សង្រ្គាមរវាងបារាំង និងអាល់សេរីបានចាប់ផ្ដើមពី ១៩៤៥ ដល់ឆ្នាំ ១៩៦២ ហើយត្រុវបានបញ្ចប់តាមរយៈសនិ្ធសញ្ញាអេវីយ៉ង ។
vrean.com Latest Questions
ឥទ្ធិពលបារាំងបានធ្លាក់ចុះខ្លាំងនៅពេលក្រោយសង្រ្គាមលើកទី២ ជាពិសេសបន្ទាប់ពីមានប្រទេសមួយចំនួនធំនៅទ្វីបអាព្រិល និងអាស៊ីបានទាមទារឯករាជ្យបានជោគជ័យ ។
សង្រ្គាមត្រជាក់ និងសង្រ្គាមឥណ្ឌូចិន បានធ្វើឪ្យកុំមុយនីស្ដបារាំងចោទរដ្ឋាភិបាល។ ពួកគេបានចោទរដ្ឋាភិបាលថា បាននិយមទៅរកសហរដ្ឋអាមេរិកតាមរយៈផែនការម៉ាសាល់ និងធ្វើសង្រ្គាមនៅសមរភូមិដៀនបៀនភូ ដើម្បីកម្ចាត់ពួកកុំមុយនីស្ដដែលគាំទ្រដោយចិន និងសហភាពសូវៀត ។ ពួកគេក៏បានដកខ្លួនចេញពីរដ្ឋាភិបាលហើយធ្វើកូដកម្មប្រឆាំងនឹងរដ្ឋាភិបាល ។
ដើម្បីស្ដារសេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលបារាំង បានធ្វើដូចតទៅ ៖ • កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ស្ពាននិងធ្វើឪ្យមានកំណើតខាងផលិតផល ឧស្សាហកម្ម និងកសិកម្មប្រហាក់ប្រហែលមុនឆ្នាំ ១៩៣៨ • ធ្វើជាតូបនីយកម្មរោងចក្រឧស្សាហកម្មធ្យូងថ្ម និងឧស្ម័នរហូតដល់ ធនាគារ ។ • បង្កើតអង្គការសង្រ្គោះសង្គម សម្រាប់ជួយឧបត្ថកម្មដល់អ្នកមានជំងឺគ្រោះថ្នាក់ក្នុងការងារ និងប្រាក់បំណាច់សម្រាប់គ្រួសារ
អ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាឡឺម៉ងគឺ លោក ឧត្តមសេនីយ៍ ដឺហ្គោល ។
ក្រោយពីបញ្ចប់សង្រ្គាម ប្រទេសបារាំងបានបន្សល់ទុកវិនាសកម្មដូចជា ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូតខាតទាំងស្រុង ដោយសារការទម្លាប់ គ្រាប់បែក ។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
កងទ័ពសម័្ពន្ធមិត្តបារាំងបានបើកការវាយលុយយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ង នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ១៩៤៤ នៅតំបន់ណរម៉ង់ឌី ។
អាឡឺម៉ង់បានបញ្ចូលបណ្ដាលស៊ើបការណ៍ដើម្បីតាមដានលើប្រជាជនបារាំង ហើយក៏បានចាប់ដាក់ជំរំប្រមូលផ្ដុំនៅ អូស្វីច និងយកទៅសម្លាប់នៅអូរាឌូជាពិសេសកុមារ ។
ភាពសាហាវយង់ឃ្នង់របស់ទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូលហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លូននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង ។
គណបក្សដែលដឹកនាំប្រទេសអង់គ្លេសបានល្អជាងគេគឺ គណបក្សអភិរក្សនិយម ។