អង្គការកុំម៉ុនវីលត្រូវបានបង្កើតឡើងដោយគោលបំណង ៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលឆ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិ្ដការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោយអាណានិគមអង់គ្លេស ។
vrean.com Latest Questions
ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិតី រ៉ូណាល់ រីហ្គេន បានធ្វើដូចតទៅ ៖ • រៀបចំគម្រោងបង្កើតសង្រ្គាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថវិកាច្រើនឥតគណនានិងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង២ (PersingII) នៅទ្វីបអឺរ៉ុប ដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០(SS 20) របស់សហសូវៀត ។ • វាយប្រហារឡើងលើកោះគ្រីណាតដែលគាំទ្រដោយប្រទេសគូបា ។
នៅក្នុងអាណិតលោកប្រធានាធិតីជីមីកាទ័រ បានឥទ្ធិពលសហរដ្ឋអាមេរិកមានការ ថយចុះនេះបណ្ដាលមកពីកត្ដាមួយចំនួនដូចជា ៖ • នៅឆ្នាំ១៩៧៤មានរឿងអាស្រូវមួយនៅក្នុងប្រទេសអ៊ីរ៉ងគឺមានការឃុំឃាំងបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិករយះពេល៤៤៤ថ្ងៃនៅទីក្រុងតេអេរ៉ង់ ។ • នៅឆ្នាំ១៩៧៩សហភាពសូវៀតបានលើកទ័ពចូលប្រទេសអាហ្គានីស្ថាន ។
ព្រំដែនថ្មីរបស់ លោក ចន ករណ្ណឹឌីគឺការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រការប្រកាន់ពូជសាសន៍និងការយឺតយ៉ាវផ្នែកវិទ្យាសាស្រ្ដបច្ចេកវិទ្យាដែលជាវិបត្ដិបន្សល់ពីអាណត្ដិប្រធានាធិតីមុនៗ ។
កត្កាដែលធ្វើឲ្យនយោបាយរបស់បក្សកុំមុយនីស្ដសូវៀតធ្លាក់ចុះនិងបានជំនឿមាន ៖ • វិបត្តិខាងកសិកម្មដោយការប្រើជីគីមីនិងថ្នាំពុលហូសប្រមាណដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងខូចដីធ្លីដែលបានេជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍន៍កសិកម្ម ។ • វិបត្ដិខាងសង្គមដូចជាការធ្លាក់ទឹកចិត្តការប្រមឹកស្រាបញ្ហាពុករលុយចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើការថយចុះអាយុនិងកំណើនអត្រាមរណៈកុមារ ។
រដ្ឋពីរដែលសហរដ្ឋអាមេរិចបានដាក់បញ្ចូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវៃនៅឆ្នាំ១៩៥៩ ។
ការកសាងជញ្ជាំក្រុងប៊ែកឡាំងបញ្ជាក់ថា ទិ្ធបអឺរ៉ុបមានប្លុកពីរគឺខាងកើតនិងខាងលិចជាពិសេសវាគឺជានិមិត្តរូបនៃសង្រ្គាមត្រជាក់ដែលជម្រុញឲ្យពិភពលោកស្ថិតនៅលើផ្លូវសង្រ្គាម ។
ផែនការម៉ាសសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្ធីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញមិន ពេញចិត្តនឺងផែនការនេះទេ ។ ពីព្រោះសហភាពសូវៀតបានយល់ឃើញថាផែនការនេះមានទិសដៅទប់ស្ដាត់ការរីកសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមូយចំនួនក្រោយសង្រ្គាម ។
អាឡឺម៉ង់ខាងលិចនិងខាងកើតប្រកាន់យករបបនយោបាយ ៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះប៊ែកឡាំង ។
ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗគឺបរិកាស ធនធានទឹក និង មហាសមុទ្រ ដីស្រទាប់ផែនដី (សម្រាប់ដំណាំនិងព្រៃឈើ) រុក្ខជាតិនិងសត្វ ។