លោកឧមត្តសេនីយ៍ ដឺ ហ្គោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទី ទូលំទូលាយដល់ប្រធានាធិបតី ។ រដ្ឋធម្មនុញ្ញទី ៣ ទុកប្រធានាធិបតីជាតំណែងកិត្តិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺជាតួនាទី នាយករដ្ឋមន្ដ្រីដែលជ្រើសតាំងដោយសភា ។ ការដឹកនាំប្រទេសគឺជាតួនាទី របស់គណបក្សកុំមុយនីស្ដ គណបក្សសង្គម និយម និងគណបក្សចលនា ។
vrean.com Latest Questions
របបសាធារណៈរដ្ឋទី៤ បានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដែលមានប្រធានាធិបតីឈ្មោះ ដឺ ហ្គោល ។
បានជាគណបក្សអាភិរក្សនិយម ផ្លាស់ប្ដូរមនុស្សថ្មីក្នុងការគ្រប់គ្រង ប្រទេសពីព្រោះមេដឹកនាំគណបក្សបានយល់ឃើញថាការដឹកនាំយូរពេកនាំឪ្យកើតមានវិបត្តិដូច្នេះ ត្រូវតែផ្លាស់ប្ដូរមនុស្សថ្មី ។ មនុស្សថ្មីគឺលោក ចន មេជើ នៅឆ្នា១៩៩០ ។
នៅដើមឆ្នាំ ១៩៨២ បញ្ហាដែលបានកើតមានឡើងនៅក្នុងអាណត្តិរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ គឺសង្រ្គាមដែលគួរឪ្យភ្ញាក់ផ្អើលមួយនៅទ្វីបអាមេរិក ខាងត្បូង ដើម្បីកាន់កាប់ទីប្រជុំកោះ ហ្វកឡិន ដែលមានចម្ងាយ ៥១៥ គ.ម ពីឆ្នេរប្រទេស អាហ្សង់ទី ។ នៅក្នុងជម្លោះនេះ ប្រទេសអង់គ្លេសបានបញ្ជូននាវាចម្បាំងនិងយន្ដហោះចម្បាំង ព្រមទាំងកងទ័ព ចំនួន ៣០ ពាន់នាក់ ទៅកាន់កោះនោះ ហើយដើម្បីចូលកាន់កោះនេះ ទាហានអង់គ្លេសចំនួន ២២៥ ...
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ារ៉េត ថាត់ឆឺបានកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន ៩% • កាត់បន្ថយលើការចំណាយក្រសួងអភិវឌ្ឍ ៤៥% ( កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន ) ។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់ ៣០% ។ • តម្លើងទៅលើសេវាសុខភាព ២១% ។
បានជាអង់គ្លេស និងបារាំងដកថយពីគ្រប់គ្រងព្រែកជីកស៊ុយអេ ពីព្រោះដោយសារតែ មានការគាបសង្គ់ពីសំណាក់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពសូវៀត ។
បានជាប្រទេសអង់គ្លេសបានដាក់ឈ្មោះសុំចូលជាសមាជិកទីផ្សាររួមអឺរ៉ុប ពីព្រោះរាជរដ្ឋាភិបាលរបស់លោកឌូក្លាសហូម បានយល់ឃើញថាការចូលជាសមាជិកទីផ្សាររួមអឺរ៉ុបអាចឪ្យប្រទេសអង់គ្លេសមានផលចំណេញច្រើនខាងសេដ្ឋកិច្ច ជាពិសេស វិស័យពាណិជ្ជកម្ម ប៉ុន្ដែជាលទ្ធផលគឺត្រូវ បានទទួលបរាជ័យ ។ នេះគឺដោយសារតែលោកប្រធានធិបតីបារាំង ដឺហ្គោល បានប្រើសិទ្ធិវ៉េតូ នៅថ្ងៃសិទ្ធិវ៉េតូ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ១៩៦៣ ។
បានជាលោក ដឺហ្គោល បដិសេធមិនឪ្យប្រទេសអង់គ្លេសចូលជាសមាជិកទីផ្សារអឺរ៉ុប ពីព្រោះគាត់យល់ឃើញថា អង់គ្លេសជាដៃជិកសិ្នទ្ធជាមួយសហរដ្ឋអាមេរិក ។ ដោយឡែកប្រទេសបារាំងវិញចង់រក្សាឯករាជ្យ និងអធិតេយ្យភាព មិនចង់ឪ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វិបនៅអឺរ៉ុបឡើយ ជាពិសេសគឺតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសម័្ពន្ធអាត្លង់ទិកខាងជើង ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ និយាយឪ្យចំគឺ បដិសេធឧត្តមភាពទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។
ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនេះនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។
ការបោះឆ្នោតនៅឆ្នាំ ១៩៧០ លោក អេតវត ហ៉ីត បានឡើងជានាយករដ្ឋមន្ដ្រី ។ លោកមកពី គណបក្សអភិរក្សនិយម ។