លោកឧត្ដមសេនីយ៍ ដឺ ហ្គោល បានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្នុងឆ្នាំ១៩៤៤ ដែលមានសមាភាពចម្រុះមកពីគណបក្សដែលតស៊ូក្នុងសម័យសង្រ្គាម រំដោះជាតិ រួមមានគណបក្សសង្គមនិយមគណបក្សកុំមុយនីស្កនិងគណបក្សចលនា សាធារណរដ្ឋប្រជាជន ។
vrean.com Latest Questions
ក្រោយពីបញ្ចប់សង្រ្គាមប្រទេសបារាំងបានបន្សល់ទុកវិនាកម្ម ៖ • ទីក្រុង រោងចក្រ ផ្លូវថ្នល់ កំពង់ផែ….ត្រូវខូចខាតទាំងស្រុង ដោយសារការទម្លាក់គ្រាប់បែក។ • ជិវិតប្រជាជនបារាំងត្រូវបាតបង់៧៥០ ០០០នាក់ • សេដ្ឋកិច្ចត្រូវជួបប្រទះនឹងឧបសគ្គ ពោលគឺការបោះក្រដាសប្រាក់ច្រើនជ្រុលដែល បណ្ដាលប្រាក់ហ្រ្វង់បាត់តម្លៃ នាំមកនូវអតិផរណា ។
កងទ័ពអាឡឺម៉ង់ និងជប៉ុន បានប្រកាសដាក់អាវុធចុះចាញ់នៅថ្ងៃទី០៨ខែមិថុនាឆ្នាំ១៩៤៥ ។
កងទ័ពសម្ព័ន្ធមិត្តបារាំងមានប្រទេសអង់គ្លស និងដឹកនាំដោយឧត្ដមសេនីយ៍ អេស៊ីន ហាវ័រ ។
កងទ័ពសម្ព័ន្ធមិត្តបារាំងបើកការវាយលុកយ៉ាងខ្លាំងមកលើកងទ័ពអាឡឺម៉ងនៅថ្ងៃ០៦ខែមិថុនាឆ្នាំ១៩៤៤នៅតំបន់ណរម៉ង់ឌី ។
អាឡឺម៉ង់បានបញ្ជូនបណ្ដាញស៊ើបការណ៍ដើម្បីតាមដានមកលើប្រជាជនបារាំង ហើយក៏បានបានចាប់ដាក់ជំរំប្រមូលផ្ដុំ អូស្វីច និងយកទៅសម្លាប់នៅអូរាឌ្វជាពិសេសកុមារ ។
ភាពសាហាវយង់ឃ្នង់របស់កងទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបណ្ដាលឲ្យកើតមានបញ្ហាប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូល ហើយបាននាំគ្នារត់ចូលព្រៃលាក់ ខ្លួននៅតាមតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង់ ។
បណ្ដាលមកពីមូលហេតុអ្វីខ្លះ ? ទោះបីជាបារាំងបានរីកចម្រើនយ៉ាងនេះក៏ដោយក៏បារាំងបានកើតមានវិបត្ដិដ៏ធ្ងន់ធ្ងរ មួយវិបត្ដិនេះបណ្ដាលមកពីមូល ៖ • កសិករក្រីក្រលក់ផលិតផលមិនចេញ • ពាណិជ្ជករតូចតាចត្រូវក្ស័យធនកម្មករបាត់បង់ការងារដោយសារតែការរីកចម្រើន បច្ចេវិទ្យានិងហាងទំនិញធំៗ • សហគ្រាសតូចតាចត្រូវបាត់បង់មុខរបប ។
ដើម្បីធ្វើឲ្យមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាឲ្យកាន់តែទំនើបតាមបែបសម័យនិយមរដ្ឋាភិបាលបានកសាងផែនការឡើង ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង ហើយរំលាយរោងចក្រឧស្សាហកម្មតូចៗ • បង្កើតឧស្សាហកម្មខ្នាតធំដែលមានខ្នាតអន្ដរជាតិដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋ អាមេរិក។ • បន្ដការស្រាវជ្រាវលើ វិស័យថាមពលបរមាណូ ការសិក្សាពីទីអវកាសការកែតម្រូវនៃទូរទស្សន៍ពណ៍ • ការបង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយការស្ថាបនាយន្ដហោះយក្សរួម គ្នាជាមួយអង់គ្លេស ។
របបសាធារដ្ឋទី៥ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ មានប្រធានាធិបតី ដឺហ្គោល ជាប្រធានាធិបតី ។