សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យរបស់ខ្លួននៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៧៧៦ ពីប្រទេសអង់គ្លេស ។
vrean.com Latest Questions
រដ្ឋពីរដែលសហរដ្ឋអាមេរិកបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថា រដ្ឋអាឡាស្កា នៅឆ្នាំ ១៩៥៨ នៅឆ្នាំ ១៩៥៩ ។
នៅសហរដ្ឋអាមេរិក សភា ២គឺ សភាតំណាងរាស្រ្ដ និងព្រឹទ្ធសភាហើយសភានីមួយៗ មានតំណាងរាស្រ្ដដូចតទៅ ៖ • សភាតំណាងរាស្រ្ដមានសមាជិកចំនួន ៤៣៥ នាក់ ហើយមានអាណតិ្ត ២ឆ្នាំ ។ • ព្រឹទ្ធសភាមានសមាជិកចំនួន ១០០ នាក់ ដោយក្នុងមួយរដ្ឋមាន ២នាក់ ហើយមានអាណត្តិ ៦ឆ្នាំ ដែលត្រូវបានបោះឆ្នោតប្ដូរចំនួន ១ ភាព ៣ រៀងរាល់ ...
ក្នុងចំណោមសភានៅសហរដ្ឋអាមេរិក ព្រឹទ្ធសភាមានតួនាទី សំខាន់ជាងគេព្រោះ ៖ • ព្រឹទ្ធសភា គឺតំណាងឪ្យរដ្ឋនីមួយៗ ទាំង ៥០ ។ • ព្រឹទ្ធសភា មានសិទ្ធិពិនិត្យលើការតែងតែតាំងមន្ដ្រីជាន់ខ្ពស់ ។ • ព្រឹទ្ធសភា មានសិទ្ធិគាបសង្គត់លើអំណាចប្រធានាធិបតីទាំងក្នុង និងក្រៅប្រទេស ។
តុលាការជាន់ខ្ពស់មានសិទ្ធិមោឃៈភាពនូវច្បាប់ទាំងឡាយណាដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ។ តុលាការរនេះមានប្រធានមួយរូប និងសមាជិក ៨ រូបដែលមានតំណែងអស់មួយជីវិត ។ សមាជិកនៅក្នុងតុលាការនេះ គឺត្រូវដបានជ្រើសរើសចេញពីអ្នកច្បាប់ដែលមានឈ្មោះល្បីនៅតាមរដ្ឋ ឬ អ្នកដែលមានចំណេះដឹងខ្ពស់ ដែលគេទទួលស្គាល់ ទូទាំងសហរដ្ឋអាមេរិក ។
បារាំងបានដាក់អាណាព្យាបាលលើខ្មែរជាផ្លូវការនៅថ្ងៃទី១១ខែសីហាឆ្នាំ១៨៦៣ ក្នុងរាជ្យព្រះបាទអង្គវតី ឫ នរោត្ដម ។
នៅឆ្នាំ១៩៧៥ សមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឍិមបក្សកុំមុយនីស្ដកម្ពុជារូមមាន ប៉ុលពត នួន ជា សោ ភីម អៀ សារី សុន សេង ឈិត ជឿន(តាម៉ុក)និង វ៉នវ៉េត ។
បានជានៅកំឡុងទស្សវត្ស៦០រាជរដ្ឋាភិបាលបានផ្ដាច់ទំនាក់ទំនងការទូតជាមួយវៀតណាមនិងសហរដ្ឋអាមេរិកគឺដោយសារ៖ • ប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹត្យ • សហរដ្ឋអាមេរិកគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងហរិញ្ញវត្ថុដោយផ្ដាច់ជំនួយ • សហរដ្ឋអាមេរិករិះរកគ្រប់មធ្យោបាយអូសទាញកម្ពុជាចូលរួមប្លុកសេរី • ថៃឈ្លានពានកម្ពុជា ៦លើក • វៀតណាមឈ្លានពានកម្ពុជា ២៩លើក
មកដល់បច្ចុប្បន្នអង្កការសហប្រជាជាតិបានជួយដោះស្រាយបញ្ហា ដល់កម្ពុជាដូចជា ៖ • ១៥ មិថុនា ១៩៥២ ជួយដើស្រាយរឿងក្ដីប្រាសាទព្រះវិហារ • ២៣ តុលា ១៩៩៣ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស • ០៧ កក្ដដា ២០០៨ បញ្ជូនប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក • ១៨ តុលា ២០១១ តុលាការអន្ដជាតិបានបញ្ជាឪ្យកងទ័ពថៃ និងកម្ពុជាដកចេញពីតបន់ប្រាសាទព្រះវិហារ ។
ក្រោយសង្រ្គាមលោកលើកទី២ អង្កការសហប្រជាជាតិមានគោលការណ៍ដូចជា ៖ • អង្កការសហប្រជាជាតិផ្នែកលើសសមត្ថភាពនិងអធិបតេយ្យភាពរវាងសមាជិកទាំងអស់ • សមាជិកទាំងអស់ត្រូវតែបំពេញកាតព្ធកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្កការសហប្រជាជាតិ • សមាជិកទាំងអស់ត្រូវដោះស្រាយរាល់ជម្លោះអន្ដរជាតិដោយមធ្យោបាយសន្ដិភាពនៅក្នុងលក្ខណ្ឌដែលមានឪ្យខូចខាតដល់សន្ដិភាពសន្ដិសុខនិងយុត្ដិធម៌ • ត្រូវអត់ធ្មត់រាល់អមពើគំរាមកំហែងនិងការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លូន • ធម្មនុញ្ញមិនអនុញ្ញាតឪ្យអង្កការសហប្រជាជាតិធ្វើឲ្យអន្ដរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ។