ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួន បានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្អែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។
vrean.com Latest Questions
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាច នីតិប្រិបត្តិ ប៉ុន្ដែមានសិទ្ធិទូលំ ទូលាយ ។ ប្រធានាធិបតីត្រូវបានជ្រើសចេញពីបោះឆ្នោតដែលមានអាណត្តិ ៤ ឆ្នាំ ហើយអាចឈរឈ្មោះបាន ២ អាណត្តិ ។ ប្រធានាធិបតី គឺជាអគ្គមេបញ្ជាការកងទ័ព ជាតិព្រមទាំងមានសិទ្ធិផ្គួចផ្ដើមក្នុងការធ្វើច្បាប់ផងដែរ ។
រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកត្រូវបានប្រកាសឡើងនៅឆ្នាំ ១៧៨៧ នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៩៨ ។
សហរដ្ឋអាមរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ពីប្រទេសអង់គ្លេស ។
អ្នកដែលបានបំផ្លាញភូមិករ និងជីវិតនៃជនដើម ។
បានជាសហភាពសូវៀតផ្ដល់ជំនួយឪ្យអឺរ៉ុបខាងកើត បង្កើតឡើងសម្រាប់ប្រឆាំងនឹងអង្គការអូតង់មានកូនីវ ជាមេបញ្ជាការប្រចាំនៅអឺរ៉ុបខាងកើត ។
វិស័យឩស្សាហកម្មទេសចរណ៍អូស្រ្តាលីមួយផ្តល់ប្រភពចំណូលដ៏ធំមួយដែរ ។ លំហូរភ្ញៀវទេសចរណ៍បានកើននៅពេលក្រោយសង្រ្គាមលោកលើកទី២ គឺ ២.៥ លាននាក់ រហូតដល់ ៦.៥ លាននាក់ ភាគច្រើននៃភ្ញៀវទាំងនោះគឺមកពីទ្វីបអាស៊ី ។ នៅក្នុងឩស្សាហកម្មទេសចរណ៍ក៏មានទុនវិនិយោគមកពីជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់អភិវឌ្ឍន៍សំណង់សណ្ឋាគារលំដាប់ផ្កាយបីជាច្រើនកន្លែង ។
ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់អូសាស្រ្តាលី មានអង់គ្លេស ជប៉ុន កូរ៉េ តៃវ៉ាន់ សិង្ហបុរី និងហុងកុង ។
បានជាព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកចុតមុខ ព្រោះដើម្បី • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា • នៅតំបន់អង្គរចំនួនប្រជាជនចុះខ្សោយ ចំណែកភាគខាងត្បូងមានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល • នៅតំបន់ចុតមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹក ។ រីឯតំបន់អង្គរត្រូវពួកសៀមបំផ្លិចបំផ្លាញអស់នូវប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធ។
នៅសម័យព្រះបាទធម្មរាជា ប្រទេសខ្មែរស្ថិតក្នុងចំណុះប្រទេសសៀម ។ ស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករមកថ្វាយតាមទម្លាប់ពីមុនរៀងមក ។ ប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម ។ សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ព ចាប់ជាឈ្លើយសិបរាប់ពាន់នាក់ ។ ត្រង់កន្លែងនោះហៅថា ភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជា ខេត្តសៀមរាប រហូតដល់សព្វថ្ងៃ (សៀមចាញ់ខ្មែររាប) ។