អង្គការនយោបាយសង្គមរាស្រ្ដនិយមត្រូវបានទទួលការគាំទ្រផ្នែកហរិញ្ញវត្ថុពីគ្រប់មជ្ឈដ្ឋានតាមរយៈការបរិច្ចាកពីសំណាក់សមាជិកនិងអ្នកមានទ្រព្យសម្បតិ្តក្នុងស្រុក ។
vrean.com Latest Questions
ការជ្រើសតាំងស្តេចថ្មីឱ្យឡើងសោយរាជ្យ ត្រូវប្រព្រឹត្តទៅតាមប្រពៃណីគឺយកតែរាជបុត្រច្បង បុត្របន្ទាប់ជ្រើសតាំងជាឩបរាជ ជូនកាលព្រះរាជាដែលដាក់រាជ្យឱ្យបុត្រមានតួនាទីជាឩភយោរាជ សម្រាប់ធ្វើជាប្រឹក្សា ព្រោះស្តេចដែលសោយរាជ្យមានវ័យក្មេងពេក ។
ផលិតឧស្សាហកម្មនិងកសិកម្មដ៏ល្បីឡល្បាញ់របស់អាឡឺម៉ង់ខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានរោងចក្រគ្រឿងអគ្គីសនី រោងចក្រគីមី រោងចក្រស្លដែក និងរោងចក្រផលិតផលគ្រឿងម៉ាស៊ីនធំៗរួមទាំងផលិតផលកសិកម្មមួយចំនួនដូចជាទឹកដោះ សាច់ ផ្លែឈើ និងដំឡូងបារាំង។
នៅក្នុងអាណត្តិប្រធានធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតមានឡើងដូចជា ៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ • ចលនាតំបន់និយមសុំឪ្យដកតំបន់មួយចំនួនដូចជា ៖ ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតំបន់ស្វ័យយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ ។
នៅសម័យកម្ពុជាប្រជាធិតេយ្យ(ប៉ុល ពត)ពាក្យថាអង្កការមានវិសាលភាពគ្របដណ្ដប់ទាំងបក្សកុំមុយនីស្ដទាំង អង្កការនីតិបញ្ញាតិ្ដ នីតិប្រតិបត្ដិនិង អំណាចតុលាការ។ អង្ការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកុំមុយនីស្ដកម្ពុជា។
ការរើសអើង ជាអំពើដែលបង្ហាញអំពីការប្រកាន់ការបែងចែកការវិនិច្ឆ័យទៅលើអ្នកណាម្នាក់ដោយមិនផ្អែកទៅលើបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់គេនិងជាអំពើខាងទាំងឡាយណាដែលមានភាពលម្អៀងទៅលើអាយុ សមត្ថភាពខាងផ្លូវកាយ ភេទពូជសាសន៍និងសាសនា ។
មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែក ក្រពះនោះទេគឺត្រូវ ៖ • រស់ឱ្យល្អប្រកបដោយមនសិការ សីលធម៌ គុណធម៌មនុស្សធម៌ ភក្តីភាព… ។ • ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាន និងបំផ្លាញគេឯង និងជាតិមាតុភូមិ • ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌ • ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិ ទាំងលទ្ធកម្មនិងធម្មជាតិ (រក្សាបរិស្ថាន) • បង្កើនសម្ថតភាព ពុទ្ធិ (បច្ចេកទេស…)
ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដោយអង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakov ប្រទេសប៉ូឡូញ ។
ដើម្បីបានចូលជាសមាជិកអង្គការសហប្រជាជាតិប្រទេសនីមួយៗ ត្រូវមានលក្ខណៈដូចជា • ជារដ្ឋនិយមសន្តិភាព • ទទួលគោរតាមបញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ • មានសមត្ថភាពបំពេញតាមបញ្ញត្តិនោះ ហើយត្រៀមលក្ខណៈនឹងបំពេញជានិច្ច