គោលនយោបាយរបស់កម្ពុជាប្រជាធិបតេយ្យមាន ៨ប្រការ ៖ • ជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់ • លុបបំបាត់ទីផ្សារ • លុបបំបាត់រូបបិយប័ណ្ណរបស់របប លន់ នល់ ហើយដករូបបិយប័ណ្ណបដិវត្តដែលបានបោះពុម្ពហើយ • ផ្សឹកលោកសង្ឃកាន់ព្រះសាសនាទាំងអស់ ហើយឲ្យទៅធ្វើស្រែចំការតាមទិសដៅ ដែលគេដល់តាមមូលដ្ឋាននីមួយៗ • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់ • បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស ដោយបង្កើតឲ្យមានរវាងបាយរួម • បណ្តេញជនជាតិភាគតិចវៀតណាមឲ្យចេញទាំងអស់ • បញ្ជូនទ័ពឲ្យទៅតាមព្រំប្រទល់ ជាពិសេសព្រំដែនវៀតណាម ។
vrean.com Latest Questions
ជនជាតិណាក៏ដូចជាជនជាតិណាដែរយើងអាចរស់នៅជាមួយគ្នាដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍ សម្បុរអ្វីឡើយ ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រកបរបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នានិងទទួលបាននូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែបធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿនដែលជាចំណុចវិជ្ជមានមួយឈានទៅរកការអភិវឌ្ឍ ។លើសនេះការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយ ហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្មក្នុងការអភិវឌ្ឍប្រទេសជាតិនិងបង្ហាញឱ្យឃើញពីសង្គមមួយដែលមានការអត់ឱន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ។
ក្នុងអាណត្តិកេណ្ណឺឌីមាន ៖ • នយោបាយក្នុងប្រទេស : បង្កើតនយោបាយព្រំដែនថ្មី បញ្ជូនមនុស្សទៅកាន់ភពព្រះច័ន្ទ ( ឆ្នាំ១៩៦៧ ) • នយោបាយក្រៅប្រទេស : វិបត្តិកាំជ្រូចនៅគុយបា រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត
បានជាសហភាពសូវៀតត្រូវបរាជ័យក្នុងការប្រលងប្រណាំងខាងកម្រិតជីវភាពជាមួយសហរដ្ឋអាមេរិក គឺ ៖ • ការទ្រុឌទ្រោមផ្នែកសេដ្ឋកិច្ចដោយសង្គ្រាមត្រជាក់ • បញ្ហាកង្វះបច្ចេកវិទ្យាទំនើប • វិស័យវិបត្តិកសិកម្ម(ផលិតផលមិនបានកើនតាមផែនការកំណត់) ។
សកម្មភាពស្តារសេដ្ឋកិច្ច និងសង្គមនៃប្រទេសបារាំងមានដូចជា ៖ • ការកសាងហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន • កំណើនផលិតផលឩស្សាហកម្ម និង កសិកម្ម • ធ្វើតូបនីយកម្មរោងចក្រ ធ្យូងថ្ម ឩស្សាហកម្ម ធនាគារ ។