ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហុនពព្រះអង្គបានសោយទីវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃទី១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ វេលាម៉ោង០១:២០ រំលងអាធ្រាត(ម៉ោងនៅរាជធានីភ្នំពេញ)។ព្រះអង្គសោយទីវង្គតនៅទីក្រុងប៉េកាំងប្រទេសចិន។
vrean.com Latest Questions
ពលរដ្ឋមានកាតព្វកិច្ចចំបងពីរៈ ១. គោរពប្រណិបត្តិតាមច្បាប់ ២. ការពារច្បាប់ • ត្រូវសិក្សាយល់ដឹងអំពីច្បាប់នានាឲ្យបានច្បាស់លាស់ • ជួយពន្យល់ណែនាំអ្នកដទៃឲ្យបានយល់ដឹងអំពីច្បាប់នានា • ព្យាយាមឃាត់ឃាំងកុំឲ្យមនុស្សប្រព្រឹត្តអំពើណាដែលបំពានច្បាប់ • ជួយរិះរកយន្តការ ដើម្បីទប់ស្កាត់ការបំពានច្បាប់ និងរាយការណ៏ជូនអាជ្ញាធរមានសមត្ថកិច្ចអំពីការរំលោភច្បាប់ ដើម្បីផ្តន្មាទោសជនល្មើស។
របបនយោបាយនេះមានរយៈពេលខ្លីដោយសារ ៖ • ប្រទេសកម្ពុជាបានក្លាយជាស្ថាននរក • ប្រជាជនត្រូវគេសម្លាប់ • បង្អត់តើអាហារ • បង្ខំអោយធ្វើការជាទម្ងន់ • ខ្វះថ្នាំពេទ្យព្យាបាល ខ្វះសម្លៀកបំពាក់ ខ្វះជំរក • ប្រជាជនមិនពេញចិត្តនឹងរបបនេះ ហើយនាំគ្នាធ្វើការប្រឆាំង • កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពវៀតណាមបានវាយរលំរបបនេះ ។
ខា្លចពួកយៀកកុងលាក់ខ្លួននៅកម្ពុជា រាស្រ្តខ្មែររត់ទៅទីប្រជុំជនខេត្តនិងភ្នំពេញ ។
គណបក្សបយោបាយនៅសហរដ្ឋអាមេរិកមានចំនួន ២ គឹ គណបក្សសាធារណៈរដ្ឋ និង គណបបក្សប្រជាធិបតេយ្យ ហើយគណបក្សនីមួយៗប្រមូលផ្ដុំដោយមាន ៖ • ចំពោះគណបក្សសាធារណៈរដ្ឋប្រមូលផ្ដុំដោយពួកពាណិជ្ជករធំៗ និងពួកម្ចាស់កសិដ្ឋាន • គណបក្សប្រជាធិបតេយ្យប្រមូលផ្ដុំដោយពួក បញ្ញាវ័ន្ដ និយោជិក កម្មករ និងជនជាតិភាគតិច ដែលនៅតាមីក្រុងធំៗ មានជនជាតិអៀកឡង់ អ៊ីតាលី និងពួកស្បែកខ្មៅ ។
សេចក្តីសុខ និងសេចក្តីទុក្ខតាមទ្រឹស្តីព្រះពុទ្ធសាសនាមាន ៥យ៉ាងគឺ ៖ ក .សេចក្តីសុខតាមផ្លូវលោក • សុខកើតពីការមានទ្រព្យ • សុខព្រោះបានបរិភោគ និងប្រើប្រាស់ទ្រព្យដែលមានយ៉ាងសម្បូរបែប • សុខព្រោះបានរស់នៅបានធ្វើការងារ និងប្រាសចាកពីទោសពៃ • សេចក្តីសុខកើតមកពីការមិនជំពាក់បំណុលគេ • សេចក្តីសុខ ព្រោះគ្មានទំនាស់វិវាទ មិនរស់នៅក្នុងអសន្តិសុខសង្គម ខ. សេចក្តីសុខតាមផ្លូវធម៌ • បាណាតិបា: ហាមបំផ្លាញ់ជីវិតសត្វលោក ព្រោះប៉ះពាល់ដល់សិទ្ធិរស់រានមានជិវិត • អតិនាទាន: ហាមលួច ឬប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃជាមនុស្ស • កាមេសុមច្ឆារ: ...
១. អាយុ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ដើម្បីរក្សាការពារអាយុជីវិតគង់វង្ស ពិសេសពេលបើកបរ មិនត្រូវប្រមាថចំពោះគ្រោះថ្នាក់ ២. វណ្ណៈ ត្រូវរក្សាអនាម័យខ្លួនប្រាណជាប្រចាំ ថែរក្សាបរិស្ថាន ៣. សុខៈ បុគ្គលម្នាក់ៗត្រូវស្ងប់ចិត្តអារម្មណ៍ មិនត្រូវប្រើអំពើហិង្សា បុគ្គលស្ងប់គ្រួសារក៏ស្ងប់ រឺឯសង្គមជាតិក៏មានសន្តិសុខនាំដល់ពិភពលោកមានសន្តិភាព ៤. ពលៈ ពលៈ សូមអោយកំលាំងមាំមួនត្រូវបរិភោគអាហារអោយគ្រប់គ្រង អាហារណាដែលទ្រទ្រង់ចិញ្ចឹមរាងកាយអោយបានល្អដើម្បីទ្រទ្រង់ជីវិត ។
ក្រោយពីកាន់កាប់ទីក្រុងព្រៃនគរ ពួកបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលទៅកាន់ប្រទេសចិនប៉ែនខាងត្បូង។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ គឺដោយសារទន្លេមេគង្គមានឧបសគ្គច្រើនមិនអាចធ្វើដំណើរបានដូចដែលអ្វីគ្រោងទុកឡើយ។