ដំណើរការ នឹងបញ្ចប់នៃសង្គ្រាម ៖ • ថ្ងៃទី២៥ មិថុនា ១៩៥០ កូរ៉េខាងជើងលើកទ័ពចូលទៅកូរ៉េខាងត្បូង • ថ្ងៃទី១៥ តុលា ១៩៥០ សហរដ្ឋអាមេរិកលើកទ័ពចូលប្រទេសកូរ៉េខាងត្បូងក្នុងនាមបេសកម្មរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព ។ • ថ្ងៃទី០២ វិច្ឆិកា ១៩៥០ អង្គការសហប្រជាជាតិលើកទ័ពចូលប្រទេសកូរ៉េ ។ បញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពនៅ ប៉ាន់មុនជុម ថ្ងៃទី២៧ កក្កដា ១៩៥៣ កំណត់ព្រំដែនប្រទេសទាំង២តាមខ្សែស្របទី ៣៨ ។
vrean.com Latest Questions
ភារកិច្ចចំពោះមុខរបស់សមាជិកអាស៊ាន គឺ • អភិវឌ្ឍន៍សេដ្ឋសេរី និងប្រឹងប្រែងជំរុញល្បឿននៃដំណើរកំណែទម្រង់ និងទំនើបកម្មសម្រាប់លើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ច ។ • ទំនាក់ទំនងល្អរវាងប្រទេសអាស៊ាន និងមហាអំណាចសេដ្ឋកិច្ចពិភពលោក ដូចជាជប៉ុន សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអូស្រ្តាលីជាដើម ។ • លើកទឹកចិត្តប្រទេសអ្នកមានឱ្យជួយប្រទេសក្រីក្រ ។
របបសាធារណៈរដ្ឋនេះមានទិសដៅ ៖ • បន្តស្នាដៃពីរបបសាធារណរដ្ឋទី៤ • ប្រធានាធិបតីមានអំណាចទូលំទូលាយ ។
នយោបាយការបរទេសក្នុងរបបសាធារណរដ្ឋទី៥ គឺ ៖ • បញ្ចប់សង្គ្រាមនៅអាល់ហ្សេរីដោយនាំយកជនជាតិបារាំងជាងមួយលាននាក់មកកាន់មាតុភូមិវិញ • ជំទាស់មិនឲ្យអង់គ្លេសចូលជាសមាជិកទីផ្សាររួមអឺរ៉ុប • រិះគន់ចំពោះនយោបាយសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៦ នៅពេលដែលដឹងខ្លួនថាគ្មានសមត្ថភាពការពារខ្លួនឯងបាន • បារាំងជាសមាជិកទីផ្សាររួមអឺរ៉ុប ។
ព្រះអង្គមិនចង់ឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង ចង់ឲ្យមហាជនរួមរស់នៅជុំវិញព្រះមហាក្សត្រ ។