បានជាដាក់ឈ្មោះថា បក្សកុំមុនីស្តកម្ពជាដែលមានអក្សរកាត់ថា ( ប.ក.ក ) មានមូលដ្ឋាននៅក្នុងភាគ ឦសាន និងពាយ័ព្យ ។
vrean.com Latest Questions
ប្រទេសឥណ្ឌាជួបប្រទះនឹងបញ្ហាសំខាន់ៗជាច្រើនដូចជា • បញ្ហាភាពក្រីក្រ • បញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើន • បញ្ហាជម្លោះដែនដីដែលបន្សល់ទុកដោយពួកអាណានិគមអង់គ្លេស(រដ្ឋកាស្មៀ) • បញ្ហាជម្លោះជនជាតិ (ពួកហិណ្ឌូនិងអ៊ីស្លាម) ។
ពណ៌នាការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជាពីឆ្នាំ ១៩៩៣ រហូតមកដល់សព្វថ្ងៃៈ ផ្នែកសេដ្ឋកិច្ច • កសិកម្មមានភាពរីកចម្រើនដោយរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការបង្កើតឲ្យមានប្រព័ន្ធធារាសាស្រ្តការបង្កាត់ពូជបច្ចេកទេសជាដើម • អនុវត្តសេដ្ឋកិចិ្ចទីផ្សារសេរីកម្ពុជាបានក្លាយជាកន្លែងវិនិយោគដ៏ទាក់ទាញ • វិស័យឧស្សាហកម្មមានការរូកចម្រើនផ្នែករោងចក្រសហគ្រាស • ការធ្វើពាណិជ្ជកម្មគឹមានភាពងាយស្រួលជាងមុន • ប្រជាពលរដ្ឋអាចរកការងារធ្វើបានយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅតំបន់ • សេដ្ឋកិច្ចមានកំណើនខ្ពស់ក្នុងរយៈពេលវែងនិងចំណូលថវិការកើនឡើងប្រចាំ • មានកំណើនទេសចរណ៍ដែលនាំឲ្យមានកំណើនការងារនិងប្រាក់ចំណូលដល់ប្រជាជន • ការចូលជាសមាជិកអាស៊ានក៏ជាផ្នែកមួយដែលជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជារៀងរាល់ឆ្នាំផងដែរ • មានាករកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវដែក… ។ ផ្នែកសង្គមធម៌ • កម្ពុជាទទួលបាននូវកិច្ចសហការជាមួយប្រទេសក្នុងតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខសង្គមទប់ស្កាត់ការជួញដូរមនុស្សថ្នាំញៀននិងអំពើភារវកម្ម • មានការកសាងមណ្ឌលសុខភាព មន្ទីរពេទ្យនៅតាមសាលាឃុំសង្កាត់ជាដើម • មានសេរីភាពព័ត៌មានិងអនុញ្ញាតិឲ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតអង្គភាពសង្គមស៊ីវិល
មូលដ្ឋានគ្រឹះរបស់អ្នកដឹកនាំរួមមានៈ • លក្ខណៈជាទីគោរព • ការងារមិនគិតតែប្រយោជន៍ផ្ទាស់ខ្លួន • ការសម្រេចគោលដៅអង្គភាព • សុខុមាលភាពរបស់ពួកគេ • ការប្រតិបត្តិឪកាសការងារ និងកម្លាំងចិត្ត • ការផ្តល់សេចក្តីណែនាំ និងតម្រង់ទិស • ការយកចំណេះដឹងទៅអនុវត្ត ។
នៅអ៊ីតាលី មានសាលាមុខជំនាញមុខរបរ សាលាជំណាញបុរាណវត្ថុ និងសាលាភាសា។
អាឡឺម៉ង់បានប្រកាសចុះចាញ់សង្រ្គាមនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៤៥។
ដើម្បីនាំសារទៅថ្វាយព្រះចៅណាប៉ូលេអុងទី ៣ ព្រះបាទអង្គឌួង បានពឹងបព្វជិត កាតូះះះលិកមួយអង្គនាម បីសដែលបានចូលមកផ្សព្វផ្សាយសាសនានៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ ១៨៤៨មកម្លេះ ។ បព្វជិតអង្គនេះបានធានាថា នឹងនាំយកព្រះរាជសារជាភាសាបារាំង រួមជាមួយមន្ដ្រីខ្មែរ២ នាក់ទៀតគឺ កុយដឺម៉ុងតេវ៉ូ និងប៉ែន ព្រមទាំងសួយអាករ ទៅជាមួយផងដើម្បីថ្វាយព្រះចៅណាប៉ូលេអុងទី៣ តាមរយៈអគ្គកុងស៊ុងបារាំងប្រចាំនៅសិង្ហបុរី ប៉ុន្ដែត្រូវទទួលបរាជ័យ ។
អាំងឌីកាទ័រ និងស្ថិតិ ខុសគ្នាត្រង់ • អាំងឌីកាទ័រ ជាផ្នែកមួយនៃទិន្នន័យដែលសង្ខេបព័ត៌មានជាច្រើនបញ្ចូលគ្នា ។ • ស្ថិតិជាបច្ចេកទេសវិទ្យាសាស្ត្រមួយដែលប្រើប្រាស់តួលេខជាមូលដ្ឋានអធិប្បាយនូវបាតុភូតអ្វីមួយដែលបានកើតមានឡើងនៅទីកន្លែងណាមួយ ក្នុងពេលវេលាមួយជាក់លាក់ ។