vrean.com Latest Questions
ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារាំងខ្មែរ ផ្ទេរផ្នែកយុត្តិធម៍ និងប៉ូលីសមកឲ្យខ្មែរ ។ • ថ្ងៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្ពីពីការប្រគល់អធិបតេយ្យ ភាពផ្នែកយោធាកម្ពុជាទាំងមូល ។
ខេត្តស្ទឹងត្រែង មានចំនួន ៥ស្រុក ៣៦ឃុំ ១២៨ភូមិ ។
ពាក្យសាមគ្គី មានន័យថា គឺជាតម្លៃមួយដែលតម្រូវឪ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬ សង្គមចេះរួបរួមគ្នាបំពេញកិច្ចការ គ្រប់យ៉ាងដោយការព្យាយាមស្មោះត្រង់ យោគយល់ និងអធ្យាស្រ័យ គ្នាទៅវិញទៅមក ។ សាមគ្គីគឺជា ការព្រមព្រៀងគ្នា ឬ ការស្រុះស្រួលគ្នា ។
គោលការណ៏ប្រតិបត្តិសម្រាប់មន្ត្រីនគរបាលជាតិមានបីគឺ ១. រក្សាការពាររបៀបរៀបរយសាធារណៈ ២. លើកគុណភាពជីវិតមនុស្ស ៣. ទ្រទ្រង់សង្គម ។
វិស័យដែលជប៉ុនមានប្រៀបជាងប្រទេសនៅអឺរ៉ុបខាងលិចគឺ សំណង់នាវា អេឡិចត្រូនិច កំណាត់សំយោគ រថយន្ត គ្រឿងម៉ាស៊ីនធុនស្រាល ។
ក្នុងសង្គមប្រជាធិបតេយ្យ គេបានបែងចែកអំណាចសំខាន់ៗជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ។ ក. អំណាចនីតិបញ្ញត្តិ ( រដ្ឋសភា-ព្រឹទ្ធសភា )៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។ អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ ( អង្គចៅក្រម )៖ ...
រាជធានីភ្នំពេញមាន ៧ ខ័ណ្ឌ ៧៦ សង្កាត់ និង ៦៤២ ភូមិ ។
បានជារាជរដ្ឋាភិបាល នៃប្រទេសនីមួយៗ និងអង្គការអន្តរជាតិជាច្រើនត្រូវបានយកចិត្តទុកដាក់ចំពោះកុមារព្រោះ ៖ • កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិនាពេលអនាគត • វ័យកុមារត្រូវការចំណេះដឹងទូលំទូលាយ • ជាអ្នកទទួលខុសត្រូវចំពោះវាសនារបស់ ប្រទេសជាតិនិងឆាកជីវិតរបស់ខ្លួននាពេលខាងមុខ • កុមារកំពុងលូតលាស់ផ្នែករាងកាយ និងប្រាជ្ញាស្មារតី • កុមារត្រូវការសិទ្ធិជាងអ្វីទាំងអស់ ដូចនេះយើងត្រូវផ្តល់អ្វីដែលល្អចំពោះកុមារ ឬធ្វើការជម្រុញពួកគេឲ្យក្លាយជាមនុស្សល្អ ។