ទីក្រុងទាំងអស់ក្នុងប្រទេសកម្ពុជាមានមុខងារដូចជា ៖ • ក្រុងភ្នំពេញ ជារាជធានី ជាទីក្រុង នយោបាយ រដ្ឋបាល ឧស្សាហកម្ម ពាណិកម្ម វប្បធម៌ ទេសចរណ៍ និង ជាទីក្រុងកំពង់ផែ ។ • ក្រុងព្រះសីហុន ជាក្រុងកំពង់ផែទេសចរណ៍និងជាមជ្ឍមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មទៅថ្ងៃអនាគត • ក្រុងកែប ជាក្រុងទេសចរណ៍ • ក្រុងប៉ៃលិន ជាក្រុងសម្បូរត្បូងទទឹមត្បូងកណ្ដឿងនិងជាកន្លែងដែលទំនិញចេញចូលរវាងថៃនិងកម្ពុជា ។
vrean.com Latest Questions
អំណាចប្រធានាធិបតីនៅសហរដ្ឋអាមេរិក គឺជាអំណាចនីតិប្រតិបត្ដិ មានសិទ្ធិទូលំទូលាយ ។ ប្រធានាធិបតីត្រូវបានជើសចេញពីការបោះឆ្នោត ដែលមានអាណត្ដិ៤ឆ្នាំហើយអាចឈរឈ្មោះបាន២អាណត្ដិ ។ ប្រធានាធិបតីគឺជាអគ្គមេបញ្ជាការកងទ័ពជាតិព្រមទាំងមានសិទ្ធិផ្ដួចផ្ដើមក្នុងធ្ចើច្បាប់ផងដែរ ។
អំណាចនៅសហរដ្ឋអាមេរិកត្រូវបានបែងចែកជា៣គឺ អំណាចប្រធានាធិបត្តិ អំណាចសភា និង អំណាចតុលាការ ។
រដ្ឋពីរដែលសហដ្ឋអាមេរិកបានដាក់បញ្ជូលជារដ្ឋរបស់ខ្លួនចុងក្រោយមានឈ្មោះថារដ្ឋអាឡាស្កានៅឆ្នាំ១៩៥៨និងរដ្ឋហាវ៉ៃនៅឆ្នាំ១៩៥៩ ។
រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិកតំណាងដោយផ្កាយហើយមានចំនួនសរុប៥០រដ្ឋ ។
រដ្ឋធម្មនុញ្ញដំបូងនៅសហរដ្ឋអាមេរិកបានប្រកាសឡើងនៅឆ្នាំ១៧៨៧នៅទីក្រុងភីឡាឌែលហ្វី ហើយបានដាក់ប្រើប្រាស់នៅឆ្នាំ ១៧៨៩ ។
សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យនៅថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ១៧៧៦ ពីប្រទេសអង់គ្លេស ។
ទឹកដីសហរដ្ឋអាមេរិកលាតសន្ធឹងដូចតទៅ ៖ • លាតសន្ធឹងពីជើងទៅត្បូងប្រវែង២៥០០គ.មពីព្រំប្រទល់ប្រទេសកាណាដាមកដល់ព្រំដែនមិកស៊ិក ។ • លាតសន្ធឹងពីលិចទៅកើតប្រវែង៤៥០០គ.មពីញូវយ៉កដល់សាន់ហ្រ្វាន់ស៊ីស្កូ ។
សហរដ្ឋអាមេរិចមានផ្ទៃដី៩,៣៦៣,០០០ គីឡូម៉ែត្រការេ គឺឈរលំដាប់ទី៤នៅលើពិភពលោកឈរលំនៅលើពិភពលោកបន្ទាប់ពីប្រទេសរុស្សី កាណាដា និង ចិន ។
សហរដ្ឋអាមេរិកជាទឹកដីនៃជាតិឥណ្ឌាស្បែកក្រហម ។ អ្នកដែលបានមកតាំងទីលំនៅទីនេះគឺពួកនិគមជនអឺរ៉ុបនៅសតវត្សទី១៦ហើយពួកនេះបានបំផ្លាញភូមិករនិងជនជាតិដើម ។