉ុបបានធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិកដើម្បីកសាងជីវភាពឪ្យបានប្រសើរ
ក្រោយសង្រ្គាមលោកលើកទី២ បានជាសហរដ្ឋអាមេរិកគេចផុតពីការខ្ចេចខ្ចាំខាងសេដ្ឋកិច្ចពីព្រោះសហរដ្ឋអាមេរិក គឺស្ថិតនៅឆ្ងាយពីទ្វីបអឺរ៉ុបរាប់ពាន់គឺឡូម៉ែត្រ ។
ដើម្បីរៀបចំស្ដារសេដ្ឋកិច្ចឡើងវិញ លោកប្រធានបតី វ៉ូ សឺវែល បានប្រើអស់រយៈពេល ១០០ថ្ងៃ ដោយលោកបានប្រើប្រាស់បណ្ដោញព័ត៌មានវិទ្យាដើម្បីជូនប្រជាជាតិជ្រាបអំពី គម្រោងផែនការនេះ ។ ជំហានដំបូងនៅក្នុងផែនការនេះ គឺលោក បានបង្កើតភ្នាក់ងារ រដ្ឋបាលសហព័ន្ធ នៅឆ្នាំ ១៩៣៣ ដើម្បីជួយទៅដល់អ្នកអត់ឃ្លាន និងអ្នកគ្មានទីជម្រក ជាទឹកប្រាក់ ៥០០ លានដុល្លារសម្រាប់ផ្ដល់អាហារ សម្លៀកបំពាក់ និងការងារ ។
វិធានការថ្មីញូវឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាប់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយ វ៉ូ សឺវែល ។
វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ ១៩២៩ បានចាប់ផ្ដើមឡើងនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបន្ដតំណែងវិល សុន បាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឪ្យគេធ្វើការបង្កើនផលិតផលច្រើនហួសហេតុ ពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូច ពោលគឺ ការអនុវត្តទ្រឹស្ដីនេះបាននាំមកនូវ បរិមាណទំនិញកើនឡើងមិន ធ្លាប់មានពីមុនមក ។
នៅដើមឆ្នាំ ១៩២០ សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពីមូលហេតុ ៖ • ក្រោយសង្រ្គាមលលោកលើកទី ២ ប្រទេសអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន ១០ ពាន់លានដុល្លារ ។ • ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វីបអឺរ៉ុបក្នុងមួយឆ្នាំៗ មានចំនួន ៧ ពាន់លានដុល្លារ ។