ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃទី ១០ ខែ មិថុនាឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជន ជាពិសេសកុមារក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់ និងចងចាំជានិច្ច ហើយត្រូវបានសាធារណៈមតិទូទាំងសកលលោកថ្កោលទោស និងមូលមិតគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។
vrean.com Latest Questions
សិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារកម្តៅ និងសម្ពាធក្នុងសំបកផែនដី។
អាពាហ៍ពិពាហ៍ជា = អាពាហ៍ + ពិពាហ៍ អាពាហ៍ នាំកូនប្រុសទៅរៀបការនៅផ្ទះកូនស្រី ។ ពិពាហ៍ នាំកូនស្រីទៅរៀបការនៅផ្ទះកូនប្រុស ។ ហេតុនេះអាពាហ៍ពិពាហ៍ គឺជាការផ្សំផ្គុំយ៉ាងឱឡារិកជាផ្លូវការរវាងបុរសម្នាក់ និងស្រីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត ។
ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩-១៩៣៣លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើតភ្នាក់ងារ និងមានទិសដៅដូចជា ៖ • ភ្នាក់ងាររដ្ឋបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឲ្យបានច្រើន បង្កើតការងារ បង្កើតផ្លូវ សាលារៀន អាកាសយានដ្ឋាន ស្ពាន មន្ទីរពេទ្យ ។ • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ សម្រាប់ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការម្ចាស់បំណុល ដើម្បីជៀសវាងបាត់បង់ផ្ទះសម្បែង ។ • ភ្នាក់ងារយុវជន មានទិសដៅ ដើម្បីជួយប្រជាជននៅចន្លោះអាយុ ១៨-២៥ឆ្នាំ ។
ប្រាសាទព្រះវិហាមបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៅថ្ងៃ ៧ កក្កដា ឆ្នាំ២០០៨។
សហរដ្ឋអាមេរិកបានអនុវត្តនយោបាយលើប្រទេសជប៉ុន ៖ • កាត់ទោសឩក្រិតជនសង្គ្រាម • ប្រកាសប្រើរដ្ឋធម្មនុញ្ញថ្មី • អនុវត្តគោលការណ៍ស្តីពីសិទ្ធិមនុស្សតាមប្រជាធិបតេយ្យ • បិទទ្វារោងចក្រដែលសេសសល់ពីសង្គ្រាម • បិទសហជីពសៃបាត់ស៊ូ ។
បារាំងចូលកាន់កាប់ក្រុងព្រៃនគរនៅថ្ងៃ១៨ ខែ កុម្ភះ ឆ្នាំ ១៨៥៩ ។
បុគ្គលិកលក្ខណៈ ជាចរិតឬ លក្ខណៈរបស់បុគ្គល ជាពិសេសសំដៅ ទៅលើរបៀបដែលពួកគេសម្ដែងចំពោះអ្នកដទៃ ។
បារាំងឡោមព័ទ្ធវាំងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៨៨៤ ដោយមេដឹកនាំឈ្មោះ Charles Thompson ។
នៅឆ្នាំ ១៩៧៥ សមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឈិមបក្សកុំមុយនីស្ដកម្ពុជារួមមាន ប៉ុល ពល នួនជា សោ ភីម អៀង សារី សុន សេង ឈិត ជឿន (តាម៉ុក) និង វ៉ន វ៉េត។