នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះដូចជា ៖ • លោក វីនស្ដុន ឆឺឈីល កាន់អំណាច ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៥ ( លើកទី ២ ) • លោកអង់តូនី អេដែន កាន់អំណាច ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧ ...
vrean.com Latest Questions
លោក សំ ប៊ែកឡាំងជានាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេស ។ គាត់បានចុះចេញពីអំណាច នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៤០ ហើយអ្នកដែលបាន ឡើងជំនួសគី លោក វិន ស្ដុន ឆឺ ឈីល ។
រាជរដ្ឋាភិបាលរបស់លោក ឆឺឈីល ត្រូវបានកើតឡើងដោយសម្ព័ន្ធភាព ដែលមាន ៣ គណបក្សគឺគណបក្សអភិរក្សនិយម គណបក្សការងារ និយម និងគណបក្សសេរីនិយម ។
នៅថ្ងៃ ១២ ខែ ឧសភា លោកឆឺឈីល បានថ្លែនៅចំពោះមុខសភាថា ខ្ញុំគ្មានអ្វីជូនប្រជាជន អង់គ្លេសទេគឺ មានតែឈាម ការតស៊ូទឹកភ្នែក និងញើស តែប៉ុណ្ណោះដើម្បីយកជ័យជម្នះ ។
ប្រទេសអង់គ្លេសបានចងសចម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤០ ។
បានជាសហរដ្ឋអាមេរិក ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែ ពាលហាប័រ នៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្រ្គាមលោកលើកទី ២ បានរីករាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ ដែលជាដៃគូ របស់ជប៉ុន ។
នៅពេលដែលើអាឡឺម៉ង់ចូលលុកលុយយសហភាពសូវៀត លោក ឆឺឈី បានធ្វើការចរចារ ជាមួយលោក ស្ដាលីន ដើម្បីបើកសមរភូមិខាងកើត ។
លោក ឆឺឈីល បានបង្កើតឪ្យមានសន្និសីទ ជាច្រើនដូច សន្និសីទ តេអេរ៉ង់ កេបិច យ៉ាល់តា និងផតដម ជាដើមគឺ ដើម្បីបញ្ចប់សង្រ្គាម លោកលើកទី ២ ។
ពីមុនអង់គ្លេសនិងសហភាពសូវៀតជាដៃគូនឹងគ្នាចុះបានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំងនឹងសហភាពសូវៀតវិញគឺដោយសារតែប្រទេសអង់គ្លេសមានគំនិតប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនេះលោក ឆឺឈីល បានថ្លែងនៅហ្វុលតុនថាពេលនេះវាំងននដែកបានបែងចែកទ្វីបអឺរ៉ុបជាពីរគឺអឺរ៉ុបខាងលិចនិងអឺរ៉ុបខាងកើត ។
អ្នកដែលបន្ដតំណែងបន្ដពីលោក ឆឺឈីល ក្លេមិន អាត់លី គាត់មកពីគណបក្សការងារនិយម ។ អ្នកដែលបន្ដតំណែងបន្ដពីលោក ឆឺឈីល ក្លេមិន អាត់លី គាត់មកពីគណបក្សការងារនិយម ។