កំណែទម្រង់ឆ្នាំ ១៨៧៧ មានកម្មវិធីដូចជា ៖ • កម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្តេចត្រាញ់ មន្ត្រីសក្តិ ភូមិ • លុបបំបាត់វណ្ណៈខ្ញុំគេ • បង្កើតចំនួនម្ចាស់កម្មសិទ្ធិ ដែលជាកម្លាំងចលករជួយជំរុញកម្មវិធី កំណែទម្រង់បារាំងឲ្យបានជោគជ័យ • ដាក់ចុះនូវកម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន • បង្កើតប្រព័ន្ធពន្ធដារថ្មី ។
vrean.com Latest Questions
ក្នុងឆ្នាំ ១៩៥៥ នៅប្រទេសកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗ ៖ • ០២ មីនា ១៩៥៥ សម្តេចសីហនុ ចុះចេញពីរាជបល្ល័ង • ២២ មីនា ១៩៥៥ សម្តេចសីហនុ បានបង្កើតអង្គការសង្គមរាស្រ្តនិយម • ២៥ កញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមរៀបចំសមាជ ។
អំពើទាំងបីនៃគំនិតមានៈ • បញ្ញតិ្ត ជាបណ្តុំគំនិតដែលបង្កើតសម្រាប់សម្គាល់លក្ខណៈអ្វីមួយ • ការវិនិច្ឆ័យ ជាការបញ្ជាក់លក្ខណៈបញ្ញត្តិ ឬការចងបញ្ញាត្តិ២ឬច្រើន • វិចារ ជាការផ្តុំវិនិច្ឆ័យ២ ឬច្រើន។
អព្ភន្តរញាណ និងវិចារ ជាទម្រង់២នៃពុទ្ធិដែលមានកម្រិតខុសគ្នាតែបំពេញគ្នាទៅវិញទៅមក។ អព្ភន្តរញាណ ជាអ្នកស្វែងរកទំនាក់ទំនងផ្តល់គោលការណ៍ ដំបូងឱ្យវិចារ (ជាអ្នកផ្តល់សម្ភារៈសំណង់)។ ឯវិចារវិញ ជាអ្នកបង្ហាញភស្តុតាងនៃទំនាក់ទំនង ម៉្យាងទៀតដោយវាមានភាពយឺតនឹងរកម្រភ្លាត់ភ្លាំង ដូចនេះវាជាអ្នកបញ្ជាក់បន្ថែម (ជាអ្នកចំរាញ់ការប្រើប្រាស់សម្ភារៈសំណាង់)។
បានជាគេនិយាយថាមានតែមនុស្សទេដែលមានសីលធម៌ ពីព្រោះមនុស្សជាភាវៈប្រកបដោយវិចារណញាណ និងមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ អំពើដ៏ត្រឹមត្រូវរបស់មនុស្សបានដើរតាមការយល់ដឹងពីតម្លៃនៃអំពើររបស់ខ្លួន។ មនុស្សមានវិចារណញាណអាចឱ្យគេវិនិច្ឆ័យរកខុសត្រូវ។ ចំណែកសត្វវិញគ្មានវិចារណញាណ និងឆន្ទៈសេរីសម្រាប់ឱ្យគេធ្វើការវិនិច្ឆ័យបានឡើយ។
គោលបំណងរួមនៃសាសនាទាំងអស់មានដូចជា៖ • លុបបំបាត់រាលអំពើអាក្រក់ • ពង្រីករាល់អំពើល្អ អំពើប្រកបដោយកុសល • ស្វែងរកសុខសន្តិភាពជួនមនុស្សជាតិ • រំដោះមនុស្សឱ្យចាកផុកពិទុក្ខសោក
ក្រោយ ថ្ងៃ១៧ មេសា ១៩៧៥ពួកខ្មែរក្រហមមានគោលនយោបាយដូចជា ៖ • ជម្លៀសប្រជាជនឪ្យចេញពីទីក្រុងភ្នំពេញឪ្យអស់ • លុបបំបាត់ទីផ្សារ • ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនា ទាំងអស់ ហើយឪ្យទៅធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំលន់ នល់ • បង្កើតសហករណ៍ កម្រិតខ្ពស់ទូទាំង ប្រទេស • បញ្ជូនទ័ពទៅតាមព្រំ ប្រទល់ជាពិសេសព្រំប្រទល់វៀតណាម ។
ពួកប៉ុល ពត ចាប់ផ្ដើមរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៧៧ ។ • គួពិសេស ឬ ពីធីតូច ចាប់ពី ៣ ទៅ ១០ គូ (កម្លាំងភិបាល ឬ មេកង) • ធម្មតា ឬ ពីធីធំ ចាប់ពី៣០ ទៅ ៥០ ឬ ១០០គូ យុវជនមួយជួរ យុវនារីឈរមួយជួរ ...
ប្រភេទចម្បងបីនៃសិទ្ធិមនុស្សគឺ៖ • សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ • សិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ • សន្តិភាព អភិវឌ្ឃ បរិស្ថាន។