នៅក្នុងនយោបាយឯកជនកម្ម រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានរុះរើនយោបាយជាតូបនីយកម្មចោលដោយប្រគល់កម្មសិទ្ធិផ្សេងៗដូចជាក្រុមហ៊ុនប្រេងទូរគមនោគមន៍ជាដើមទៅឲ្យក្រុមហ៊ុនឯកជន ។
vrean.com Latest Questions
ដើម្បីកាត់បន្ថយទៅនឹងអតិផរណា រាជរដ្ឋាភិបាលរបស់លោកស្រី ម៉ាកា រ៉េតថាត់ឆឺ បានធ្វើកាត់បន្ថយទៅលើការចំណាយមុខងារសាធារណៈដូចជា ៖ • កាត់បន្ថយលើការចំណាយក្រសួងអប់រំ៦% • កាត់បន្ថយលើការចំណាយក្រសួងបរិស្ថាន៩% • កាតបន្ថយលើការចំណាយក្រសួងអភិវឌ្ឍ៤៥% (កាត់បន្ថយលើការសាងសង់លំនៅដ្ឋាន)។ • តម្លើងទៅលើកងកម្លាំងសណ្ដាប់ធ្នាប់៣០% • តម្លើងទៅលើសេវាសុខភាព២១% ។
នៅដើមឆ្នាំ១៩៨២បញ្ហាដែលបានកើតឡើងនៅក្នុងអាណត្ដិរបស់លោកស្រីម៉ាការ៉េតថាត់ឆឺគឺសង្រ្គាមដែលគួរឲ្យភ្ញាក់ផ្អើលមួយនៅទ្ធីបអាមេរិកខាងត្បូងដើម្បីកាន់កាប់ទីប្រជុំកោះហ្វកឡិនដែលមានចម្ងាយ៥១៥គ.មពីឆ្នេរប្រទេសអាហ្សង់ទីន។នៅក្នុងជម្លោះនេះប្រទេសអង់គ្លេសបានបញ្ជូននាវាចម្បាំងនិងយន្ដហោះចម្បាំងព្រមទាំងកងទ័ពចំនួន៣០ពាន់នាក់ទៅកាន់កោះនោះហើយដើម្បីចូលកាន់កោះនេះទាហានអង់គ្លេសចំនួន២២៥នាក់បានបាត់បង់ជិវិតនិងចំណាយថិវកាអស់៧០០លានផោន ។
លោកស្រី ម៉ាការ៉េត ថាត់ឆឺ បានកាន់តំណែងជានាយករដ្ឋមន្រ្ដី៣ លើកគឺ ៖ • លើកទី១ នៅឆ្នាំ១៩៧៩ • លើកទី២ នៅឆ្នាំ១៩៨៣ • លើកទី៣ នៅឆ្នាំ១៩៨៧ ។
នៅក្នុងការបោះឆ្នោតឆ្នាំ១៩៧៩ គណបក្សឈ្នះគឺគណបក្សអភិរក្សនិយម ហើយនាយករដ្ឋមន្រ្ដីគឺលោស្រី ម៉ាការ៉េត ថាត់ឆឺ ដែលជាស្រ្ដីលើកដំបូង ។
នៅឆ្នាំ១៩៤២ កងទ័ពជប៉ុនក៏បានចូលលុកលុយ ពាសពេញទ្ធិបអាស៊ីទាំងមូល ។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជប៉ុនបានវាយប្រហារលើកទ័ពសហរដ្ឋអាមេរិកនៅលើកោះហាវ៉ៃ ។
លោកឧត្ដមសេនីយ៍ ដឺហ្គោល ដែលបានប្រកាសតាមវិទ្យុពីអង់គ្លេសឲ្យប្រជាជនបារាំងក្រោបឈរឡើងប្រឆាំងនិងបារាំងនៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ១៩៤០ ហើយពេលនោះមានព្រឹត្ដិការណ៍ បានកើតមានឡើងដូចជា ៖ • ការបង្កើតរដ្ឋាភិបាលមួយ ដោយសហការជាមួយអាឡឺម៉ង ដែលមានឈ្មោះថា រដ្ឋាភិបាលវីស៊ីដែលមានឧត្ដមសេនីយ៍បេតាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គង់កងទ័ពអាឡឺម៉ង់ទៀតដែលមានឈ្មោះថា រដ្ឋាភិបាលវិស៊ីដែលមានឧត្ដមសេនីយ៍ប៉េតាំងជាអ្នកដឹកនាំ ។ • បារាំងបានប្រមូលផលិតផលកសិកម្ម និងឧស្សាហកម្មទៅផ្គត់ផ្គង់កងទ័ពអាឡឺម៉ងទៀតផង ។
បារាំងបានចុះសន្ធិសញ្ញាសុំចុះចាញ់សង្រ្គាមនៅថ្ងៃទី២២ខែមិថុនាឆ្នាំ១៩៤០ ។
ក្នុងសង្រ្គាមលោកលើកទី២ ប្រទេសអាឡឺម៉ងបានវាយលុកចូលប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសហូឡង់និងប៊ែលស៊ីក។