បានជាអង្គការអន្តរជាតិនេះ ដាក់ឈ្មោះថាជាអង្គការសហប្រជាជាតិ ព្រោះអង្គការនេះប្រទេសជាច្រើននៅលើពិភពលោកចូលជាសមាជិក ។ ហើយការបង្កើតឈ្មោះអង្គការនេះ គឺជាប់ទាក់ទងនឹងប្រធានាធិបតីអាមេរិកដ៏ល្បីឡាញម្នាក់ ដែលពលរដ្ឋអាមេរិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ៤ អាណត្តិជាប់គ្នា គឺលោកប្រង់ឃ្លីន រូស្វែល ។
vrean.com Latest Questions
កត្ដា៤ យ៉ាងដែលដឹកនាំទៅរភភាពពេញចិត្តនិងការងារមានដូចជា ៖ • ការផ្ដល់ឪកាសដើម្បីបានប្រើបានប្រើប្រាស់ជំនាញ សមត្ថភាព សេរីភាពក្នុងការទូលព័ត៌មានត្រឡប់អំពីការងារដែលពួកគេបានផ្ទើរ ។ • ការផ្ដល់រង្វាន់ មានសីលធម៌ ត្រឹមត្រូវ យុត្តធម៌ ស្មើភាព និងមានគោលនយោបាយល្អ • មានការគាំទ្រពីបរិយោកាសចំពោះការងារ ភាពស្អាតនៅជុំវិញភាពសុខស្រួលសម្ភារៈទំនើប ។ • មានការគាំទ្រពីសហសេវិក រាប់អាន គាំទ្រពីមិត្តតូមការងារមានការយោគយល់គ្នា មានការសរសើរចំពោះការប្រត្តិបត្តការងារល្អនិងស្ដាប់យោបល់ ។
មាត្រាទី៣១ និងមាត្រាទី៤៨ ដែលចែងថា “រដ្ធធានារក្សាការពារសិទ្ធិរបស់កុមារ ដូចមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ”។
ប្រទេសអ៊ីតាលីបានបែងចែកជា២គឺ៖ • សាន់ម៉ារីណូស្ថិតនៅភាគខាងកើតប៉ែកកណ្ដាល។ • បុរីវាទីកង់ស្ថិតនៅកណ្ដាលទីក្រុងរ៉ូមដែលជាលំនៅរបស់ស្ដេចប៉ាបមេណាឌិចទី១៦ ដែលជាប្រមុខសាសនាកាតូលិកនៅលើពិភពលោក។
បានជាសហភាពសូវៀតក្លាយជាទីផ្សារដ៏ធំរបស់អែរ៉ុបខាងលិច ពីព្រោះសហភាពសូវៀតបានជួបនឹងវិបត្ដិកសិកម្មមួយយ៉ាងធ្ងន់ ពោលគឺផលិតផលមិនឆ្លើយតប ទៅនឹងតម្រូវការកកនុងស្រុក ដូចជា ស្រូវសាឡី ទឹកដោះ សាច់ បន្លែ និងផ្លែឈើ។
ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរឯស្ត្រីមានប្តីពីរ ។ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទទ្វេពន្ធភាពបុរសឬស្រ្តីណាដែលមានចំណងអាពាហ៍ពិពាហ៍មុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត ។ អ្នកសមគំនិតត្រូវមានទោសដូចគ្នា ។
ចលនាតស៊ូទាំងនោះបានទទួលលទ្ធផលបានជោគជ័យក្នុងការទាមទារឯករាជ្យ ។ឈ្មោះប្រទេស និងឆ្នាំដែលទទួលបាន កម្ពុជា (១៩៥៣) វៀតណាម និងឡាវ (១៩៥៤) ។
ស្ថានភាពប្រទេសអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ៖ • ក្នុងសម័យសង្គ្រាមលោកលើកទី២ សហភាពសូវៀត និងសហរដ្ឋអាមេរិក បានដណ្តើមតួនាទីគ្នាពីពួកណាស៊ី • សមរភូមិខាងកើតសហភាពសូវៀតបានធ្វើឲ្យកងទ័ពអាល្លឺម៉ង់បរាជ័យហើយកាន់កាប់ទីក្រុងប៊ែរឡាំងខាងកើត • នៅសមរភូមិខាងលិច សហរដ្ឋអាមេរិក នៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ១៩៤៤ បានគ្រប់គ្រងតំបន់ន័រម៉ង់ឌី • កងទ័ពសម្ព័ន្ធមិត្ត បានវាយចូលប្រទេសអាល្លឺម៉ង់ពីទិសខាងលិច • ទីក្រុងធំៗរបស់អាល្លឺម៉ង់ត្រូវខូចខាតដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែក • នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៥៥ ...
រដ្ឋមានតួនាទីចំពោះខ្លួនឯងសហគមន៍អន្តរជាតិដូចជា ៖ • អធិបតេយ្យភាពលើទឹកដីខ្លួនត្រួតត្រា • ពិតមែនជារដ្ឋមួយនៃសហគមន៏អន្តរជាតិប៉ុន្តែរដ្ឋត្រូវធ្វើការប្រណាំងប្រជែងដើម្បីផលប្រយោជន៍ជាតិ ។ • ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរដ្ឋ ត្រូវទប់ទល់នឹងអនុភាពសេដ្ឋកិច្ច របស់ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាង ។
មធ្យោបាយក្នុងការជួយជនភៀសខ្លួនគឺ៖ • ក្រុមកាកបាទក្រហមអន្តរជាតិ និងកាកបាទក្រហមនៃប្រទេសដែលគេសុំជកកោន • ត្រូវរកទីជំរកអោយជនភៀសខ្លួនស្នាក់នៅ • ត្រូវរកដី មុខរបរផ្គត់ផ្គង់អាហារ ថ្នាំពេទ្យ សំលៀកបំពាក់ • ត្រូវបណ្តុះបណ្តាលវិជ្ជាជីវៈអោយពួកគេ • អោយពួកគេរស់នៅយ៉ាងសមរម្យថ្លៃថ្នូរសមជាមនុស្សក្នុងសង្គម ។