ដើម្បីអោយសិទ្ធិកុមារ ត្រូវបានមនុស្សទូទៅទទួលស្គាល់ និងយកចិត្តទុកដាក់ យើងទាំងអស់គ្នាត្រូវតែរួមចំណែកយ៉ាងសកម្មធ្វើឲ្យ អនុសញ្ញស្តីពីសិទ្ធិកុមារនេះបានពិតប្រាកដ ដែលក្នុងនោះអនុសញ្ញាបានចែងពីសិទ្ធិកុមារធំៗចំនួន៥ : • សិទ្ធិមានជីវិត • សិទ្ធិមានសេចក្តីថ្លៃថ្នូរ • សិទ្ធិទទួលការអប់រំ • សិទិ្ធមានសុខុមាលភាពល្អ • សិទ្ធិមានសន្តិសុខ ទោះក្នុងកាលៈទេសៈណាក៏ដោយកិច្ចការទាំងនេះហើយ ដែលតម្រូវឲ្យជនគ្រប់រូបគ្រូសារស្ថាប័ន-សង្គម សា្ថប័នរដ្ឋ ចូលរួនធ្វើឲ្យបានសម្រេចជាកំហិត។
vrean.com Latest Questions
ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក ដែលអនុវត្តនយោបាយព្រំដែនថ្មីឈ្មោះ កេណ្ណឺឌី ។
សន្ធិសញ្ញាសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍ទាក់ទងនិងកម្ពុជា ៖ • កិច្ចព្រមព្រៀងស្តីពីការបញ្ឃប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា • សេដ្ឋកិច្ចប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពនយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឩបត្តមកម្លាំងយោធាពីបរទេស • សេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន • សេចក្តីថ្លែងការណ៍របស់សន្និសីទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ • សេចក្តីថ្លែងការណ៍បិទសន្និសីទ ( សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពនូវឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងឥណ្ឌូចិន ) ។
ដែលហៅថា ការរំលោភសិទ្ធិមនុសុ្ស ជាទង្វើទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅ សេចក្តីថ្លៃថ្នូរ កិត្តិយស និងបាត់បង់ផលប្រយោជន៍ជនណាម្នាក់ដោយការបំពានច្បាស់ និង ក្រមសីលធម៌ ។
នៅក្នុងអង្គការចាត់តាំងមួយ គែបែងចែកអ្នកគ្រប់គ្រងជា៣ ថ្នាក់ ។ មានដូចខាងក្រោម ៖ • អ្នកគ្រប់គ្រងថ្នាក់កំពូល • អ្នកគ្រប់គ្រងថ្នាក់កណ្ដាល • និងអ្នកគ្រប់គ្រងថ្នាក់ដំបូង ។
កាមរូបបារម្មណ៍មាន៣ ប្រភេទ រួមមាន៖ ក. កាមរូបបារម្មណ៍ដែលកើតចេញតាមរយៈការប្រើប្រាស់ពាក្យសម្តីពីរោះថ្នាក់ថ្នម ឧទាហរណ៍៖ • អូនសម្លាញ់ • មាសស្នេហ៍ • ម្ចាស់ចិត្ត • ប្រុសបណ្តូលចិត្ត • នួនល្អង • ប្រុសពន្លក • ព្រលឹងថ្លើមថ្លៃ • ឆោមស្នេហ៍ • ពៅព្រលឹង • មាសមេ • ព្រលឹងមាសអើយ • កំពូលជីវិត… ។ ខ. កាមរូបារម្មណ៍ដែលកើតចេញតាមរយៈការរៀបរាប់ពីសកម្មភាពរបស់តួអង្គ ឧទាហរណ៍៖ • រឿងទុំទាវ • រឿងកាកី
ក្រោយពេលទទួលបានដំណឹងថា បារាំងចូលត្រួតត្រាព្រៃនគរព្រះបាទអង្គឌួងបញ្ជូនកងទ័បមួយកងទៅកាន់ខេត្តមាត់ជ្រូក ក្នុងបំណងបង្ហាញថាទឹកដីលកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរប៉ុន្តែគួរឲ្យស្តាយបំណងនេះត្រូវអាកខានដោយព្រះអង្គឌួង ចូលទីវង្គតនៅថ្ងៃទី ១៨ តុលា ឆ្នាំ ១៨៦០ នារាជធានីឧដុង្គ ។
ជំងឺគ្រុនចាញ់បង្កឡើងដោយមេរោគ អេម៉ាតូសូអ៊ែ ( Hematozoaires ) មានឈ្មោះថា ប្លាស្មូដ្យូម មានជា៤ប្រភេទ គឺ ប្លាស្មូដ្យូម ហ្វាស់ស៊ីប៉ារ៉ូម ( Plasmodium Falciparum ) ប្លាស្មូដ្យូម វីវ៉ាក់ ( Plasmodium Vivax ) ប្លាស្មូដ្យូម ម៉ាឡារីយ៉ា ( Plasmodium ...
មូលដ្ឋានដែលនាំឲ្យមនុស្សមានសេចក្តីទុក្ខមាន៣ យ៉ាង គឺៈ • មានជំនោរចិត្តចង់បានដោយលោភលន់ • មានសេចក្តីប្រមាថ ឆាប់ខឹងឆេវឆារ ខ្វះការពិចារណា • ភេ្លចសារតីដោយដំកល់ចិត្តលើផ្លូវខុស (មិច្ឆាទិដ្ឋិ)