មូលហេតុចម្បងដែលបណ្ដាលឪ្យសហភាពសូវៀតដួលរំ គឺ ៖ • ការធ្វើកំណែទម្រង់ពេរ៉េស្រ្ដួយកា • ការរំសោតនៃអង្គការសម្ព័នភាពវ៉ាសូវី និងអង្គភាពពាណិជ្ជកម្មកូមេកុង • ការប្រកាសឯករាជ្យនៃរដ្ឋមួយចំនួនដែលនៅក្រោមការអាណានិគមរបស់ប្រទេសសូវៀត • ការប្រណាំងប្រជែងផ្នែកសម្ភារៈសព្វាវុធដើមមិនទាន់សហរដ្ឋអាមេរិក • បញ្ហាសេដ្ឋកិច្ចជាកន្ទុកដ៏ធ្ងន់ធ្ងររបស់សហភាពសូរៀត ….។
vrean.com Latest Questions
វិភាគពីនយោបាយពេរេស្រ្តូយការរបស់ហ្គោបាឆូវ ៖ លោកហ្គោបាឆូវជាអ្នកធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ចនិងសង្គមដែលកំពុងទុំជោរនៅក្នុងសហភាពសូវៀតដែលពីដើមមានជំហររឹងមាំតាំងពីឆ្នាំ ១៩១៧មកម្ល៉េះ។ ជាលើកដំបូងលោកហ្គោបាឆូវបានបើកឱ្យមានវិនុយោគទន់ខាងវិស័យឧស្សាហកម្មមកពីក្រៅហើយបំផុសឱ្យមានការប្រណាំងប្រជែងតាមទម្រង់សេដ្ឋកិច្ចរបបទីផ្សារសេរី។
ខ្មែរក្រហមមានគោលការណ៍ គឺ ៖ • ជំលៀសប្រជាជន ឲ្យចេញពីទីក្រុងភ្នំពេញទាំងអស់ • លុបបំបាត់ទីផ្សារ • លុបបំបាត់ការប្រើប្រាស់និងចរាចរណ៍រូបិយបណ្ណ • ផ្សឹកព្រះសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ឲ្យធ្វើស្រែចម្ការ នៅតំបន់មូលដ្ឋានជនបទ • ប្រហារជីវិតមេដឹកនាំរបស់របបលន់នល់ • បង្កើតសហករណ៍័កម្រិតខ្ពស់ទូទាំងប្រទេស • បណ្តេញជនជាតិភាគតិចវៀតណាមឲ្យចេញទាំងអស់ • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម ។
អឆន្ទៈ គឺជារេផ្លិចទាំងឡាយដូចជាការក្អក កណ្តាស់ ញាក់ត្របកភ្នែក ការកន្ទ្រាក់ដៃក្នុងពេលមុតម្ជុល ឬការរលាកភ្លើង។ ជាអំពើរដែលកើតឡើងឯកឯង និងស្ថិតនៅដាក់ដោយឡែកពីមូលហេតុ ឬបុព្វហេតុនោះ។
មានកត្ដាដែលបានទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនានៅអ៊ីតាលីមានដូចជា៖ • មរតធម្មជាតិពីឆ្នេរខ្សាច់ភ្លីផ្លេកលាតសន្ធឹងនៅក្រោមព្រះអាទិត្យនារដូវក្ដៅជាច្រើនកន្លែង។ • មានកេរតំណែងវប្បធម៌ពីចក្រភពរ៉ូមដូចជាព្រះវិហារសិនម៉ាក់វិហារសិនពីទ័រជាដើម • មានសារមន្ទីរដែលមានឈ្មោះល្បីល្បាញក្នុងពិភពលោកក្នុងទីក្រុងប្រវត្ដិសាស្រ្ដ។
បានជាកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយកចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងព្រោះ៖ • ប្រទេសកម្ពុជាកាន់តែចុះខ្សោយទៅៗ និងមានវិបត្តិផ្ទៃក្នុង • សៀម និងយូនប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរដោយយកទន្លេមេគង្គ ធ្វើជាព្រុំប្រទល់នៃប្រទេសទាំងពីរ • កម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយ (បារាំង) មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ ។
ក្រោយពីបញ្ចប់សង្រ្គាមប្រទេសបារាំង បានបន្សល់ទុកវិនាសកម្ម៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ…ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។ • ជីវិតប្រជាជនបារាំងត្រូវបាត់បង់ ៧៥០ ០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោលគឺការបោះក្រដាសប្រាក់ច្រើនជ្រុលដែលបណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា។
សង្គ្រាមត្រជាក់កើតឡើង និងបញ្ចប់នៅឆ្នាំ ១៩៤៥ – ១៩៩១។
កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ចូលរួមដោយប្រទេសចំនួន ១៨គឺ អូសាស្រ្ដ ប្រ៊ុយណេ កាណាដា ចិន យូហ្គោស្លារី សហរដ្ឋអាមេរិក បារាំង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី ថៃ ឥណ្ឌា សហភាពសូវៀត និងវៀតណាម ព្រមទាំងវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងចលនា មិនចូលបក្សសម័្ពន្ធចូលរួមជាសក្ដីកម្មផងដែរ។
នៅសម័យសង្គមរាស្រ្តនិយមសមាជិកជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដើម្បីផ្សារភ្ជាប់រវាងរដ្ឋភិបាល សភា និងប្រជាជន ។