វិបត្ដិអ៊ុលស្ទ័រ ឫអៀកឡង់ខាងជើងបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយសារប្រទេសអង់គ្លេសបានបង្កើតឲ្យមានរដ្ឋាភិបាលមួយ ដែលមានសមាជិកពីរនិកាយរួមគ្នា គឺកាតូលិក និងប្រូតេស្ដង់ ។
vrean.com Latest Questions
នៅឆ្នាំ១៩៧២ រាជរដ្ឋាភិបាលអង់គ្លេសបានលុបបំបាត់ស្វ័យភាពអៀកឡង់ខាងជើង ។ ទង្វើនេះបាននាំឲ្យកើតឡើងនូវអំពើភេវរកម្មមួយគួរឲ្យភ័យខ្លាចមួយនៅឆ្នាំ១៩៨៤ ។
បានជាមានការផ្ទុះបាតុកម្មយ៉ាងធ្ងន់មួយកើតឡើងនៅទសវត្សរ៍ឆ្នាំ៦០និង៧០គឺដោយសារតែមានការរើសអើងរវាងអ្នកកាន់សាសនាគ្រិស្កនិកាយប្រូតេស្ដង់អង់គ្លេសនិងនិកាយកាតូលិកដែលមានកំណើតអៀកឡង់ ។ វិបត្ដិនេះបានបណ្ដាលឲ្យមានមនុស្សមួយចំនួន២០០នាក់បានស្លាប់និងមានរបួសជាច្រើននាក់ទៀត ដោយសារការបង្រ្កាបពីកងទ័ពអង់គ្លេស ។
អៀកឡង់ខាងជើងហៅថា អ៊ុលស្ទ័រ មានរដ្ឋធានីឈ្មោះបេលហ្វាស់ដែលមានដែនដី៦រួមបញ្ចូលគ្នាហើយជាទឹកដីអាណានិគមអង់គ្លេស និងមានប្រជាជនមួយភាគធំជានិកមជនមកពីប្រទេសអង់គ្លេស ។
សាធារណេរដ្ឋអៀកឡង់ខាងត្បូងបានក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨ដែលមានរដ្ឋធានីឈ្មោះឌឹបប្ល៊ីន ។ ជីវភាពរបស់ប្រជាជនគឺពឹងផ្អែកលើវិស័យកសិកម្មដូចជាដំឡូងបារាំងការចិញ្ចឹមសត្វនិងនេសាទ ។
ជនជាតិអៀកឡង់ភាគច្រើនគោរពប្រតិបត្ដិសាសនាគ្រិស្ដនិកាយ កាតូលិក ហើយបានតស៊ូដើម្បីការពារអត្ដសញ្ញាណជាតិប្រឆាំងនឹងអង់គ្លេស ដែលជាសត្រូវប្រឆាំងនិងអង់គ្លេសដែលជាសត្រូវ ។
លក្ខណៈធម្មជាតិរបស់ប្រទេសអៀកឡង់អំណោយផលដល់ការរស់នៅរបស់ប្រជាជនទេពីព្រោះថាដីមានសំណើមជ្រុល ហើយគេពិបាករកដីតំបន់ណាដែលមានដីជីជាតិណាស់ ។
របបសាធារណរដ្ឋទី៤បានបង្កើតឡើងនៅឆ្នាំ១៩៤៦ មានប្រធានាធិបតីឈ្មោះ ដឺ ហ្គោល ។
លោកឧត្ដមសេនីយ៍ ដឺ ហ្កោល ចង់បានរបបនយោបាយមួយ ដែលប្រគល់តួនាទីដល់ប្រធានាធិបតី។ រដ្ឋធម្មនុញ្ញទី៣ ទុកប្រធានាធិបតីជាតំណែងកិត្ដិយសចំពោះការដឹកនាំនយោបាយរដ្ឋគឺ ជាតួនាទីនាយករដ្ឋមន្រ្ដីដែលជ្រើសតាំងដោយ សភា ។ ការដឹកនាំប្រទេស គឺជាតួនាទីរបស់គណបក្សកុំមុយនីស្ក គណបក្សសង្គមនិយម និងគណបក្សចលនាសាធារណរដ្ឋប្រជាជន ។
អ្នករំដោះប្រជាជន និងប្រទេសបារាំងចេញពីអាអាឡឺម៉ង់ គឺលោកឧត្តសេនីយ៍ ដឺហ្គោល ។