ប្រធានាធិបតីអាមេរិចដែលជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមវៀតណាម មានដូចជា៖ • កេណ្ណីឌី ( ១៩៦១-១៩៦៣ ) • ចនសុន ( ១៩៦៣-១៩៦៩ ) • និចសុន ( ២៩៦៩-១៩៧៤ ) • ហ្វ័ត ( ១៩៧៤-១៩៧៧ ) សហរដ្ឋអាមេរិចទទួលបរាជ័យយ៉ាងអាម៉ាស់នៅឆ្នាំ ១៩៧៥ ធ្វើឲ្យឥណ្ឌូចិនធ្លាក់ចូលកណ្តាប់ដៃពួកកុំមុយនីស្ត ។
vrean.com Latest Questions
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរស និងស្រ្ដីមានសិទ្ធិស្មើគ្នា។ • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។
នៅលើពិភពលោកមានទ្វីបចំនួន ៧គឺៈ • ទ្វីបអាស៊ី • ទ្វីបអាព្រិច • ទ្វីបអាមេរិចខាងជើង • ទ្វីបអាមេរិចខាងត្បូង • ទ្វីបអង់តាកទិច • ទ្វីបអឺរ៉ុប • ទ្វីបអូស្រ្តាលី ។
អភិបាលខេត្ត -ក្រុង តំណាងឲ្យរាជរដ្ឋាភិបាលនៅក្នុងខេត្ត – ក្រុងរបស់ខ្លួន ក្រោមការគ្រប់គ្រង និងដឹកនាំផ្ទាល់ពីរដ្ឋមន្រី្តក្រសួងមហាផ្ទៃ។
លទ្ធផលនៃសេចក្តីសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំង៖ • អនុញ្ញាឲ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលបារាំង ជាថ្នូរនិងលើកកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជរាំងនិងសេចក្តិត្រូវការសំខាន់ៗ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលបារាំង ។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្រ្តីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធសារខ្មែរ ។
និយោជកអាចឱ្យកុមារម្នាក់ដែលអាយុ១៥ឆ្នាំធ្វើការងារនៅក្នុងសិប្បកម្មរោងឬចក្ររបស់ខ្លួននូវការងារណាដែលមិនប៉ះពាល់ដល់សុខភាព និងការសិក្សាឡើយ ។
ដំណឹង គឺជាឯកសារព័ត៌មានដែលឆ្លុះបញ្ចាំងអំពីការកកើតឡើងនិងវិត្តន៍ប្រែប្រួលរបស់វាដូចជា៖ វត្ថុ សម្ភារៈរឿងហេតុ ឬសកម្មភាពការងារជាក់ស្តែងអ្វី មួយដែលយើងទទួលបាន ។
ក្នុងរបបប្រជាធិបតេយ្យបែបចម្រុះដូចជានៅប្រទេសបារាំងជាដើម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក។ មួយគឺបោះឆ្នោតរើសសមាជិកសភាហើយសមាជិកសភាបក្ខឈ្នះ ជ្រើសរើសនាយករដ្ឋមន្ត្រីឲ្យបង្កើតរដ្ឋាភិបាល និងធ្វើជាប្រមុខរដ្ឋាភិបាល។ មួយទៀតពលរដ្ឋបោះឆ្នោតរើសប្រធានាធិបតី ឲ្យតំណាងប្រទេសជាតិទាំងមូល។ របបនេះមាននាយករដ្ឋមន្ត្រីផង មានប្រធានាធិបតីផង។
សេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើតពឹងផ្អែកលើ៖ • វិស័យឩស្សាហកម្ម : មានធ្យូងថ្មជាគ្រឹះនៃថាមពល និងប្រើប្រាស់មនុស្សយន្តបំពេញកង្វះខាតកម្មករ។ • វិស័យពាណិជ្ជកម្ម : មានដៃគូពាណិជ្ជកម្មជាមួយអឺរ៉ុបខាងលិចពិសេសអាល្លឺម៉ង់ខាងលិច។ • វិស័យកសិកម្ម : មានការបែងចែកដីដើម្បីដាំដុះ និងចិញ្ចឹមសត្វ ។
សង្គ្រាមត្រជាក់ គឺជាការប្រណាំងប្រជែងខាងការអភិឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្ទុកកុំមុយនីស្ដ និងប្លុកសេរី ពោលគឺជាការបាច់បំបាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។