“ជឿថា ខ្មែរអាចធ្វើបាន” ព្រោះ ៖ • ជាចំណងសាមគ្គី ការព្រួតដៃគ្នាជាកម្លាំងឬជាធ្លុងមួយដើម្បីកសាងសមិទ្ធិផលនានាដែលមានប្រយោជន៍ដល់សង្គមជាតិទាំងមូល ដោយសេចក្ដីជឿជាក់ បេជ្ញាចិត្តថានឹងសម្រេចបំណងទាល់តែបានសម្រេចជោគជ័យ។ • ខ្មែរជួយខ្មែរការព្រមព្រៀងគ្នា ដំណើរស្រុនគ្នា ឯកឆន្ទៈក្នុងការធ្វើអ្វីមួយឪ្យសម្រេច • ការយោគយល់គ្នាទៅវិញទៅមក ស្មោះត្រង់ សេចក្ដីជឿជាក់មនុស្សធម៌ ភាពធានាសមភាព • សណ្ដោលប្រណី អធ្យាស្រ័យ សុទ្ធដ្ឋិនិយម គិតប្រយោជន៍រួមជាតិ • មាគ៌ាឈានទៅរការអភិវឌ្ឍសង្គម និងប្រទេសជាតិ • កាលណាខ្មែរចេះសាមគ្គីគ្នា នោះការងារអ្វីក៏សម្រេចបានជោគជ័យបានដែរ • ការរួមរួមគ្នា ជាកត្តាឆ្ពោះទៅរកភាពខ្ពង់ខ្ពស់ ...
vrean.com Latest Questions
បុគ្គលិកអប់រំមានសិទ្ធិ ៖ • សិទ្ធិទទួលតម្លៃវិជ្ជាជីវៈសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ពីសង្គម • សិទ្ធិអភិវឌ្ឍវិជ្ជាជីវៈ • សិទ្ធិបង្កើត ឬចូលរួមក្នុងសមាគមបុគ្គលិកអប់រំ ឬសមាគមវិជ្ជាជីវៈផ្សេងៗតាមច្បាប់កំណត់ជាធរមាន • សិទ្ធិរៀបចំប្រជុំលើការងារអប់រំសាធារណៈ • សិទ្ធិរួមក្នុងកិច្ចនយោបាយតាមច្បាប់កំណត់ • សិទ្ធិចូលរួមយ៉ាងសកម្ម និងពេញលេញនៅក្នុងការអភិវឌ្ឍស្តង់ដារអប់រំថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ខ្លួន • ទទួលសេវាកម្មអប់រំផ្សេងទៀតប្រកបដោយសមធម៌ • សិទ្ធិផ្សេងៗទៀតតាមបទបញ្ញត្តិនៃច្បាប់ធរមាន ។
លក្ខណៈធម្មជាតិរបស់ប្រទេសអៀកឡង់អំណោយផលដល់ការរស់នៅរបស់ប្រជាជនទេពីព្រោះថាដីមានសំណើមជ្រុល ហើយគេពិបាករកដីតំបន់ណាដែលមានដីជីជាតិណាស់ ។
មូលហេតុដែលនាំឱ្យសិស្សរៀនខ្សោយគឺ ៖ ក. កត្តាខ្លួនឯង អត្តនោម័ត • ខ្ជិលច្រអូស ៖ ខួរក្បាលឆ្អែតមិនអាចទទួលយកអ្វីបានទៀត • លទ្ធភាពបញ្ញាខ្សោយ • អាចទីតាំងខ្លួនឯងក្នុងគ្រួសារ(កូនពៅ កូនទោល កូនបង ) • ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា • សេបគប់មិត្តភក្រ្ត មិនល្អ ដែលមិនចូលសាលា • គ្មានចិត្តចង់រៀន • គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា) • ជាក្មេងទំនើង • ជាក្មេងអស់សង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត ...
របបសាធារណៈរដ្ឋទី ៥ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៨ ដែលមានលោក ដឺហ្គោល ជាប្រធានាធិបតី ។
ការកសាងជញ្ជាំងក្រុងប៊ែរឡាំងមិនអាចទប់ស្កាត់ប្រជាជនអាឡឺម៉ង់ខាងកើតមិនឲ្យរត់ឆ្លងកាត់អាឡឺម៉ង់ខាងលើបានទេ ព្រោះទោះបីជាមានការយាមកាម ឬត្រួតពិនិត្យយ៉ាងតឹងរឹងក៏ដោយ ក៏នៅតែមានជនភៀសខ្លួនតាមផ្លូវរថភ្លើងក្រោមដី ជួនកាលតាមរូងផ្លូវក្រោមដី ឬឆ្លងទៅប្រទេសសង្គមនិយមផ្សេងទៀតដើម្បីបញ្ចៀសរបងនេះ ។
ដែលហៅថាជីវិតផ្ទាល់ខ្លួនគឺជា គុណធម៌របស់បុគ្គលម្នាក់ៗចំពោះសង្គម ដែលខ្លួនរស់នៅ ។ គុណធម៌នេះមានតម្លៃសម្រាប់តែមនុស្សទាំងឡាយណាដែលមានមនោសសញ្ចេតនាប្រកបដោយកុសល ។
របបសង្គមរាស្រ្តនិយមចាប់ផ្តើមពីឆ្នាំ ១៩៥៥ ដល់ ១៩៧០ ។
របបនយោបាយនេះមានរយៈពេលខ្លីដោយសារ ៖ • ប្រទេសកម្ពុជាបានក្លាយជាស្ថាននរក • ប្រជាជនត្រូវគេសម្លាប់ • បង្អត់តើអាហារ • បង្ខំអោយធ្វើការជាទម្ងន់ • ខ្វះថ្នាំពេទ្យព្យាបាល ខ្វះសម្លៀកបំពាក់ ខ្វះជំរក • ប្រជាជនមិនពេញចិត្តនឹងរបបនេះ ហើយនាំគ្នាធ្វើការប្រឆាំង • កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា រួមជាមួយកងទ័ពវៀតណាមបានវាយរលំរបបនេះ ។
មានជនល្បីល្បាញ ដែលបានរិះគន់ទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលលោកប្រេស្នេវរួមមានលោក សុលសេនីស៊ីនជាអ្នកនិពន្ធដ៏ល្បីល្បាញនិងលោកសាខារូស ជាអ្នកប្រាជ្ញរូបវិទ្យា។ជាធម្មតាអ្នកប្រឆាំងត្រូវគឺត្រូវបានគេចាប់ដាក់គក់ ឫបញ្ជូនទៅមន្ទីរពេទ្យ វិកលចរិកដើម្បីអប់រំកែប្រែ។