ការកសាងជញ្ជាំក្រុងប៊ែកឡាំងបញ្ជាក់ថា ទិ្ធបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឲ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម។
vrean.com Latest Questions
បញ្ហាបរិស្ថានដែលបណ្ដាលមកពីកំណើននគរូបនីយកម្មមាន៖ • កង្វក់អាកាស បណ្ដាលពីធូលី,ផ្សែងម៉ាស៊ីនភ្លើង, និងយានយន្ដគ្រប់ប្រភេទ, ក្លិនសំរាមរលួយ,លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ។ • ការរំខានដោយសំឡេង ទាក់ទងនឹងម៉ាស៊ីនភ្លើង, និងយានយន្តគ្រប់ប្រភេទប្រភេទ,(ជាពិសសគ្រឿងយន្តចាស់ៗ),ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ, សម្លេងយន្តបហោះចុះចត,ឬចេញដំណើរ។ • កាកសំណង់រាវនិងប្រព័ន្ធលូទឹកស្អុយ ការបូមទឹកស្អុយទៅក្នុងទន្លេ,និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន, រួមជាមួយបណ្ដាញលូចាញ់ទ្រុឌទ្រោមខូចខាត,ទឹកភ្លៀងហូរមិនទាន់ និងលិចចូលលំនៅឋាន។ • បញ្ហាទឹកជំនន់ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងដោយសារភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឪ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ។
សភាតំណាងរាស្រ្ដបារាំងត្រូវបានជ្រើសតាំងឡើងដោយការបោះឆ្នោត ហើយមានតួនាទីដូចជា៖ • អនុម័តច្បាប់ និងផែនការថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធនីមួយៗ។ • ត្រួតពិនិត្យការងាររបស់រដ្ឋាភិបាល។ • មានសិទ្ធិរំលាយរដ្ឋាភិបាលដោយអនុលោមតាមសម្លេង ២ភាគ៣ ដាច់ខាត។
ដំណោះស្រាយនៃផែនការញូឌៀលមាន៦ ចំណុចគឺ៖ • ភ្នាក់ងាររដ្ឋបាលសហព័ន្ធ • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល • ភ្នាក់ងារកិច្ចរដ្ឋបាលសាធារណៈ • ភ្នាក់ងារមូលនិធិសាជីវកម្មសិទ្ធិ • ភ្នាក់ងារជួយយុវជន • ផែនការបើកធនាគារឡើងវិញ។
បក្សាវ៉ាសូវីត្រូវបានបង្កើតឡើងនៅថ្ងៃ១៤ ខែឧសភា ឆ្នាំ១៩៥៥ ដោយសហភាពសូវៀត។
វិមានឈ្នះឈ្នះ គឺជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ បិទបញ្ចប់ភ្លើងសង្រ្គាមនាំមកនូវសុខសន្ដិភាពជូនប្រជាជាតិ និងប្រទេសកម្ពុជា។
នៅអ៊ីតាលីដើម្បីឲ្យគណៈរដ្ឋមន្រ្ដីកើតចេញជារូបរាងឡើង គឺនាយករដ្ឋមន្រ្ដីជាអ្នកជ្រើសតាំងឡើងហើយត្រូវបានតែងតាំងដោយប្រធានាធិបតី។ បន្ទាប់មកត្រូវសុំសេចក្ដីទុកចិត្តពីសភាក្រោយការផ្ដល់សេចក្ដីទុកចិត្តពីសភាហើយនោះទើបនាយករដ្ឋមន្ត្ដី្រនិងគណៈរដ្ឋមន្រ្ដីស្របច្បាប់។
សម្តេច នរោត្តម សុរាម្រឹត ចូលទីវង្គតនៅថ្ងៃ ៣ មេសា ១៩៦០ ការចូលទីវង្គតរបស់ទ្រង់ បង្កជាបញ្ហាស្មុគស្មាញបំផុតទាក់ទិន និងដំណោះស្រាយអ្នកបន្តរាជ្យ ។
ក្នុងសង្រ្គាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះសហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលំទូលាយអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបាន រំកិលយឺតៗ ដោយសារការប្រយុទ្ធរារាំពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌី។
ឯករាជ្យពេញលេញបានមកដោយសារ៖ • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឹលោកស៊ូកាណូ • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ • ហូឡង់ ព្រមប្រគ់ល់ឯករាជ្យអោយឥណ្ឌូនេស៊ី ដោយសារការគំរាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិចលើហូឡង់ ។ ហូឡង់ទទូលបានឯករាជ្យនៅថ្ងៃទី ១៧ សីហា ១៩៥០ ។