ថ្ងៃដែលកំណត់ជាទិវាអាស៊ានគឺថ្ងៃទី០៨ខែសីហា។
vrean.com Latest Questions
កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារីសប្រទេសបារាំង។
ឆ្នាំ១៩៧៥ ជាសមាជិកសំខាន់ៗគណៈកម្មាធិការមជ្ឍិមបក្សកុំមុយនីស្ដកម្ពុជារូមមាន ប៉ុលពត នួន ជា សោ ភីម អៀ សារី សុន សេង ឈិត ជឿន(តាម៉ុក)និង វ៉នវ៉េត។
ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៨៧៨ក្នុងបក្សកុំមុយនីស្ដកម្ពុជា ប៉ុត ពត មានតួនាទីជាលេខាបក្ស។ ចំណែកឯនួន ជា វិញមានតួនាទីជាអនុលេខាបក្ស។
សង្រ្គាមត្រជាក់ គឺជាការប្រណាំងប្រជែងខាងការអភិវឌ្ឍន៍គ្រឿងសព្វាវុធនិងបច្ចេកវិទ្យារវាងប្លុកកុំមុយនីស និងប្លុកសេរី ពោលគឺជាការកាច់បំបាក់រវាង សហរដ្ឋ អាមេរិក សហភាពវៀត។ ចំនុចសំខាន់នៃការចាប់ផ្ដើមសង្រ្គាមនេះឡើងគឺផ្ដើមចេញពីបញ្ហាអាឡឺម៉ុងនៅពេលដែលប្រទេសនេះក្លាយទៅជាទីប្រសព្វមុខនៃមនោគមវិជ្ជាទាំងពីរក្រោយពីការបញ្ចប់សង្រ្គាមលោកលើកទី២។
សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមពីឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ។ មូលហេតុសំខាន់ៗ ដែលធ្វើឪ្យសង្រ្គាមនោះកើតឡើងគឺ៖ • បញ្ហាសេដ្ឋកិច្ច អាឡឺម៉ង់បានក្លាយជាអំណាចមួយយ៉ាងរឹងមាំ នៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយស្វែងរកទីផ្សារពិភពលោក ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលធ្វើឪ្យប៉ះពាល់ទីផ្សារពិភពលោករបស់ពួក អង់គ្លេស បារាំងនិងអាមេរិក។ • បញ្ហានយោបាយ ការចុះខ្សោយនៃសង្គមប្រជាជាតិធ្វើឪ្យ អាឡឺម៉ង ហែកសន្ធិសញ្ញាក្រុងវែសៃចោល ដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោក។ • បញ្ហាយោធា កងទ័ពអាឡឺម៉ង បានប្រែក្លាយទៅជាកងទ័ពមួយយ៉ាងសាហាវឃោឃៅខ្លាំងពូកែ បំពាក់ដោយអាវុធយុទ្ធភណ្ឌទំនើបៗមានការហ្វឹកហាត់យ៉ាងតឹងរឹង។
ជាប្រភពធ្វើឲ្យបាត់បង់ស្រទាប់អូសូន នៅក្នុងបរិកាសផែនដីគឺសារធាតុពុលពីកាកសំណល់រោងចក្រនិងផ្សែងយន្ដ។
ការកសាងជាតិឡើងវិញក្រោយរបបខ្មែរក្រហមចាប់ពីឆ្នាំ ១៩៧៩ រហូតដល់ ឆ្នាំ១៩៩០ មានដូចជា៖ ផ្នែកសេដ្ឋកិច្ច • បង្កើតក្រុមសាមគ្គីបង្កឡើងបង្កើតផលក្រុមប្រវាសឡើងដើម្បីជួយដល់ស្ដ្រីមេម៉ាយ ចាស់ជរា កុមារ កំព្រា ជនពិការ ក្នុងការងារកសិកម្ម។ • កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច (ផ្លូវ ថ្នល់ កំពង់ផែ សាលារៀន មន្ទីរពេទ្យ) • ពង្រីងកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ជាមួយប្រទេសជិតខាងក្នុងក្នុងតំបន់ និងពិភពលោក • តំណាងរដ្ឋាភិបាលនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា ក្រោយមកជានយករដ្ឋាមន្ដ្រីនៃរបបព្រះរាជាកម្ពុជា • ផ្គួចផ្ដើមគំនិតឪ្យមានកិច្ចចរចាបបញ្ចប់សង្រ្គាមនៅកម្ពុជា • សម្ដេចបានអញ្ចើញទៅក្រៅប្រទេសដូចជាទីក្រុងហ្សកតាប្រទសឥណ្ឌូនេស៊ីទៅប្រទេសបារាំងរីប្រទេសក្រៅទ្ធីមផ្សេងទៀត។
នៅឆ្នាំ១៩៦៤ តើបារាំងបានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសមួយចំនួនដូចជា ចិន សហភាពសូវៀតនិងប្រទេសនៅអឺរ៉ុបខាងកើត។
លោកសកប៉ុមពីឌូបានកាន់តំណែងជាប្រធានាធិបតីបារាំងពីឆ្នាំ១៩៦៧ ដល់ ១៩៧៤។ នៅក្នុងអាណត្តិលោក សមប៉ុមពីឌូ មានបញ្ហាកើតឡើងចលនាទាមទារសិទ្ធិមួយចំនួន ដូចជា៖ • ចលនាស្រ្ដីទាមទារសិទ្ធិពន្យាកំណើត និងលែងលះ • វិបត្តិថាមពលនឹងនាំមកនូវភាពមិននឹងដូរនៃជញ្ជីងពាណិជ្ជកម្ម។