ប្រទេសចំនួនបីដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងនោះគឺមាន ៖ • ប្រទេសម៉ាណាកូ ១៦,៧៧៩នាក់ក្នុងមួយគីឡូម៉ែត្រការេ • ប្រទេសសិង្ហបូរី ៦,៥៣៥នាក់ក្នុងមួយគីឡូម៉ែត្រការេ • ប្រទេសបុរីវ៉ាទីកង់ ១,៨៧៣នាក់ក្នុងមួយគីឡូម៉ែត្រការេ ។
vrean.com Latest Questions
ដើម្បីស្ការវិបត្ដិសេដ្ឋកិច្ចឆ្នាំ១៩២៩ លោកប្រធានាធិបតី រ៉ូ សឺវែល បានប្រើយុទ្ធសាស្រ្ដដូចជា ៖ • បង្កើតភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល ដើម្បីបង្កើនមុខរបរឲ្យបានច្រើន • បង្កើតភ្នាក់ងារកិច្ចការសាធារណៈ ដើម្បីជួយកសិករបង្កើនប្រាក់ចំណូល • បង្កើតភ្នាក់ងារមូលនិធិសាជិវកម្ចី ដើម្បីជួយប្រាក់ដល់ប្រជាជន • បង់ការប្រាក់ឲ្យម្ចាស់បំណុលចៀសវាងការបាត់បង់ផ្ទះសម្បែង • បង្កើតភ្នាក់ងារយុវជនដើម្បីជួយដល់យុវជនឲ្យបោះជំរំនៅជនបទ • ដាំដើមឈើនៅវាលទំនាប • ជួយបង្កើតច្បាប់ដើម្បីជួយដល់ធនាគារឲ្យបើកទ្ធារឡើងវិញដោយឲ្យប្រាក់កម្ចីពីរដ្ឋ ។
ដើម្បីរៀបចំស្ថារសេដ្ឋកិច្ចឡើងវិញ លោកប្រធានាធិបតី រ៉ូ សឺវែល បានប្រើអស់រយៈពេល១០០ថ្ងៃដោយលោកបានប្រើប្រាស់បណ្ដាញព័ត៌មានវិទ្យា ដើម្បីជូនប្រជាជាតិជ្រាបអំពីគម្រោងផែនការនេះ ។ ជំហានដំបូងនៅក្នុងផែនការនេះគឺលោកបានបង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនៅឆ្នាំ១៩៣៣ដើម្បីជួយទៅដល់អ្នកអត់ឃ្លាន និងអ្នកគ្មានទីជម្រកជាទឹកប្រាក់៥០០លានដុល្លាសម្រាប់ផ្ដល់អាហារសម្លៀកបំពាក់និងការងារ ។
វិធានការថ្មីញូរឌៀលមានន័យថាការជួយសង្រ្គោះសេដ្ឋកិច្ចជាបន្ទាន់តាមកំណែទម្រង់របស់រដ្ឋាភិបាល ។ ផែនការនេះត្រូវបានបង្កើតឡើងដោយលោករ៉ូសឺវែល ។
វិបត្ដិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកឆ្នាំ១៩២៩បានចាប់ផ្ដើមឡើងនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកដែលបន្ដតំណែងពីលោក វិល សុន បាននាំគ្នាកសាងសេដ្ឋកិច្ចតាមទ្រឹស្ដីដើមទុនឲ្យគេធ្វើការបង្កើនផលិតផលច្រើនហួសហេតុពេកដែលបានធ្វើតម្រូវការទីផ្សារបានរួមតូចពោលគឺការអនុវត្ដទ្រឹស្ដីនេះបាននាំមកនូវបរិមានទំនិញឡើងមិនធ្លាប់មានពីមុនមក ។
នៅចុងបញ្ចប់សង្រ្គាមលោកលើកទី១ប្រធានាធិបតីសហរដ្ឋអាមេរិកវូដ្រូវិលសុនបានបញ្ជាឲ្យដកកងទ័ពអាមេរិកចេញពីទ្វីបរ៉ុបនេះគឺដើម្បីរួបរួមគ្នាពង្រឹងការអភិវឌ្ឍនិងកសាងសេដ្ឋកិច្ចផ្ទៃក្នុង ។
នៅដើមឆ្នាំ១៩២០សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងនេះបណ្ដាលមកពី ៖ • ក្រោយសង្រ្គាមលោកលើកទី២ប្រទេសនៅអឺរ៉ុបមួយចំនួនបានខ្ចីប្រាក់ពីធនាគារសហរដ្ឋអាមេរិកចំនួន១០ពាន់លានដុល្លារ • ទំនិញសហរដ្ឋអាមេរិកបានហូរចូលទៅក្នុងទ្វិបអឹរ៉ុបមួយឆ្នាំមានចំនួន៧ពាន់លានដុល្លារ ។
ក្រោយសង្រ្គាមលោកលើកទី២ ប្រទេសនៅអឺរ៉ុបមួយចំនួនបានស្ដារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ ។ ប្រទេសទាំងនោះបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនដោយពឹងផ្នែកទៅលើប្រាក់កម្ចីពីសហរដ្ឋអាមេរិក ។
គណបក្សនយោបាយនៅសហរដ្ឋអាមេរិកមាន២គឺ គណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេហើយគណបក្សនីមួយៗប្រមូលផ្ដុំទៅដោយ ៖ • គណបក្សសាធារណរដ្ឋប្រមូលផ្ដុំទៅដោយពួកពាណិជ្ជករធំៗនិងពួកម្ចាស់កសិដ្ឋាននៅប៉ែកខាងលិច • គណបក្សប្រជាធិបតេយ្យប្រមូលផ្ដុំទៅដោយពួកបញ្ញវ័ន្ដនិយោជិកកម្មករកនិងជនជាតិភាគតិចនៅតាមទីក្រុងធំៗមានអៀកឡង់អ៉ីតាលីនិងពួកស្បែកខ្មៅ ។
នៅសហរដ្ឋអាមេរិកមានសភា២គឺ សភាតំណាងរាស្រ្ដ និង ព្រឹទ្ធសភាហើយសភានូមួយៗមានតំណាងរាស្រ្ដដូចតទៅ ៖ • សភាតំណាងរាស្រ្ដមានសមាជិកចំនួន៤៣នាក់ហើយមានអាណត្ដិ២ឆ្នាំ • ព្រឹទ្ធសភាមានសមាជិកចំនួន១០០នាក់ដោយក្នុងមួយរដ្ឋមាន២នាក់ហើយមានអាណត្ដិ៦ឆ្នាំដែលត្រូវបានបោះឆ្នោតប្ដូរចំនួន១ភាគ៣រៀងរាល់២ឆ្នាំម្ដង ។