នៅក្នុងអាណត្តិរបស់ លោក អេតវេ ហ៊ីត លោកត្រូវដោះស្រាយ បញ្ហាចម្រូងចម្រាស់ដ៏លំបាកមួយគឺបញ្ហាដាក់បេក្ខភាពរបស់ប្រទេសអង់គ្លេសនៅទីផ្សារនៅរួមអឺរ៉ុបនៅឆ្នាំ ១៩៧១ ។
vrean.com Latest Questions
ប្រទេសដែលជាដៃគូពាណិជ្ជកម្មជាមួយប្រទេសអង់គ្លេសនៅក្នុងអង្គការ កុំមុនវីល រួមមានប្រទេសអូស្រា្ដលី ណូវ៉ែសេឡង់ កាណាដា ព្រមទាំងប្រទេសនៅអាស៊ីមួយចំនួនដូចជា ហុងកុង ម៉ាឡេស៊ី ស្រីលង្កា និងសិង្ហបុរីជាដើម ។
នយោបាយរដ្ឋឧបត្ថម្ភគឺជា នយោបាយរបស់គណបក្សការងារនិយម ដែលបានដឹកនាំ ប្រទេសចាប់ពី ឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៨៥១ ។ នយោបាយនេះត្រូវបានបង្កើតឡើងដើម្បីជួយសង្រ្គោះប្រជាជន ២៥ លាននាក់ ដែលគ្មាន ការងារធ្វើអ្នកជំងឺស្រ្ដីមេម៉ាយ មន្ដ្រីចូលនិវត្តន៍ និងជនចាស់ជរា ។
ដើម្បីផ្ដល់សេវាថែទាំសុខភាពប្រជាជន រាជរដ្ឋាភិបាល លោកក្លេមិន អាត់លី បានធ្វើដូចតទៅ ៖ • ធានាដល់ការព្យាបាលជំងឺ និងចែកចេញថ្នាំដោយមិនគិតថ្លៃសម្រាប់ប្រជាជន ៩០% ដោយស្មើភាពគ្នានិងមិនរើសអើស ។ • បង្កើតភ្នាក់ងារសុខភាពជំនួន ៣៤ នាក់ទូទំាងប្រទេសចាប់ពីទីក្រុងដល់ទីជនបទ ដោយចំណាយ ប្រាក់ចំនួន ៤០០លានផាន ស្មើនឹង ៣.៥% នៃថវិកាជាតិទាំងមូល ។
ដើម្បីចៀសវាងការរីកដុះដាលនៃសំណងអាណាធិបតេយ្យ រាជរដ្ឋាភិបាលលោក ភ្លេមិន អាត់លីបានធ្វើដូចតទៅ ៖ សាងសងលំនៅដ្ឋានចំនួន ១៥៧ពាន់ខ្នង និងផ្ទះល្វែងចំនួន ៨០៦ ខ្នងបន្ថែមទៀត ។
ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រាជរដ្ឋាភិបាលលោក ក្លេមិន អាត់លី បានធ្វើជារូបនីយកម្មចាប់ពីរោងចក្រ ធនាគារ ផ្លូវដែក កំពង់ផែ ធនធានរ៉ែ និងធ្យូងថ្ម ផ្សេងៗជាច្រើនទៀត ។
នៅក្រោយសង្រ្គាមលោកលើកទី ២ បានជាប្រទេស អង់គ្លេសដែលធ្លាប់តែរុងរឿងត្រូវបានចុះអន់ថយវិញ គឺដោយសារតែប្រទេសអាណានិយមនៃទ្វីបផ្សេងៗបានងើបបះបោរឡើងដើម្បីទាមទារឯករាជ្យជាបន្ដបន្ទាប់ ។
បញ្ហាដែលប្រទេសអង់គ្លេសបានបង្កើ់តឡើងនូវអស្ថេរភាពនយោបាយនិងសង្គមរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន គឺបញ្ហាកាស្មៀដែលម្ខាងនៅប្រទេសឥណ្ឌា និងម្ខាងទៀតនៅប្រទេសប៉ាគីស្ថាន ។
នៅឆ្នាំ ១៩៦១ ប្រទេសអង់គ្លេសបានធ្វើអន្ដគមន៍ទៅរកប្រកាន់សាសន៍រវាងពួកស្បែកស និងស្បែកខ្មៅ ដែលហៅថា របបអាប៉ាថេរ ។
ប្រទេសដែលធ្លាប់ធ្លាក់ក្រោមអាណាអង់គ្លេសមាន ឥណ្ឌា ស្រីលង្ហា ប្រ៊ុយណេ ម៉ាឡេស៊ី ភូមា សិង្ហបុរី ហុងកុង អៀកឡង់ខាងត្បូង ហ្គាណា កេនយ៉ាប៉ាពួញគីណេ នីហ្សេរីយ៉ា ស៊ីដង់ ទីប្រជុំកោះ សូឡូម៉ង់ អ៊ូហ្គាន អាហ្រិ្វកខាងត្បូងអូស្រ្ដាលី ណូរ៉ែលសេឡង់…។