vrean.com Latest Questions
ពេលចាប់ផ្តើមសម័យសាធារណរដ្ឋទី ៥ តើបារាំងបានអនុវត្តផែនការសេដ្ឋកិច្ច ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង • រំសាយឩស្សាហកម្មខ្នាតតូច បង្កើតឩស្សាហកម្មខ្នាតធំ • បង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ។
ទីក្រុងទាំងអស់ក្នុងប្រទេសកម្ពុជាមានមុខងារដូចជា ៖ • ក្រុងភ្នំពេញ ៖ ជារាធានី ជាទីក្រុង នយោបាយ រដ្ឋបាល ឩស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៍ ទេសចរណ៍ និងជាទីក្រុងកំពង់ផែ ។ • ក្រុងព្រះសីហនុ ៖ ជាក្រុងកំពង់ផែ ទេសចរណ៍ និងជាមជ្ឈមណ្ឌលអភិវឌ្ឃន៍ឩស្សាហកម្មទៅថ្ងៃអនាគត ។ • ក្រុងកែប ៖ ជាក្រុងទេសចរណ៍ • ក្រុងប៉ៃលីន ៖ ...
ជំរឿនកសិកម្មត្រូវបានប្រើប្រាស់សម្រាប់ស្វែងយល់អំពីស្ថានភាពកសិកម្មនៅតាមថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងជាតិក្នុងរួមមាន ទាំងទំនាក់ទំនងរវាងកសិកម្មនិងការចឹញ្ចឹមសត្វ ជលផល និងវារីវប្បកម្ម ។ហើយនេះជាជំរឿន កសិកម្មដំបូង ដែលបានធ្វើឡើងដោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមានសារៈសំខាន់ ព្រោះថាលទ្ធផលដែលទទួលបាននឹងត្រួវយកទៅប្រើដើម្បីជួយ និងជូនដំណឹងដល់រាជរដ្ឋាភិបាល និងដៃគូររបស់ខ្លួនក្នុងការធ្វើសេចក្តីសម្រេចចិត្តឲ្យបានកាន់តែប្រសើរ ទាក់ទង់និងការអភិវឌ្ឍ លើវិស័យនេះសម្រាប់ជាផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចជារួម របស់មាតុប្រទេស និងរបស់កសិករទាំងបច្ចុប្បន្ននិងនាពេលអនាគត់ ។
សេចក្ដីព្រាងច្បាប់ផ្ដើមឡើងដោយ • រដ្ឋមន្រី្ដសាមីក្រសួង និងបញ្ជូនទៅរដ្ឋមន្ដ្រីក្រសួងផ្សេងៗដែលមានការពាក់ព័ន្ទក្នុងការអនុវត្ត ។ • ពិភាក្សលើពង្រាងច្បាប់ក្នុងកិច្ចប្រជុំអន្តរក្រសួងឬជាមួយក្រសួងពាក់ព័ន្ធ ។ • សិក្សាពង្រាងច្បាប់ដោយអគ្គលេខាធិការនៃរាជរដ្ឋាភិបាលដើម្បីធានាថាច្បាប់ ដែលបានស្នើរឡើងនោះត្រឹមត្រួវតាមរដ្ឋធម្មនុញ្ញហើយ ឬ នៅ ? • ពិនិត្យ និងអនុម័តពង្រាងច្បាប់ក្នុងគណៈរដ្ឋមន្ដ្រីហើយនិងដាក់ពង្រាងច្បាប់ជូនសភាជាតិ • នាយករដ្ឋមន្ដ្រី សមាជិករដ្ឋសភានិងព្រឹទ្ធភាព • គណៈកម្មាធិការនៃរដ្ឋសភាដើម្បីពិនិត្យ • ផ្ដើមឡើងដោយក្រុម សភាតំណាងរាស្រ្ដ • អ្នកតែងសេចក្ដីស្នើច្បាប់អាចដកស្នើនោះចេញបានចេញបានទោះបីរដ្ឋសភា ឬ ព្រឹទ្ធសភាចាប់ផ្ដើមក៏ដោយ ។
រដ្ឋាភិបាលរបស់ប្រទេសមួយនិងដោះស្រាយអំពីបញ្ហាជនភៀសខ្លួនដែលជ្រកកោននៅក្នុងប្រទេសរបស់ខ្លួនដូចជា ៖ • រកទីកន្លែងដែលមានសុវត្ថិភាព អនាម័យ ជំរក ផ្តល់គ្រឿងឩបភោគ • ផ្តល់ថ្នាំពេទ្យ បរិភោគ សាលារៀន • ក្នុងការបញ្ជូនជនភៀសខ្លួនទៅប្រទេសដើមវិញរឺប្រទេសទី៣ ដែលពួកគេចង់ទៅតាមលទ្ធភាពជាក់ស្តែង ។
ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗគឺបរិកាស ធនធានទឹក និងមហាសមុទ្រ ដីស្រទាប់ផែនដី(សម្រាប់ដំណាំនិងព្រៃឈើ)រុក្ខជាតិនិងសត្វ។
ប្រធានាធិបតីបារាំង ដឺហ្គោល បានជំទាស់អង់គ្លេសមិនឲ្យចូលរួមជាសមាជិកទីផ្សាររួមអឺរ៉ុបចំនួន២ដង គឺនៅឆ្នាំ១៩៦៣ និងឆ្នាំ ១៩៦៧។
ដោយបក្សនយោបាយសិត្ថនៅក្រោមច្បាប់ជាតិសមាជិកបក្សនយោបាយត្រូវគោរពច្បាប់ជាតិមុនច្បាប់បក្ស។ នេះមានន័យថា សមាជិកបក្សនយោបាយដែលជាបុគ្គលិករាជការ មិនអាចយកម៉ោងពេលរបស់ក្រសួងទៅធ្វើអ្វីដែលជាប្រយោជន៏បក្សបានឡើយ។ ការប្រព្រឹត្តបែបនេះ គឺជាការរំលោភច្បាប់។