នយោបាយការបរទេសរបស់លោក កាទ័រ ៖ • លើកទឹកចិត្តដល់ការគោរពសសិទ្ធិភាពរវាងអេស៊ីប និងអ៊ីស្រាលអែល (កិច្ចព្រមព្រៀងកំដារីត) នយោបាយការបរទេសរបស់លោក រីគែន ៖ • គាំទ្រចលនាមិនមែនកុំមុយនីស • អនុវត្តន៍នយោបាយម៉ឹងម៉ាក់ចំពោះសហភាពសូវៀត • ប្រកាសសង្គ្រាមផ្កាយ ប្រធានាធិបតីរីគែន បានធ្វើឲ្យសហរដ្ឋអាមេរិកមានប្រៀបលើសហភាពសូវៀត ។បានជាសហភាពសូវៀតមិនអាចរត់ប្រណាំងគ្រឿងសញ្វវុធបានព្រោះ ៖ • បញ្ហាសេដ្ឋកិច្ច • បញ្ហាក្នុងតំបន់ • ចំណាយប្រាក់ច្រើនពេក ។
vrean.com Latest Questions
ក្នុងការគ្រប់គ្រងប្រទេស ព្រះហិររក្សរាមាធិបតីអង្គឌួងបានធ្វើកំណែងទម្រង់សង្គមកម្ពុជាយ៉ាងដូចជា ៖ វិស័យរដ្ឋបាល ៖ • កែច្បាប់ បន្ធូបន្ថយវិស័យផ្សេងៗ សេដ្ឋកិច្ច ៖ • ជម្រុញការស្តារហេដ្ឋានរចនាសម្ព័ន្ធ • កសាងផ្លូវគមនាគមន៍ ទំនប់ កំពង់ផែសមុទ្រនៅកំពត • បោះពុម្ពប្រាក់សម្រាប់សម្រួបជីវភាពប្រជាជន • បន្ថយពន្ធដារ នយោបាយ ៖ • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន • លើកតំកើងវប្បធម៍អក្សរសាស្រ្តជាតិ ។
ស្ថាប័ននៃអង្គការសហប្រជាជាតិ ដែលមានអំណាចនីតិប្រតិបត្តិឈ្មោះ ក្រុមប្រឹក្សាសន្តិសុខ ។
គណៈកម្មការនៃក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្ត្រៃយ៏ចំនួន៥ គឺ បារាំង អង់ភ្លេស ចិន រូស៊ី និងសហរដ្ឋអាមេរិក ។ ចាប់តាំងពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិរហូតមកដល់សព្វថ្ងៃអង្គការនេះដោះស្រាយវិបត្តិកម្ពុជា ២លើក គឺ • ដោះស្រាយជម្លោះប្រាសាទព្រះវិហារ ឆ្នាំ ១៩៦២ ។ • ជួយប្រឹងប្រែងឲ្យមានការបោះឆ្នោតថ្ងៃទី២៣ ខែឩសភា ឆ្នាំ១៩៩៣ ដើម្បីនាំសន្តិភាពជូនប្រទេសកម្ពុជា ។
ក្នុងវិស័យអប់រំ នឹងសុខាភិបាល អង្គការសហប្រជាជាតិបានជួយប្រទេសកម្ពុជាតាមរយៈអង្គការ ៖ • យូរណេស្កូ (UNESCO ) ៖ អង្គការសហប្រជាជាតិសម្រាប់ការអប់រំ វិទ្យាសាស្រ្ត នឹងវប្បធម៍ ។ បង្កើតនៅឆ្នាំ ១៩៤៦ ។ ទីស្នាក់ការនៅទីក្រុងប៉ារីស ។ គោលដៅ ៖ បំបាត់វិសមភាពខាងប្រាជ្ញារវាងប្រទេសជឿនលឿន និងប្រទេសក្រីក្រ ។ • យូនីសេហ្វ ( UNICEF ...